យុគសម័យ - អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ក្រុម K93 ដែលជាក្រុមទទួលបន្ទុកក្នុងការស្វែងរក ជីកគាស់ ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមនៅកម្ពុជានិងនៅក្នុងស្រុក។ ក្រុមនេះ កំពុងរុករកទាំងយប់ទាំងថ្ងៃដើម្បីប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ហើយឆាប់ៗនេះធ្វើមាតុភូមិនិវត្ត និងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនទាំងនោះក្រោមដីនៃស្រុកកំណើត។
រាល់ពេលទទួលបានព័ត៌មានអំពីអដ្ឋិធាតុយុទ្ធជនពលីសមាជិកនៃក្រុមនេះមិនបានគិតគូរពីការលំបាក ជំនះនិងឆ្លងកាត់ភូមិសាស្ត្រមិនរាបស្មើប្រកបដោយគ្រោះថ្នាក់ទេ។ ការធ្វើដំណើរដោយស្ងៀមស្ងាត់និងមិនចេះនឿយហត់របស់ពួកគេបានធឆ្លងកាត់ព្រៃនិងទឹកជ្រោះរាប់រយដងក្នុងដំណើរដ៏វែងឆ្ងាយនៃការប្រមូលអដ្ឋិធាតុ។
នាយទាហាននិងយុទ្ធជននៃក្រុម K93 បានបញ្ជូនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បានពលីក្នុងសង្គ្រាមនៅកម្ពុជានិងក្នុងប្រទេសដែលបានបញ្ចុះអដ្ឋិធាតុ នៅឯទីបញ្ចុះសពយុទ្ធជនពលី Doc Ba Dac ឃុំ Thoi Son ស្រុក Tinh Bien។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
កាតព្វកិច្ចពិសិដ្ឋ
លោកវរសេនីយ៍ឯក Nguyen Quoc Thong ប្រធានក្រុម K93 បាននិយាយថា ក្រុម K93 ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០០០ ចំណុះបញ្ជាការដ្ឋានយោធាខេត្ត An Giang។ អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ក្រុម K93 បានរកឃើញ និងប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចំនួនជាង ៣.១០០ របស់កងស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងអំឡុងពេលសង្គ្រាមនៅកម្ពុជានិងក្នុងប្រទេស រួមទាំងអដ្ឋិធាតុចំនួន ៣៤៧ របស់យុទ្ធជនពលីដែលទទួលបានព័ត៌មាន។
លោកវរសេនីយ៍ឯក Nguyen Quoc Thong បានមានប្រសាសន៍ថាដំណើរការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៅរដូវប្រាំង ២០១៩-២០២០ ការវិវត្តស្មុគស្មាញនៃការរីករាលដាលនៃជំងឺឆ្លង COVID-19 ដូច្នេះចាប់ពីដើមឆ្នាំ ២០២០ ក្រុម K93 បានផ្តល់អាទិភាពដល់ការស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនពលីក្នុងប្រទេស។ តាមនោះ បានរកឃើញនិងប្រមូលអដ្ឋិធាតុចំនួន ៦៣របស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតក្នុងកំឡុងពេលសង្គ្រាមនៅកម្ពុជានិងនៅខេត្ត An Giang។ ក្នុងនោះមានអដ្ឋិធាតុចំនួន ៣០ក្នុងខេត្តតាកែវនិងខេត្តកំពង់ស្ពឺ (នៃព្រះរាជាណាចក្រកម្ពុជា) អដ្ឋិធាតុចំនួន ៣៣ កប់ក្នុងស្រុក Tri Ton ស្រុកTinh Bien ខេត្ត An Giang (វៀតណាម) ។
លោកវរសេនីយ៍ឯក Nguyen Quoc Thong មានការព្រួយបារម្ភថាប្រទេសមានសន្តិភាព ហើយប្រជាជនមានជីវភាបសុខដុមរមនានាបច្ចុប្បន្នេះ អាស្រ័យទៅលើការលះបង់សាច់ឈាមជំនាន់មុន ៗ ដែរ។ ដូច្នេះការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតក្នុងសង្គ្រាមនៅកម្ពុជានិងក្នុងប្រទេស។ នេះមិនត្រឹមតែជាកាតព្វកិច្ចនៃការដឹងគុណប៉ុណ្ណោះទេប៉ុន្តែក៏ជាកាតព្វកិច្ចដ៏ពិសិដ្ឋនិងថ្លៃថ្នូផងដែរ ដែល ចូលរួមចំណែកក្នុងការធ្វើមាតុភូមិនិវត្តន៍យុទ្ធជនពលី ត្រឡប់ទៅស្រុកកំណើតនិងសាច់ញាតិរបស់គេវិញ។
ទទួលកាតព្វកិច្ចនិងធ្វើការនៅក្រុម K93 ចាប់តាំងពី ១៨ ឆ្នាំមុន លោកអនុសេនីយ៍ឯក Chau Him ប្រធានក្រុមទី ២ នៃក្រុម K 93តែងតែមានមោទនភាពខ្លាំងណាស់ ពីព្រោះការស្វែងរកនិងប្រមូលអដ្ឋិធាតុមិនត្រឹមតែជាកាតព្វកិច្ចពិសិដ្ឋប៉ុណ្ណោះទេ។ ថែមទាំងគឺជាទំនួលខុសត្រូវរបស់មនុស្សជំនាន់នេះ។
លោកអនុសេនីយ៍ឯក Chau Him បានសារភាពថា“ ពេលវេលាកន្លងផុតទៅ ភារកិច្ចស្វែងរក ជីកគាស់និងប្រមូលអដ្ឋិធាតុជួបការ លំបាកនិងពិបាក ពីព្រោះសាក្សីដែលជាអតីតយុទ្ធជនបានមានអាយុច្រើនហើយ ទេសភាពបានផ្លាស់ប្តូរច្រើន ដូច្នេះពេលខ្លះពួកគេបានស្វែងរក ក្នុងរយៈពេល ២-៣ ខែ ហើយជីកដីរាប់ពាន់ម៉ែត្រក្រឡា ដែលទើបរកឃើញអដ្ឋិធាតុ។ ពិបាកណាស់តែគ្មាននរណាប្រាប់អ្នកណាទាំងអស់ខិតខំនិងលើកទឹកចិត្តខ្លួនឯង ប្តេជ្ញាជំនះការលំបាកទាំងឡាយ ព្រោះមានតែការខិតខំប្រឹងប្រែងបន្តិចបន្តួចរបស់ក្រុមនេះនឹងនាំមក ក្តីរីករាយសម្រាប់គ្រួសារយុទ្ធជនពលីជាច្រើន។
រឹតបន្តឹងទំនាក់ទំនង
ផ្នូររបស់យុទ្ធជនពលីត្រូវបានគេបញ្ចុះនៅឯទីបញ្ចុះសពរបស់យុទ្ធជនពលី Doc Ba Dac ឃុំ Thoi Son ស្រុក Tinh Bien។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
អស់រយៈពេលជិតពីរទសវត្សនៃការបំពេញបេសកកម្មនេះជារៀងរាល់ឆ្នាំ នៅក្នុងរដូវប្រាំង ក្រុម K93 ចែកចេញជាពីរក្រុម ដើម្បីស្វែងរក ជីកគាស់និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។
ការធ្វើដំណើរនីមួយៗ អស់បន្លាយក្នុងរយៈពេលយ៉ាងតិចជាង ៤ ខែ ចាប់ពីចុងខែកុម្ភៈរហូតដល់ដើមខែកក្កដា ឬពីខែតុលាឆ្នាំមុនទៅដល់ខែកុម្ភះឆ្នាំក្រោយ ក្រុម K93 ត្រឡប់មកផ្ទះវិញ ដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រហែលជាថ្ងៃទី ១០ នៃបុណ្យចូលឆ្នាំថ្មី សមាជិកទាំងអស់នៃក្រុមនេះបានបន្តបំពេញភារកិច្ច។ អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ក្រុម K93បានប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុយុទ្ធជនពលី ។
ក្នុងដំណើរបំពេញបេសកកម្ម ក្រុម K93 តែងតែបំពេញការងារបានល្អក្នុងការឃោសនា ការព្យាបាលនិងផ្តល់ថ្នាំឱសថ ដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជានិងកងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន ៤០០០ នាក់ ហើយមកសួរសុខទុក្ខនិងចែកអំណោយជាង ១.០០០ ដែលមានទឹកប្រាក់ជិត ៥០០ លានដុង…
ឆ្លើយតបនឹងសកម្មភាពដ៏មានអត្ថន័យទាំងនេះប្រជាជនកម្ពុជាឆ្លងកាត់ព្រៃនិងជ្រោះ ដើម្បីណែនាំផ្លូវ ជួយនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមការងារ K93 ក្នុងដំណើរការស្វែងរកជីកគាស់និងប្រមូលអដ្ឋិធាតុនិងធ្វើមាតុភូមិនិវត្តន៍របស់យុទ្ធជនពលីនៅលើដីកម្ពុជា។
បើតាមលោកវរសេនីយ៍ឯក Nguyen Quoc Thong ចំនួន អដ្ឋិធាតុកងទ័ពស្មគ្រ័ចិត្តវៀតណាមដែលពលីជីវិត នៅលើទឹកដីកម្ពុជានៅ មានចំនួនច្រើននៅឡើយដែលកប់នៅតាមតំបន់នានានៅទូទាំងប្រទេសកម្ពុជា។
ព័ត៌មានអំពីទីកន្លែងបញ្ចុះសពរបស់យុទ្ធជនពលីវៀតណាមខ្វះខាតនិងតិចតួចណាស់។ យូរ ៗ ទៅផែនទីមានការភាន់ច្រឡំដោយសារតែការផ្លាស់ប្តូរទីតាំងភូមិសាស្ត្រដែលធ្វើឱ្យមានការលំបាកក្នុងការស្វែងរកនិងប្រមូលអដ្ឋិធាតុ នៅកណ្តាលភ្នំនិងព្រៃឈើដ៏ធំធេងរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះក្រុម K93បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ បុគ្គល ក្នុងប្រទេសនិងប្រទេសកម្ពុជា អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពនិងព័ត៌មានអំពីទីកន្លែងបញ្ចុះសពយុទ្ធជនពលី ។
ថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធនិងកែលំអផ្នូររបស់កងទ័ពស្ម័គ្រចិត្ត វៀតណាមចំនួន ៩៩ ដែលបានពលីក្នុងសង្គ្រាមនៅលើទឹកដីកម្ពុជានិងក្នុងប្រទេស នាថ្ងៃទី ២០ ខែកក្កដាកន្លងមក។ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang Nguyen Thanh Binh បានអះអាងថា ការលះបង់ របស់វីរយុទ្ធជនបានផ្សារភ្ជាប់ជារៀងរហូតជាមួយបុព្វហេតុដ៏រុងរឿងរបស់មាតុភូមិនិងប្រទេសជាតិ ... ដូច្នេះការងារស្វែងរក ជីកគាស់ ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍គឺជាទំនួលខុសត្រូវ និងកាតព្វកិច្ច ដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបញ្ចុះក្រោមដីនៃស្រុកកំណើត ដើម្បីឱ្យសាច់ញាតិនិងប្រជាជនអាចមកគោរពនិងដឹងគុណ./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន