នាថ្ងៃទី១៤ ខែធ្នូ ពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅ វៀតណាម (MIA) បានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt ទីក្រុង Da Nang។ ភាគីវៀតណាមបានប្រគល់អដ្ឋិធាតុទាហានចំនួន ២ អដ្ឋិធាតុ ដែលជាលទ្ធផលក្នុងការស្វែងរករួមលើកទី១៤៤ និងលើកទី១៤៥ ជូនតំណាងអាមេរិក។
ថ្លែងក្នុងពិធីប្រគល់ លោក Nguyen Hong Quang នាយករងនៃស្ថាប័នស្វែងរកជនបាត់ខ្លួនរបស់វៀតណាម (VNOSMP) បានសង្កត់ធ្ងន់លើគោលនយោបាយមនុស្សធម៌របស់វៀតណាម ក្នុងការដោះស្រាយបញ្ហា MIA ជាមួយអាមេរិក និងបញ្ជាក់ពីស្មារតីសន្តិភាពរបស់ប្រជាជនវៀតណាម។ លោកបានវាយតម្លៃខ្ពស់និងរំពឹងថា អាមេរិកនឹងបង្កើនជំនួយដល់វៀតណាមថែមទៀត ក្នុងការជំនះផលវិបាកនៃសង្គ្រាម ពិសេសគឺ ការបោសសម្អាតគ្រាប់បែក មីន សម្អាតបរិស្ថានដែលរងសារជាតិគីមីពុលឌីអុកស៊ីន និងជួយស្វែងរកជនរងគ្រោះ កងទ័ពវៀតណាមដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម។
![]() |
ស្ថាប័នស្វែងរកជនបាត់ខ្លួនរបស់វៀតណាម (VNOSMP) ប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម ជូនអាមេរិក (រូបថត៖ vnanet.vn) |
លោក Noah Zaring ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំវៀតណាម បានថ្លែងអំណរគុណចំពោះការជួយគាំទ្រក្នុងសកម្មភាពមនុស្សធម៌ MIA របស់រដ្ឋាភិបាល ប្រជាជនវៀតណាម និង VNOSMP។ លោកសង្កត់ធ្ងន់ថា សកម្មភាពមនុស្សធម៌ MIA បានចូលរួមចំណែកកសាងទំនុកទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ហើយជាមូលដ្ឋានក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះ មានការដោះស្រាយផលវិបាកសង្គ្រាមនៅវៀតណាមផងដែរ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន