Trending now

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម

16:22 | 23/06/2025 ឌឹកអាញ់

យុគសម័យ - ក្នុងបរិយាកាសដ៏ឱឡារិកនៃពិធីរំលឹកខួបលើកទី៤៨ ទិវា​នៃ​ការ​ចង​ចាំ​ដំ​ណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះមិត្តអន្តរជាតិ ជាពិសេសជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានជួយកម្ពុជារំដោះប្រទេសរួចផុតពីរបបប្រល័យពូជសាសន៍។

ក្រុម K73 បានប្រមូលអដ្ឋិធាតុរបស់យុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានទទួលមរណៈភាពក្នុងប្រទេសកម្ពុជា ដើម្បីទៅបំពេញបេសកកម្ម ពិធីជូនដំណើរកម្លាំង​ទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមលើទឹកដីកម្ពុជា

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Hong Thai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចូលរួមពិធី។

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍នៅក្នុងពិធី

មានប្រសាសន៍នៅក្នុងពិធី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានរំលឹកឡើងវិញនូវដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកមាគ៌ាសង្គ្រោះជាតិ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាកាលពី ៤៨ ឆ្នាំមុន។

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម

លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា អាស្រ័យលើការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុកសាង និងការពារប្រទេស ទើបកម្ពុជាសម្រេចបាននូវអ្វីដែលខ្លួនមានសព្វថ្ងៃនេះ។ ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏ជាបុគ្គលដែលបានអប់រំ ហាត់ពត់លត់ដំ និងកសាងកងយោធពលខេមរភូមិន្ទអង់អាចក្លាហាន ស្មោះត្រង់ចំពោះប្រទេសជាតិ ត្រៀមខ្លួនជាស្រេចអនុវត្តគ្រប់ភារកិច្ចការពារឯករាជ្យ និងអធិបតេយ្យភាពរបស់មាតុភូមិ។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា តែងតែទទួលមរតក និងពង្រីកសមិទ្ធិផលរបស់ប្រទេស នាំមកនូវជីវភាពសម្បូរធូរធារ និងសុភមង្គលជូនប្រជាជន បន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយឈរលើមូលដ្ឋានគោរពច្បាប់ កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅលើពិភពលោក រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក។

អញ្ជើញចូលរួមក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់លើការរួមចំណែករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុរំដោះប្រជាជាតិកម្ពុជា ក៏ដូចជាអត្ថន័យនៃព្រឹត្តិការណ៍នេះថា៖ ការពុះពារគ្រប់ការលំបាក ដើម្បីស្វែងរកមាគ៌ាជួយសង្គ្រោះប្រជាជាតិកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ជាមេរៀនដ៏មានតម្លៃសម្រាប់អប់រំយុវជនជំនាន់ក្រោយអំពីការស្នេហាជាតិមាតុភូមិ ជួយយុវជនជំនាន់ក្រោយឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជា។

គួរបញ្ជាក់ថា នាថ្ងៃទី១៩ ខែមិថុនា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 បានប្រព្រឹត្តទៅការប្រកួតបាល់ទាត់ ដើម្បីអបអរសាទរខួបលើកទី៤៨ ទិវា​នៃ​ការ​ចង​ចាំ​ដំ​ណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ៕

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា

នាថ្ងៃទី៤ និងទី៥ ខែធ្នូ គណៈប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Thai Dai Ngoc មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ (កងយោធពលខេមរភូមិន្ទ)។ លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំធ្វើការជាមួយគណៈប្រតិភូ។

បន្តស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម បន្តស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម

នាព្រឹកថ្ងៃទី ១១ មិនា នៅស្រុក Tinh Bien ខេត្ត An Giang បញ្ជាការដ្ឋានយោធាខេត្ត An Giang បានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសយុទ្ធជ័យ ថ្នាក់ទី៣ ពីប្រធានរដ្ឋប្រគល់ជូនក្រុម K93 និងបុគ្គលចំនួន ២ នាក់ដែលមានស្នាដៃឆ្នើមក្នុងការបំពេញបេសកកម្ម។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
ពង្រឹងកិច្ចសហប្រតិបត្តិការនិងជម្រះទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា
មោទនភាពក្នុងនាមជាអ្នកសារព័ត៌មានយុទ្ធជន
ការប្រកួតបាញ់កាំជ្រួចអន្ដរជាតិបានផ្ដល់អារម្មណ៍ដ៏អស្ចារ្យ និងពិបាកពិពណ៌នាដល់ទស្សនិកជន