នាថ្ងៃទី ១៥ ខែមករា នៅខេត្ដ Tay Ninh តំណាងថ្នាក់ដឹកនាំខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ បានអញ្ជើញមកសួរសុខទុក្ខ និងប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្ត Tay Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៥។
កងទ័ពជើងទឹកវៀតណាម និងកម្ពុជារៀបចំការល្បាតរួមលើកទី៧៧ វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅអង្គការសហប្រជាជាតិ |
![]() |
ការសម្តែងស្វាគមន៍។ |
ក្នុងជំនួបនេះ លោក Nguyen Thanh Ngoc អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានឲ្យដឹងថា វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងជិតស្និទ្ធទាំងពីរ ដែលមានប្រពៃណីសាមគ្គីភាព ស្អិតរមួតតាំងពីយូរលង់មក។ ទំនាក់ទំនងមិត្តភាពនោះត្រូវបានកសាងនិងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ ហើយបានក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ។
ក្នុងប៉ុន្មានឆ្នាំកន្លងមក ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍន៍ជាច្រើនដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងរបស់ប្រទេសនីមួយៗក៏ដោយ ប៉ុន្ដែដោយខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្ត ប្រទេសទាំងពីរវៀតណាម-កម្ពុជា បានជំនះការលំបាក ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសម្រេចបានសមិទ្ធិផលសំខាន់ខាងសេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន សម្របសម្រួលរួមគ្នាក្នុងវេទិកាអន្តរជាតិ រួមចំណែកលើកកំពស់កិត្យានុភាពរបស់ប្រទេសនីមួយៗ រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់។
![]() |
ប្រតិភូថតរូបអនុស្សាវរីយ៍ |
លោក Nguyen Thanh Ngoc បានសង្កត់ធ្ងន់ថា៖ “ជាខេត្តជាប់ព្រំដែនជាមួយខេត្ដនានារបស់កម្ពុជា ខេត្ដ Tay Ninh តែងតែកំណត់ការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្តជិតខាងនៃព្រះរាជាណាចក្រកម្ពុជាគឺជាអាទិភាពកំពូល។ យើងបានអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ បង្កើនការដោះដូរទំនិញ ជាពិសេសកសិផលឆ្លងកាត់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគ; ជំរុញការផ្លាស់ប្តូរវប្បធម៌ កិច្ចការបរទេស; ជាពិសេសការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការរត់ពន្ធ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅតាមព្រំដែន កសាងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រួមចំណែកពង្រឹងទំនុកចិត្ត រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តជាប់ព្រំដែន Tay Ninh”។
![]() |
តំណាងថ្នាក់ដឹកនាំខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ បានអញ្ជើញមកសួរសុខទុក្ខ និងប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្ត Tay Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៥ |
ក្នុងនាមអាជ្ញាធរនៃខេត្តទាំងបួនជាប់ព្រំដែនខេត្ត Tay Ninh លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Tay Ninh ព្រមទាំងសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងខេត្តនានារបស់កម្ពុជា និងខេត្ត Tay Ninh គឺជាមិត្ត និងដៃគូល្អ ដែលមានលក្ខណៈគោរពគ្នានិងរួមរស់ជាមួយគ្នាដោយសន្តិភាពក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីល្អ។ ពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ឆ្ពោះទៅសម្រេចបាននូវលទ្ធផល "ផ្លែផ្កា" ជាច្រើន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងលើកកម្ពស់សក្ដានុពលនៃការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការថែទាំសុខភាព ការអប់រំ ...
អភិបាលខេត្តត្បូងឃ្មុំ សង្ឃឹមថា ឆ្នាំ២០២៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ខេត្តជាប់ព្រំដែននឹងបន្តរក្សានិងប្តេជ្ញាជំរុញទំនាក់ទំនងអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកាន់តែរឹងមាំ និងមានប្រសិទ្ធភាព រួមចំណែកនាំមកនូវផលប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ៕
![]() នាពេលថ្មីៗនេះ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) បានទទួលជួបលោក កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បន្ទាប់ពីលោក កែវ ឈា ជូនសារតាំងដល់ លោក Antonio Guterres អគ្គលេខាធិការ ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅទីក្រុងញូវយ៉ក។ |
![]() មិនត្រឹមតែជាកន្លែងចែករំលែកអនុស្សាវរីយ៍ប៉ុណ្ណោះទេ បណ្ដាញសង្គមក៏ជួយវៀតណាម និងកម្ពុជាបង្កើនការយល់ចិត្តគ្នាទៅវិញទៅមក។ ពីខ្លឹមសារវប្បធម៌ និងអាហារដល់ឱកាសសហប្រតិបត្តិការក្នុងវិស័យចម្រុះ បណ្តាញសង្គមបានក្លាយជាស្ពានដែលនាំប្រជាជនទាំងពីរខិតទៅជិតអនាគតប្រកបដោយនិរន្តរភាព។ |
មតិពីមិត្តអ្នកអាន