យុគសម័យ - នាថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការកណ្តាលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស គណៈប្រតិភូវៀតណាមប្រចាំនៅ UNESCO និងស្ថានទូតវៀតណាមប្រចាំនៅបារាំងបានប្រារព្ធពិធីរំលឹកខួបអនុស្សារវរីយ៍នៃព្រឹត្តិការណ៍ “លោកប្រធានហូជីមិញ៖ មនុស្សដើម្បី សន្តិភាព អ្នកវប្បធម៌ល្បីល្បាញ” ដោយមានការចូលរួម និងសហការឧបត្ថម្ភពីអង្គការយូណេស្កូ។
![]() |
ការប្រារព្ធពិធីនេះត្រូវបានប្រារព្ធឡើងក្នុងទម្រង់បន្តផ្ទាល់ រួមជាមួយនឹងការជួបប្រជុំតាមអ៊ីនធឺណិតនៅសារមន្ទីរហូជីមិញ រដ្ឋធានីហាណូយ និងទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស។
នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃសេចក្តីសម្រេចចិត្តលេខ 24C/18.65 របស់អង្គការយូណេស្កូ លើកតម្កើង “លោកប្រធានហូជីមិញ - វីរៈបុរសរំដោះជាតិ អ្នកវប្បធម៍ដ៍ឆ្នើមរបស់វៀតណាម” ដោយក្រសួងការបរទេសសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធក្នុង អង្គការក្នុងស្រុក និងបរទេស។
ថ្លែងមតិក្នុងពិធីរំលឹកខួប ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានមានប្រសាសន៍ថា៖ ក្នុងឆ្នាំ១៩៨៧ មហាសន្និបាតអង្គការយូណេស្កូបានចេញសេចក្តីសម្រេចចិត្តលេខ 24C/18.65 ស្តីពីការរំលឹកខួបលើកទី១០០ឆ្នាំរបស់ប្រធានហូជីមិញ។
ចែករំលែកជាមួយអ្នកយកព័ត៌មាន VNA ឧបការីរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang បាននិយាយថា មកដល់ពិធីនេះ មនុស្សជាច្រើនបានសម្តែងក្តីស្រលាញ់ពិសេសចំពោះលោកប្រធានហូជីមិញ។ ប្រវត្តិវិទូជនជាតិបារាំង លោក Alain Ruscio ដែលធ្លាប់មានស្នាដៃ និងសិក្សាជាច្រើនអំពីលោកប្រធានហូជីមិញ មានប្រសាសន៍ថា វាពិតជាមានសារៈសំខាន់ណាស់ ដែលអង្គការ UNESCO ដែលជាអង្គការអន្តរជាតិមួយ រំលឹកដល់គុណូបការៈ និងជីវិតរបស់លោកដែលមានអត្ថន័យដ៍ធំពេង។
តាមរូបលោកផ្ទាល់ លោកប្រធានហូជីមិញត្រូវបានគេស្គាល់យ៉ាងច្បាស់នៅវៀតណាម និងជុំវិញពិភពលោក ប៉ុន្តែការទទួលស្គាល់តួនាទីរបស់លោកដោយអង្គការអន្តរជាតិ និងជាពិសេសការរំលេចប្រធានបទចំនួនពីរក៏ជាការតស៊ូពីរដ៏អស្ចារ្យក្នុងជីវិតរបស់លោកជាការតស៊ូដើម្បីសន្តិភាព និង តស៊ូដើម្បីវប្បធម៌។ ការទទួលស្គាល់អង្គការអន្តរជាតិធំមួយដែលគេស្គាល់ជុំវិញពិភពលោកសម្រាប់តួនាទីរបស់លោកប្រធានហូជីមិញជាសញ្ញានៃការរីកចម្រើនខាងផ្នែកមនោគមវិជ្ជា។
យោងតាមលោកស្រី Audrey Azoulay កេរដំណែលដ៏អស្ចារ្យបំផុតដែលលោកប្រធានហូជីមិញបានបន្សល់ទុកគឺគាត់មានចក្ខុវិស័យត្រឹមត្រូវលើការអប់រំសម្រាប់ប្រជាជនទាំងមូល។ នាបច្ចុប្បន្ន ការទទួលមរតក និងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពបំផុតនៃកេរដំណែលដ៏ល្អប្រពៃរបស់ប្រធានហូជីមិញនេះ គឺកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាង UNESCO និងវៀតណាម ជាពិសេសលើវិស័យអភិរក្ស និងលើកកំពស់តម្លៃលើពិភពលោក និងតម្លៃនៃអត្តសញ្ញាណវប្បធម៌ជាតិ។
លោកស្រី Audrey Azoulay បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តថា ជាមួយនឹងសមិទ្ធផលកិច្ចសហប្រតិបត្តិការកន្លងមក អង្គការ UNESCO នឹងកាន់តែសកម្មក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ៕

មតិពីមិត្តអ្នកអាន