Trending now

សម្រស់កំណាព្យនៃទន្លេ Nho Que នៅ Ha Giang ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

09:29 | 09/04/2024 យោងតាមវិទ្យុសំលេងវៀតណាម

ស្រុក Meo Vac ជាស្រុកមួយក្នុងចំណោមស្រុកទាំង ៤ របស់ខេត្ត Ha Giang ដែលស្ថិតនៅក្នុងតំបន់សួនឧទ្យានភូគព្ភសាស្ត្រ សកលខ្ពង់រាបថ្ម Dong Van។ គោលដៅនេះមិនត្រឹមតែមានភាពចម្រុះជាមួយនឹងពណ៌វប្បធម៌របស់ជនជាតិជាច្រើនប៉ុណ្ណោះទេ ថែមទាំងមានទេសភាពដ៏ធំសម្បើមនៃភ្នំថ្មកំបោរ ជាពិសេសគឺទន្លេ Nho Que ដូចជាក្រណាត់សូត្រខៀវស្រងាត់ដែលបក់ជុំវិញខ្នងភ្នំ Ma Pi Leng។

ការធ្វើឌីជីថលសារមន្ទី បង្ហាញយ៉ាងរស់រវើកនូវភាពស្រស់ស្អាតរបស់ Ha Giang ដល់ភ្ញៀវទេសចរណ៍ ការធ្វើឌីជីថលសារមន្ទី បង្ហាញយ៉ាងរស់រវើកនូវភាពស្រស់ស្អាតរបស់ Ha Giang ដល់ភ្ញៀវទេសចរណ៍
កុមារ Ha Giang មានបំណងចង់រៀនអំពីប្បុណ្យតេត កុមារ Ha Giang មានបំណងចង់រៀនអំពីប្បុណ្យតេត
សម្រស់កំណាព្យនៃទន្លេ Nho Que នៅ Ha Giang ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
សម្រស់កំណាព្យនៃទន្លេ Nho Que នៅ Ha Giang ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ទន្លេ Nho Que មានប្រភពចេញពីតំបន់ភ្នំ Nghiem Son ខេត្ត Yunnan (ចិន) ដែលមានប្រវែងជិត ២០០គីឡូម៉ែត្រ ក្នុងនោះមានផ្នែកហូរចូលវៀតណាម ដែលមានប្រវែងជិត ៥០ គីឡូម៉ែត្រ។ ចូលមកវៀតណាម ទន្លេ Nho Que ហូរកាត់ខេត្តចំនួនពីរគឺ Ha Giang និង Cao Bang ចាប់ផ្តើមពីភូមិ Xeo Lung ឃុំ Lung Cu ស្រុក Dong Van កាត់តាមអន្លង់ Tu San ទៅកាន់ស្រុក Meo Vac ។ នៅស្រុក Meo Vac ចរន្តទឹកហូរកាត់ច្រាំងថ្មខ្ពស់ ឆ្លងអន្លង់ Tu San បត់ខ្លួនឱបខ្នងភ្នំ Ma Pi Leng នាំទីកន្លែងនេះក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត Ha Giang ។

ដើរលើខ្នងភ្នំ Ma Pi Leng ដ៏គ្រោះថ្នាក់ ទន្លេ Nho Que លេចឡើងនៅចំពោះភ្នែកជាមួយពណ៌ខៀវស្រងាត់ដ៏វិសេសវិសាល ហើយដូចទៅនឹងខ្សែអំបោះខៀវភ្លឺចែងចាំងចុះពីលើមេឃ លាក់ខ្លួនក្នុងព្រៃភ្នំ។ ថ្វីត្បិតតែស្ថិតនៅកណ្ដាលភ្នំថ្មខ្ពស់ៗ ប៉ន្តែ Nho Que មានភាពស្ងប់ស្ងាត់ និងមនោរម្យ។ លោក Pham Duy Nhuan ភ្ញៀវទេសចរម្នាក់មកពីខេត្ត Ninh Binh ចែករំលែកថា៖ “ខ្ញុំបានគយគន់ទន្លេពីលើចុះ ហើយត្រឹមតែឃើញពណ៌ខៀវប៉ុណ្ណោះ មិននឹកស្មានថា Nho Que ស្រស់ស្អាតដូច្នេះឡើយ។ ចុះមកផ្ទៃទឹកផ្ទាល់ ទើបយល់ដឹងពីសម្រស់និងភាពធំសម្បើម។ ទន្លេ Nho Que ដែលឃើញកាត់តាមជ្រោះភ្នំគឺស្រស់ស្អាតណាស់”។

ដើម្បីយល់ដឹងបន្ថែមអំពីដងទន្លេ និងសម្របខ្លួនទៅក្នុងផ្ទៃទឹកខៀវស្រងាត់ បទពិសោធន៍ជិះទូកលើផ្ទៃទឹកគឺគួរឲ្យចាប់អារម្មណ៍ណាស់។

ទូកចាកចេញពីកំពង់ផែ ក៏ជាពេលវេលាដែលភ្ញៀវទេសចរចាប់ផ្ដើមបានគយគន់ជួរភ្នំដ៏ធំសម្បើម និងផ្ទៃទឹកខៀវស្រងាត់ធំទូលាយរាប់រយម៉ែត្រ។ នៅលើដងទន្លេ Nho Que លោកអ្នកមិនត្រឹមតែបានគយគន់ទេសភាព និងភាពសុខសាន្តប៉ុណ្ណោះទេ ថែមទាំងបានគយគន់អន្លង់Tu San ដែលជាអន្លង់ខ្ពស់បំផុត និងជ្រៅបំផុតនៅអាស៊ីអាគ្នេយ៍។ អន្លង់ Tu San ត្រូវបានបានដាក់រហស្សនាមថា " គោលដៅល្អឯក"

ដោយសារមានប្រវែងរហូតដល់ទៅ ១,៧ គីឡូម៉ែត្រ ជម្រៅប្រមាណ ១ គីឡូម៉ែត្រនិងច្រាំងថ្មកម្ពស់ ៧០០ ម៉ែត្រ ទៅ ៨០០ ម៉ែត្រ។ លោក Vàng Mí Sá (ឃុំ Giàng Chu Phìn, ស្រុក Mèo Vạc) អ្នកបើកទូកម្នាក់បានឲ្យដឹងថា៖ “ខ្ញុំបានប្រកបរបរជិះទូកប្រមាណ ៥ ទៅ ៦ ឆ្នាំ។ ជារៀងរាល់ថ្ងៃ ខ្ញុំបានបើកទូកប្រមាណពី ២ ទៅ ៣ ដង។ យើងខ្ញុំបានជូនភ្ញៀវធ្វើដំណើរតាមដងទន្លេ ហើយឈប់នៅអន្លង់ Tu San សម្រាប់ភ្ញៀវទេសចរថតរូប។ ភ្ញៀវទេសចរបរទេសចូលចិត្តមកទីនេះណាស់”។

ជិះទូកនៅលើទន្លេ Nho Que ធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ និងប្រជាក់ស្រួល។ លោក Le Nhan ភ្ញៀវទេសចរមកពីទីក្រុងហាណូយ និងអ្នកស្រី Luu Huong Ly ភ្ញៀវទេសចរមកពីខេត្ត Thanh Hoa បានចែករំលែកថា៖ “នេះគឺជាលើកទី ៥ ហើយដែលខ្ញុំបានមកខេត្ត Ha Giang ប៉ុន្តែនេះជាលើកដំបូង ដែលខ្ញុំបានគយគន់ទន្លេ Nho Que ។ តាមរយៈព័ត៌មាន កាសែត វិទ្យុ និងវេទិកាទេសចរណ៍ ខ្ញុំបានដឹងថា ចំណតទូកបម្រើភ្ញៀវទេសចរដែលធ្វើដំណើរតាមដងទន្លេ Nho Que។ អាកាសធាតុត្រជាក់ស្រួលណាស់ ដូចជារដូវស្លឹកឈើជ្រុះរបស់ទីក្រុងហាណូយ។ ផ្ទៃទឹកខៀវថ្លា ហើយនៅលើភ្នំមានផ្កាស្រស់ស្អាតទៀតផង។ ពិតជាអស្ចារ្យណាស់”។

“នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានមកខេត្ត Ha Giang។ ខ្ញុំពិតជាភ្នាក់ភ្អើលជាមួយទេសភាពនៅទីនេះ ពោលគឺទេសភាពធំសម្បើម និងមនោរម្យណាស់។ គួរឱ្យចាប់អារម្មណ៍បំផុតគឺទន្លេ Nho Que ដែលមានផ្ទៃទឹកខៀវស្រងាត់ដូចត្បូងពេជ្រ ហើយព័ទ្ធជំវិញដោយព្រៃភ្នំ។ ខ្ញុំចូលចិត្តទីកន្លែងនេះណាស់ ព្រោះថាខ្ញុំអារម្មណ៍សុខសាន្ត មនោរម្យណាស់។ ប្រសិនបើមានឱកាសមកភូមិភាគពាយ័ព្យ ខ្ញុំនឹងជ្រើសរើសខេត្ត Ha Giang ជាគោលដៅមកដល់ដំបូងផងដែរ”។

នៅពេលមកដល់ខេត្ត Ha Giang មិនត្រឹមតែមានភ្ញៀវទេសចរជាតិប៉ុណ្ណោះទេថែមទាំងភ្ញៀវទេសចរអន្តរជាតិ ក៏មានបំណងចង់គយគន់ទេសភាពដ៏ស្រស់បំព្រងនៃដងទន្លេនេះទៀតផងដែរ។ លោក Moises Perez Mokk ភ្ញៀវទេសចរម្នាក់មកពីគុយបាបានចែករំលែកថា៖

“ខ្ញុំពិតជាចាប់អារម្មណ៍នឹងគោលដៅនេះណាស់។ ទេសភាពអស្ចារ្យ ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណាស់។ នៅប្រទេសរយើងខ្ញុំ មានឆ្នេរសមុទ្រច្រើន ប៉ុន្តែមិនសូវមានទន្លេធំៗដូច្នេះឡើយ។ បើមានឱកាស ខ្ញុំនៅតែវិលត្រឡប់មក Ha Giang ផងដែរ”។

ឆ្លងកាត់ពេលវេលា ទន្លេ Nho Que នៅតែរក្សបានពណ៌ខៀវដដែល ដោយតុបតែងឲ្យខ្ពង់រាបថ្ម ហើយក្លាយទៅជាប្រភពរស់នៅរបស់មនុស្ស និងរុក្ខជាតិគ្រប់ប្រភេទនៅសង្ខាងច្រាំងទន្លេ។ បច្ចុប្បន្ននេះ នៅពេលមកដល់ Nho Que ក្រៅពីចូលរួមសកម្មភាពជិះទូកកម្សាន្តតាមដងទន្លេ ភ្ញៀវទេសចរក៏អាចជិះទូកកាយ៉ាកដោយខ្លួនឯង ចូលផ្ទះសំណាក់ homestay ទទួលទានអាហារនៅភោជនីយដ្ឋាននៅលើជម្រាលភ្នំក្បែរទន្លេ ដើម្បីសម្រាក និងទទួលទានម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់បងប្អូនប្រជាជនក្នុងតំបន់ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ