Trending now

បន្តស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម

09:31 | 14/03/2022

នាព្រឹកថ្ងៃទី ១១ មិនា នៅស្រុក Tinh Bien ខេត្ត An Giang បញ្ជាការដ្ឋានយោធាខេត្ត An Giang បានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសយុទ្ធជ័យ ថ្នាក់ទី៣ ពីប្រធានរដ្ឋប្រគល់ជូនក្រុម K93 និងបុគ្គលចំនួន ២ នាក់ដែលមានស្នាដៃឆ្នើមក្នុងការបំពេញបេសកកម្ម។

ពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម ពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម
លើកកម្ពស់ការងារស្វែងរក ប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តមណ្ឌលគិរី លើកកម្ពស់ការងារស្វែងរក ប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តមណ្ឌលគិរី
បន្តស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម
ទីបញ្ចុះសពយុទ្ធជនពលី Doc Ba Dac ឃុំ Thoi Son ស្រុក Tinh Bien ខេត្ត An Giang

នេះគឺជាការទទួលស្គាល់ពីបក្ស រដ្ឋចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងយុទ្ធជនគ្រប់ជំនាន់នៃក្រុម K93 ក្នុងដំណើរការបំពេញភារកិច្ចស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា។

ក្រុម K93 (បញ្ជាការដ្ឋានយោធាខេត្ត An Giang) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០០០ ដោយមានភារកិច្ចស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេស។

ឆ្លងកាត់ការបំពេញភារកិច្ចរយៈពេល ២២ ឆ្នាំ កម្មាភិបាល និងយុទ្ធជន នៃក្រុម K93 តែងតែជម្នះរាល់ការលំបាក់ កៀងគរកម្លាំង និងយានជំនិះជាច្រើនគ្រឿង ដើម្បីចូលរួមក្នុងការស្វែងរកអដ្ឋិធាតុនៅតាមទីតាំងផ្សេងៗគ្នា។

ដោយយកឈ្នះលើការលំបាក ក្រុម K93 បានស្វែងរក ប្រមូល និងទទួលបានអដ្ឋិធាតុយុទ្ធជនជាង ៣២០០ អដ្ឋិធាតុ។ អដ្ឋិធាតុទាំងអស់ត្រូវបានបញ្ចុះនៅក្នុងទីបញ្ចុះសពយុទ្ធជនពលី ឬប្រគល់ទៅឱ្យក្រុមគ្រួសាររបស់ពួកគេ ដោយធានាភាពហ្មត់ចត់ ឧឡារិក បង្ហាញពីការគោរព និងដឹងគុណចំពោះយុទ្ធជនពលីទាំងអស់៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី