Trending now
ខេត្ត Gia Lai (វៀតណាម)៖

ពិធីជូនដំណើរកម្លាំង​ទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមលើទឹកដីកម្ពុជា

10:00 | 24/11/2023

នាថ្ងៃទី ២២ ខែវិច្ឆិកា គណៈកម្មការដឹកនាំលេខ ៥១៥ (គណៈកម្មការដឹកនាំការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី) បញ្ជាការដ្ឋានយោធាខេត្ត Gia Lai ប្រទេសវៀតណាម បានរៀបចំពិធីជូនដំណើរកម្លាំង​ទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមលើទឹកដីកម្ពុជា។

សន្និសីទដកបទពិសោធន៍ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា សន្និសីទដកបទពិសោធន៍ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា
វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា
ពិធីជូនដំណើរកម្លាំង​ទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមលើទឹកដីកម្ពុជា
ពិធីជូនដំណើរកម្លាំង​ទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមលើទឹកដីកម្ពុជា

ចូលរួមក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីលើកនេះ កម្មាភិបាល និងយុទ្ធជននៃក្រុម K៥២ ការិយាល័យនយោបាយ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai បន្តត្រូវបានបែងចែកជាក្រុមៗ និងផ្នែកនានាដើម្បីស្វែងរកនៅខេត្តព្រះវិហារ ស្ទឹងត្រែង និងរតនគិរី ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ចុងរដូវប្រាំង ឆ្នាំ២០២៤។

ក្នុងពិធីជូនដំណើរ ថ្នាក់ដឹកនាំខេត្ត Gia Lai និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត បានផ្តាំផ្ញើសារសួរសុខទុក្ខ និងលើកទឹកចិត្តដល់យោធិនដែលទៅបំពេញភារកិច្ចលើកនេះ។ ក្រុម K៥២ ទាំងមូលត្រូវគោរព​​បទប្បញ្ញត្តិស្តីពីទំនាក់ទំនងអន្តរជាតិ គោរពវិន័យយោធាយ៉ាងតឹងរ៉ឹង និងបទប្បញ្ញត្តិរបស់ក្រសួងការពារប្រទេស និងយោធភូមិភាគក្នុងទំនាក់ទំនងការបរទេស ក្តាប់ជាប់ស្ថានភាពក្នុងតំបន់ និង​ព័ត៌មានអំពីផ្នូររបស់យុទ្ធជនពលីក្នុងតំបន់ ធានាថាព័ត៌មានទាំងអស់ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ នៅពេលដែល​​មាន​ព័ត៌មាន​អំពី​​ផ្នូរ​របស់យុទ្ធជនពលី​ ត្រូវ​តែ​អនុវត្តការស្វែងរក និងប្រមូលយ៉ាងឆាប់រហ័ស។

លោកអនុសេនីយ៍ឯក Pham Van Tai កម្មាភិបាលនៃក្រុម K៥២ បានឱ្យដឹងថា កងកម្លាំងនឹងបន្តពង្រីកសមិទ្ធផលដែលសម្រេចបានក្នុងរដូវប្រាំងកន្លងមក ខិតខំបំពេញល្អ​​ភារ​កិច្ច ​ដែលបក្ស និង​រដ្ឋបានប្រគល់ឲ្យ។

នេះជាលើកទី២៣ ហើយ ដែលក្រុម K៥២ ចេញដំណើរទៅបំពេញភារកិច្ចនៅកម្ពុជា។ មកទល់បច្ចុប្បន្ននេះ ក្រុម K៥២ បានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ១,៤៦៨ ដែលពលីជីវិតក្នុងសម័យសង្គ្រាមលើទឹកដីកម្ពុជា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤