Trending now

កងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា

16:24 | 15/04/2021

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា នាថ្ងៃទី១៣ ខែមេសា កងទ័ពការពារព្រំដែនខេត្ត Dak Lak វៀតណាម រួមមាន ប៉ុស្ដិ៍ការពារព្រំដែន Bo Heng និងប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារ Dak Rue បានជូនអំណោយ និងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា។

Dak Lak៖ រឹតបន្តឹងនិងទប់ស្កាត់មនុស្សមិនឱ្យចូលដោយខុសច្បាប់មុនបុណ្យតេត Dak Lak៖ រឹតបន្តឹងនិងទប់ស្កាត់មនុស្សមិនឱ្យចូលដោយខុសច្បាប់មុនបុណ្យតេត
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផាម បិញមិញ (PHAM BINH MINH) ត្រួតពិនិត្យស្ថានភាពព្រំដែននៅច្រកព្រំដែន DAK RUE ខេត្ត DAK LAK ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផាម បិញមិញ (PHAM BINH MINH) ត្រួតពិនិត្យស្ថានភាពព្រំដែននៅច្រកព្រំដែន DAK RUE ខេត្ត DAK LAK

មេបញ្ជាការនៃប៉ុស្ដិ៍ការពារព្រំដែនទាំងឡាយបានជូនពរបុណ្យចូលឆ្នាំថ្មីចំពោះនាយទាហាន និងទាហានប៉ុស្ដិ៍ការពារព្រំដែនគោកចំនួនពីរនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកងអនុសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិកាសឹករងខេត្តមណ្ឌលគិរី ហើយជូនពរទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅ ថែមទៀត។ មេបញ្ជាការនៃប៉ុស្ដិ៍ការពារព្រំដែនទាំងឡាយរំពឹងថា ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារព្រំដែន និងការទប់ទល់នឹងជំងឺ Covid-19។

កងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា

ប៉ុស្ដិ៍ការពារព្រំដែន Bo Heng ជូនអំណោយដល់កម្លាំងការពារព្រំដែនកម្ពុជា

តំណាងនៃកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់កម្លាំងការពារព្រំដែនខេត្ត Dak Lak និយាយរួម និងកម្មាភិបាល យុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែន Bo Heng និងប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារ Dak Rue និយាយដោយឡែក ដោយបានផ្លាស់ប្ដូរព័ត៌មានដែលពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេស ការផ្ដល់សម្ភារៈបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅពេលកន្លងមក។ តំណាងនៃកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរីបញ្ជាក់ថា នៅពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការក្នុងការគ្រប់គ្រង ការពារព្រំដែន ជាពិសេស ក្នុងការការប្រយុទ្ធប្រឆាំងនឹងការឆ្លងព្រំដែនដោយខុសច្បាប់។

ក្នុងឱកាសនេះ ប៉ុស្ដិ៍ការពារព្រំដែនវៀតណាមទាំងឡាយ បានជូនសម្ភារៈបរិក្ខារពេទ្យសម្រាប់ការទប់ទល់នឹងជំងឺ Covid-19 ដល់កម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ