ការយកចិត្តទុកដាក់ចំពោះក្រុមជនក្រីក្រ និងមុខសញ្ញាងាយរងគ្រោះក្នុងសង្គម គឺជាគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ ដោយមានការរួមចំណែករបស់អង្គការ អង្គភាពអាជីវកម្ម និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ចលនាបុណ្យតេតប្រកបដោយសេចក្តីសប្បុរស ដោយសមាគមកាកបាទក្រហមវៀតណាមអនុវត្តន៍នៅមុនបុណ្យចូលឆ្នាំថ្មីបាននិងកំពុងបង្ហាញជាក់ស្តែងនូវគុណសម្បត្តិដូចពោលខាងលើ រួមចំណែកបង្ហាញយ៉ាងច្បាស់នូវប្រពៃណីជួយទំនុកបម្រុហគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម។
![]() |
![]() |
![]() |
សេចក្តីអំណររបស់ប្រជាជនក្រីក្រនៅពេលដើរទិញឥវ៉ាន់នៅទីផ្សារមនុស្សធម៌ដែលរៀបចំឡើងដោយសមាគមកាកបាទក្រហម ខេត្ត Hoa Binh |
ចលនាបុណ្យតេតប្រកបដោយសេចក្តីសប្បុរស ត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០២៣ ដោយឈរលើមូលដ្ឋាននៃការទទួលមរតក និងផ្សព្វផ្សាយលទ្ធផលនៃចលនា “បុណ្យ តេតដើម្បីជនក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ” ដោយសមាគមកាកបាទក្រហមវៀតណាមបំផុសឡើងក្នុងឆ្នាំ ១៩៩៩។
គ្របដណ្តប់លើប្រជាជនមានស្ថានភាពលំបាក និងងាយរងគ្រោះ
តាមលោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាមថា ឆ្នាំនេះគឺជាឆ្នាំទី២ ដែលចលនាបុណ្យតេតប្រកបដោយសេចក្តីសប្បុរស ត្រូវបានរៀបចំឡើង។ សមាគមមានបំណងប្រមូលអំណោយចំនួន ១,២ លានចំណែក ដែលសកម្មភាពទាំងនេះមានតម្លៃប្រហែល ៧០០ ពាន់លានដុង (ស្មើនឹង ៣០ លានដុល្លារអាមេរិក) ហើយសកម្មភាពទាំងនេះត្រូវបានដាក់ពង្រាយនៅគ្រប់តំបន់ទូទាំងប្រទេស។ រីឯ មជ្ឈឹមសមាគមវិញ នឹងរៀបចំសកម្មភាពនៅតាមខេត្តក្រុងចំនួន ១៨ កន្លែង។
ចលនាបុណ្យតេតប្រកបដោយសេចក្តីសប្បុរស មានអត្ថន័យជាច្រើន។ ទីមួយគឺថា អ្នកទទួលផលនៃកម្មវិធីគឺទូលំទូលាយជាង។ ជនមានស្ថានភាពលំបាក និងជនងាយរងគ្រោះក្នុងសង្គមអាចមកកាន់ទីតាំងរៀបចំសកម្មភាព បុណ្យតេតប្រកបដោយសេចក្តីសប្បុរស ដើម្បីទទួលបានការថែទាំ និងការឧបត្ថម្ភពីសង្គម។ យើងក៏សង្ឃឹមថា ម៉ាកយីហោ ចលនាបុណ្យតេតប្រកបដោយសេចក្តីសប្បុរស នឹងសាយភាយ ដើម្បីឱ្យអ្នកគ្រប់គ្នាដែលមានទឹកចិត្ត និងតាមសមត្ថភាពរបស់ខ្លួន អាចរួមចំណែកដល់ចលនានេះ ហើយអាចជួយឧបត្ថម្ភដល់អ្នកដែលមានស្ថានភាពលំបាកជាងក្នុងសហគមន៍"។
ក្រៅពីខេត្ត-ក្រុងទាំង ១៨ ដែលរៀបចំកម្មវិធីនេះ តាមប្រធានកាកបាទក្រហម វៀតណាម គ្រប់មូលដ្ឋាន និងវិស័យនីមួយៗអាចរៀបចំគំរូបុណ្យតេតប្រកបដោយសេចក្តីសប្បុរសមួយ ដើម្បីឲ្យប្រជាជនមិនត្រឹមតែទទួលបានអំណោយជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចិត្តទៀតផង ពោលគឺ ប្រជាជនអាចចូលរួមក្នុងសកម្មភាពវប្បធម៌ និងកីឡា ទទួលការពិនិត្យ និងព្យាបាលជំងឺជាដើម...។ លោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាមបានអះអាងថា៖ “យើងតែងតែមានទស្សនៈថា រាល់សកម្មភាពបុណ្យតេតរបស់យើងបានទៅដល់ប្រជាជនក្រីក្របំផុត ប្រជាជនមានស្ថានភាពលំបាកបំផុត និងប្រជាជនដែលត្រូវការជំនួយបំផុត ដើម្បីកុំឱ្យជនក្រីក្រ ឬអ្នកខ្វះខាតមិនទុកឲ្យនរណាម្នាក់ដែលមិនទទួលបានអំណោយបុណ្យតេតនោះទេ។ ដូច្នេះហើយ ឆ្នាំនេះ យើងផ្តោតសំខាន់លើប្រជាជនដែលជួបការលំបាកនៅតំបន់លំបាកខ្លាំង មានន័យដា យើងអាចរៀបចំកម្មវិធីបុណ្យតេតសម្បូរដោយសកម្មភាព។ យើងស្នើឲ្យមូលដ្ឋានទាំងអស់ គួររៀបចំសកម្មភាពទាំងនេះ តាមលទ្ធភាពរបស់ខ្លួនសម្រាប់ជួយដល់ប្រជាជន”។
ការស្រុះចិត្តខ្លាំងពីសហគមន៍
ក្នុងឆ្នាំដំបូងនៃការរៀបចំកម្មវិធីបុណ្យតេតប្រកបដោយសប្បុរុស (ឆ្នាំ២០២៣) សមាគមកាកបាទក្រហមទទួលបានជោគជ័យលើទម្រង់ជាច្រើន។ សមាគមបានប្រមូលថវិកាជាង ១.១០០ ពាន់លានដុង (ប្រហែល ៤៧ លានដុល្លារអាមេរិក) និងអំណោយជាង ២លានកញ្ចប់ ដែលគោលដៅដំបូងគឺប្រហែល ៦០០ ពាន់លានដុង (២៥,៧ លានដុល្លារអាមេរិក) និងអំណោយ ១ លានកញ្ចប់ទៀត។ អ្នកទទួលផលនៃកម្មវិធីមិនត្រួតលើគ្នាជាមួយកម្មវិធីផ្សេងទៀតទេ។ លើសពីនេះ តាមរយៈការរៀបចំបុណ្យតេត គ្រប់ស្ថាប័នទាំងអស់តាមសមត្ថភាពរបស់ខ្លួន អាចចូលរួមជាមួយសមាគមកាកបាទក្រហម។ លោកស្រី Bui Thi Hoa បានវាយតម្លៃថា៖ "ការរួមចំណែករបស់សហគមន៍គឺជាបណ្តាញដ៏សំខាន់មួយ ដែលអាចនិយាយបានថាជាការសម្រេចចិត្តក្នុងការសម្រេចបាននូវគោលដៅមនុស្សធម៌ របស់សមាគមកាកបាទក្រហមវៀតណាម។ យើងប្រមូលផ្តុំសហភាពយុវជនដើម្បីនាំក្រុមស្ម័គ្រចិត្តទៅកាត់ សក់ជូនប្រជាជនក្រីក្រ និងជួបការលំបាក។ យើងបានកៀរគរវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដើម្បីផ្តល់ការពិគ្រោះយោបល់សុខភាព និងផ្តល់ថ្នាំជូនដល់ប្រជា ជន។ យើងអាចកៀរគរសម្ព័ន្ធនារីរៀបចំទីកន្លែងតាំងបង្ហាញអាវផាយ និងបង្កើតស្តង់ចំនួន ១០ សម្រាប់វេចនំអន្សម ដើម្បីចែកជូនប្រជាជន។ ដូច្នេះហើយ អ្នកគ្រប់គ្នាអាចចូលរួមក្នុងពិធីបុណ្យតេតរបស់យើង”។
យោងតាមប្រធានកាកបាទក្រហមវៀតណាម ស្នាមញញឹម និងភាពសប្បាយរីករាយរបស់ប្រជាជននៅពេលជ្រើសរើសអំណោយដ៏ចាំបាច់សម្រាប់គ្រួសារក្នុងឱកាសបុណ្យ តេតបានបង្ហាញពីចំណងមិត្តភាពរវាងឆន្ទៈរបស់បក្ស ទឹកចិត្តរបស់ប្រជាជន កាយកចិត្តទុកដាក់របស់សង្គមចំពោះក្តីប្រាថ្នារបស់ជនក្រីក្រ។ ទន្ទឹមនឹងនោះ ទាំងនេះក៏ជារូបភាពដ៏រស់រវើកនៃប្រពៃណីជួយទំនុកបម្រុងគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាមផងដែរ៕
មតិពីមិត្តអ្នកអាន