Trending now

ប្រទេសវៀតណាម៖ ការ​ប្រណាំងទូកយ៉ាងសប្បាយរីករាយក្នុង​ឱកាសបុណ្យខួប​ស្ដេចហុង

09:41 | 25/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យខួបរំលឹកវិញ្ញាក្ខ័ន្ធស្តេចហុង ពិធីបុណ្យវិហារហុង ឆ្នាំ ២០២៣ នាថ្ងៃទី ២៣ មេសា នៅទីក្រុង Viet Tri ខេត្ត Phu Tho បានប្រព្រឹត្តិទៅពិធីប្រណាំងទូក ង ទីក្រុង Viet Tri បើកទូលាយដោយមានការចូលរួមរបស់ក្រុមប្រណាំងទូក ចំនួន ៩ ក្រុម ជាមួយនឹងអត្តពលិកជិត ៣០០ នាក់។

ការ​ប្រារព្ធ​ខួប​លើក​ទី​៣៥​នៃ​ការ​សម្រេច​ចិត្ត​របស់​អង្គការ UNESCO លើក​តម្កើង​លោក​ប្រធាន​ហូជីមិញ ការ​ប្រារព្ធ​ខួប​លើក​ទី​៣៥​នៃ​ការ​សម្រេច​ចិត្ត​របស់​អង្គការ UNESCO លើក​តម្កើង​លោក​ប្រធាន​ហូជីមិញ
ពង្រឹង​ការ​ផ្លាស់​ប្តូរ​និង​ការ​ចែក​រំលែក​បទ​ពិសោធ​រវាង​សមាជិក​សភា​នៃ​ប្រទេស​ទាំង​ពីរ​វៀតណាម-កម្ពុជា ពង្រឹង​ការ​ផ្លាស់​ប្តូរ​និង​ការ​ចែក​រំលែក​បទ​ពិសោធ​រវាង​សមាជិក​សភា​នៃ​ប្រទេស​ទាំង​ពីរ​វៀតណាម-កម្ពុជា
ការ​ប្រណាំងទូកយ៉ាងសប្បាយរីករាយនៅ​ទីក្រុង Viet Tri ក្នុង​ឱកាសបុណ្យខួប​ស្ដេចហុង
ការ​ប្រណាំងទូកយ៉ាងសប្បាយរីករាយនៅ​ទីក្រុង Viet Tri ក្នុង​ឱកាសបុណ្យខួប​ស្ដេចហុង

ការប្រណាំងទូក ង ឆ្នាំនេះ មានក្រុមចំនួន ៩ ដែលមានអត្តពលិកជាង ២៧០ នាក់មកពីខេត្ត Phu Tho ។ បន្ទាប់ពីការប្រកួតប្រណាំងយ៉ាងស្វិតស្វាញ រង្វាន់លេខ១ បានទៅក្រុមស្រុក Cam Khe, រង្វាន់លេខ ២ បានទៅក្រុមខ័ណ្ឌ Bach Hac (ទីក្រុង Viet Tri) ហើយរង្វាន់លេខ៣ បានទៅក្រុមស្រុក Doan Hung និងស្រុក Tam Nong។ លោក Truong Quang Thang ប្រធានក្រុមប្រណាំងទុក ង ស្រុក Cam Khe បានចែករំលែកថា៖ “ខ្ញុំក៏ដូចជាមិត្តរួមក្រុម ក្នុងក្រុមប្រណាំងទូក ង សុទ្ធតែមានមោទនភាព និងក្តីសប្បាយរីករាយយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៨ នេះ ក្រុមប្រណាំងទូក ង នៃក្រុមស្រុក Cam Khe ក៏ដណ្តើមបានជើងឯកដែរ។ ក្រោយរយៈពេល៥ឆ្នាំ ក្រុម Cam Khe បានបន្តទទួលបានពានរង្វាន់ជើងឯក។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ នាពេលកន្លងមក តែងតែមានសាមគ្គីភាពក្នុងចំណោមក្រុមកីឡាករ កីឡាការិនី និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពីស្រុក ទៅដល់ខេត្ត និងការគាំទ្រយ៉ាងក្លៀវក្លារបស់ប្រជាជនក្នុងខេត្ត និងទស្សនិកជន។ ក្រុមរបស់យើងនឹងបន្តខិតខំសម្រាប់ការប្រកួតនាពេលខាងមុខ”។

មនុស្សជាច្រើនបានមកមើល
មនុស្សជាច្រើនបានមកមើល

នៅឆ្នាំនេះ ខណៈពេលដែលមានការលើកទឹកចិត្តដល់ក្រុមដែលចូលរួមប្រកួតប្រជែង ទស្សនិកជនក៏បានកោតសរសើរចំពោះការសម្តែងចង្វារទូករបស់អ្នកចែវទូកចំនួន ៥០ នាក់ផងដែរ។

នេះជាឆ្នាំទី ៦ ហើយដែលព្រឹត្តិការណ៍ ប្រណាំងទូក ង ទីក្រុង Viet Tri បើកទូលាយត្រូវបានរៀបចំឡើង។ ពានរង្វាន់នេះ បានក្លាយជាព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំ ដែលត្រូវបានគេទន្ទឹងរង់ចាំយ៉ាងខ្លាំងនៅឱកាសរំលឹកបុណ្យខួបស្តេច ហុង ជារៀងរាល់ឆ្នាំ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី