Trending now

ប្រទេសវៀតណាម៖ ការ​ថែទាំបុណ្យតេតសម្រាប់ជនក្រីក្រនៅ​តាម​មូលដ្ឋាននានា​

10:01 | 16/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ១៤ ខែមករា ផ្សារណាត់បុណ្យតេត “០ ដុង” របស់កាកបាទក្រហមបានមកដល់តំបន់ខ្ពស់ Lao cai។ ផ្សារណាត់ គឺជាអំណោយដ៏មានអត្ថន័យសម្រាប់ប្រជាជននៅតំបន់ដែលជួបការលំបាក នៅពេលដែលបុណ្យតេត និងនិទាឃរដូវមកដល់។

វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​អភិក្រម​និង​អនុវត្ត​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​ផ្នែក វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​អភិក្រម​និង​អនុវត្ត​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​ផ្នែក
ប្រទេសវៀតណាម៖ ការ​ប្រណាំងទូកយ៉ាងសប្បាយរីករាយក្នុង​ឱកាសបុណ្យខួប​ស្ដេចហុង ប្រទេសវៀតណាម៖ ការ​ប្រណាំងទូកយ៉ាងសប្បាយរីករាយក្នុង​ឱកាសបុណ្យខួប​ស្ដេចហុង
ប្រទេសវៀតណាម៖ ការ​ថែទាំបុណ្យតេតសម្រាប់ជនក្រីក្រនៅ​តាម​មូលដ្ឋាននានា​
ប្រទេសវៀតណាម៖ ការ​ថែទាំបុណ្យតេតសម្រាប់ជនក្រីក្រនៅ​តាម​មូលដ្ឋាននានា​

ផ្សារណាត់ត្រូវបានរៀបចំឡើងនៅផ្សារវប្បធម៌ Ta Phoi – Hop Thanh នៃទីក្រុង Lao Cai ដោយមានស្តង់ទំនិញចំនួន ៥ ដាក់លក់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃក្នុងតម្លៃ ០ ដុងដល់គ្រួសារលំបាកក្នុងឃុំ/សង្កាត់ ចំនួន ៥ នៅភាគខាងត្បូងនៃទីក្រុង Lao Cai រួមមាន៖ Cam Duong, Ta Phoi, Hop Thanh និង Pom Han ។ លោកស្រី Nong Thi Huan ជនជាតិ Tay នៅឃុំ Hop Thanh ទីក្រុងឡាវកៃ បានចែករំលែកថា៖ “គ្រួសារខ្ញុំស្ថិតក្នុងចំណោមគ្រួសារមានការលំបាកជាពិសេស ថ្ងៃនេះខ្ញុំបានមកទទួលអំណោយ ខ្ញុំមានក្តីសប្បាយរីករាយខ្លាំងណាស់។ សូមអរគុណសមាគមកាកបាទក្រហមខេត្ត ទីក្រុងនិងអាជីវកម្មដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាជននៅឃុំ Hop Thanh យើង”។

នាថ្ងៃដដែលនោះ សមាគមកាកបាទក្រហមខេត្ត Soc Trang សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Vinh Chau (Soc Trang) បានរៀបចំ “ផ្សារណាត់ ០ ដុង” ឆ្នាំ ២០២៤ ។ នៅក្នុងផ្សារណាត់ អំណោយចំនួន ៦០០ កញ្ចាប់ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ជនចាស់ជរា និងកុមារជនជាតិភាគតិចនៅក្នុងតំបន់ ដោយថវិកាសរុបជាង ២០០ លានដុង (ជិត ៨.២០០ ដុល្លារ) ពីការចលនាសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត។ ផ្សារនេះមានគោលបំណងថែទាំស្ថានភាពលំបាក ធានាសុខុមាលភាពសង្គម និងបង្កើតឥទ្ធិពលរីកសាយភាយ យ៉ាងទូលំទូលាយក្នុងសង្គមអំពីការងារមនុស្សធម៌។

ទន្ទឹមនឹងនេះ ចាប់ពីម៉ោង 0:00 ថ្ងៃទី១៥ ខែមករា ដល់ម៉ោង ២៤ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ សមាជិកសហជីពនិងពលករអាចចូលរួមទិញទំនិញ និងផលិតផលប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅកម្មវិធី "ផ្សារបុណ្យតេតសហជីពឆ្នាំ ២០២៤" ដែលត្រូវបានរៀបចំឡើងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shopee, Tiki...។ នៅពេលទិញទំនិញ និងផលិតផលក្នុងកម្មវិធីដែលបានរៀបចំឡើងនៅលើ Shopee, Tiki សមាជិកសហជីពពលករនឹងទទួលបានការបញ្ចុះតម្លៃផលិតផល និងទំនិញរហូតដល់ ៥០% បើប្រៀបធៀបនឹងតម្លៃទីផ្សារ ឬតម្លៃចុះបញ្ជីរបស់អ្នកលក់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស