Trending now

Dak Lak៖ រឹតបន្តឹងនិងទប់ស្កាត់មនុស្សមិនឱ្យចូលដោយខុសច្បាប់មុនបុណ្យតេត

10:40 | 20/01/2021 (បកប្រែដោយសាមេត)

យុគសម័យ - នៅចុងឆ្នាំនេះ តម្រូវការពលករពីកម្ពុជាត្រឡប់មកកាន់វៀតណាមវិញសម្រាប់ថ្ងៃឈប់សម្រាកបុណ្យតេតបានកើនឡើង។ ដើម្បីទប់ស្កាត់ករណីនៃការចូលដោយខុសច្បាប់ ការពួនការដាក់នៅដាច់ដោយឡែកដើម្បីបង្ការទប់ស្កាត់នឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19 រដ្ឋអំណាច់ Dak Lak (មូលដ្ឋានដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជា) បានពង្រឹងវិធានការត្រួតពិនិត្យ។

ក្រុមការងារបានត្រួតពិនិត្យនៅប៉ុស្តិ៍ការពារព្រំដែន Bo Heng។ រូបថត៖ Ngoc Lan

នាថ្ងៃទី ១៩ ខែមករា លោក Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 បានដឹកនាំបេសកកម្មទៅត្រួតពិនិត្យការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនៅខេត្ត Dak Lak។ ក្រុមការងារបានត្រួតពិនិត្យនៅប៉ុស្តិ៍ការពារព្រំដែន Bo Heng (ស្រុក Buon Don ខេត្ត Dak Lak) ។

នៅក្នុងជំនួបនេះ លោក Nguyen Truong Son បានទទួលស្គាល់និងកោតសរសើរចំពោះការរៀបចំទិសដៅនិងការអនុវត្តការបង្ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងខេត្ត Dak Lak ក្នុងរយៈពេលកន្លងមកនេះ។ លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានស្នើថា ក្នុងអំឡូងពេលមានសមាជគណបក្សជាតិលើកទី XIII និងពិធីបុណ្យតេតចូលឆ្នាំថ្មី គណៈកម្មាធិការជាតិគ្រប់គ្រងនិងបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 ខេត្ត​Dak Lak គួរតែមានផែនការលម្អិតនិងជាក់លាក់សម្រាប់ការត្រួតពិនិត្យនិងការបង្ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងខេត្ត បង្កើនការប្រាស្រ័យទាក់ទងបង្កើនការយល់ដឹងដល់ប្រជាជនអំពីការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត ​Covid-19។

លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Truong Son បានថ្លែងនៅក្នុងទស្សនា។ រូបថត Ngoc Lan

ជាពិសេស លោកអនុរដ្ឋមន្រ្តី Nguyen Truong Son បានស្នើឱ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបង្កើនការយាមល្បាតនិងត្រួតពិនិត្យតំបន់ព្រំដែន ចាត់វិធានការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតពីខាងក្រៅ។ ក្នុងឱកាសនេះ គណៈកម្មាធិការជាតិគ្រប់គ្រងនិងបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 បានប្រគល់មាស់វេជ្ជសាស្ត្រចំនួន ៥,០០០ មុខដល់ប៉ុស្តិ៍ការពារព្រំដែន Bo Heng។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tienphong.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា