នាថ្ងៃទី ២៦ តុលា នៅច្រកទ្វារព្រំដែន Bu P'trang ស្រុក Tuy Duc ខេត្ត Dak Nong គណៈកម្មការជំនាញខេត្ត Dak Lak (វៀតណាម) បានជួបប្រជុំជាមួយគណៈកម្មការជំនាញខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា។
លោក H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្ត Dak Lak និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការជំនាញខេត្តមណ្ឌលគិរី អញ្ជើញជាសហអធិបតីភាពនៃកិច្ចប្រជុំ។
![]() |
| ថ្នាក់ដឹកនាំគណៈកម្មការជំនាញ នៃខេត្ត Dak Lak និងខេត្តមណ្ឌលគិរី ចុះហត្ថលេខាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ |
នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការជំនាញទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងឯកភាពខ្ពស់ក្នុងការដឹកនាំ និងការអនុវត្តខ្លឹមសារទាំងឡាយនៃអនុស្សរណៈនៃការយោគយល់ជាប្រចាំឆ្នាំស្តីពីការងារស្វែងរក ប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តមណ្ឌលគិរី។
អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តមណ្ឌលគិរី តែងតែបង្កើតលក្ខខណ្ឌអំណោយផល និងជួយដល់កម្លាំងជំនាញនៃក្រុម K51 ខេត្ត Dak Lak ក្នុងការអនុវត្តភារកិច្ចឲ្យសម្រេចបានលទ្ធផលខ្ពស់បំផុត។
![]() |
| បញ្ជាការដ្ឋានយោធាខេត្ត Dak Lak ប្រគល់អំណោយជូនអនុតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី |
នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការជំនាញទាំងពីរ បានពិភាក្សាលើបញ្ហាពាក់ព័ន្ធ ស្វែងរកដំណោះស្រាយសមស្រប ដើម្បីដោះស្រាយការលំបាក និងឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតដើម្បីភាគីទាំងពីរបន្តអនុវត្តឱ្យបានល្អថែមទៀតនូវការសម្របសម្រួលក្នុងការស្វែងរក ប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតនៅកម្ពុជា ក្នុងរដូវប្រាំង ២០២១-២០២២ ខាងមុខនេះ។
ក្នុងឱកាសនេះ ដោយទទួលបានការផ្ទេសិទ្ធិពីរដ្ឋាភិបាលវៀតណាម គណៈកម្មការជំនាញខេត្ត Dak Lak បានប្រគល់ថវិកាឧបត្ថម្ភ ជូនគណៈកម្មការជំនាញខេត្តមណ្ឌលគិរី ព្រមទាំងប្រគល់ប័ណ្ណសរសើរពីបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ជូនអង្គភាពចំនួន៣ និងបុគ្គលចំនួន ១០ រូប នៃខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា៕
kh.qdnd.vn


មតិពីមិត្តអ្នកអាន