Trending now

នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ

15:15 | 08/05/2025

នារសៀលថ្ងៃទី៦ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Tomas Heidar ចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) និងគណៈប្រតិភូ ITLOS ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីតួនាទីរបស់ ITLOS ក្នុងការដោះស្រាយវិវាទទាក់ទងនឹងច្បាប់សមុទ្រ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ដោយចាត់ទុកថាវាជារដ្ឋធម្មនុញ្ញសម្រាប់មហាសមុទ្រ បង្កើតក្របខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រ និងជាមូលដ្ឋានគ្រឹះសម្រាប់ការរក្សាសណ្តាប់ធ្នាប់ ការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងបម្រើការអភិវឌ្ឍនៅតំបន់សមុទ្រនានា មហាសមុទ្រ រួមទាំងសមុទ្រខាងកើតផង។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS)
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានអះអាងជាថ្មីនូវគោលនយោបាយជាប់លាប់របស់វៀតណាមក្នុងការគោរពយ៉ាងម៉ឺងម៉ាត់ និងអនុលោមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 និងការដោះស្រាយដោយសន្តិវិធីចំពោះរាល់ការខ្វែងគំនិត និងជម្លោះនានា រួមទាំងជម្លោះទាក់ទងនឹងសមុទ្រផង។ លោកនាយករដ្ឋមន្ត្រីអបអរសាទរ និងវាយតំលៃខ្ពស់​ចំពោះតួនាទីរបស់ ITLOS ក្នុងការគាំទ្រប្រទេសនានាដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ទាក់ទងនឹងការបកស្រាយ និងការអនុវត្ត UNCLOS 1982 នាពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ITLOS គឺជាវេទិកាមួយដែលប្រទេសជាសមាជិកទាំងអស់ មិនថាធំ ឬតូច អាចប្រើដើម្បីបង្ហាញទស្សនៈលើបញ្ហាផ្លូវច្បាប់អំពីសមុទ្រ ក៏ដូចជាការពារសិទ្ធិស្របច្បាប់របស់ខ្លួន។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យ ITLOS បន្តជួយវៀតណាមក្នុងការបង្កើនការបណ្តុះបណ្តាលកម្មាភិបាលឲ្យមានចំណេះដឹងស៊ីជម្រៅអំពីច្បាប់អន្តរជាតិ រួមទាំងច្បាប់សមុទ្រអន្តរជាតិ ដើម្បីវៀតណាមមានក្រុមមេធាវីដែលមានសមត្ថភាពអាចធ្វើការក្នុងបរិយាកាសអន្តរជាតិ ចូលរួមក្នុងការដោះស្រាយវិវាទអន្តរជាតិ ក៏ដូចជាធ្វើការនៅស្ថាប័នច្បាប់អន្តរជាតិ និងយន្តការពហុភាគីនានា។

ចំណែកលោក Tomas Heidar បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមដំណើររបស់រដ្ឋាភិបាលវៀតណាមជាមួយ ITLOS ក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់លើកនេះ។ លោកបានចែករំលែកថាវៀតណាមជាទីតាំងសមស្របសម្រាប់រៀបចំព្រឹត្តិការណ៍នេះ ព្រោះជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសមុទ្រ មិនត្រឹមតែលើទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងការសន្យារយៈពេលវែងរបស់វៀតណាមចំពោះ UNCLOS 1982 ដែលបានបង្ហាញតាមរយៈសកម្មភាពជាក់លាក់ដូចជាការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រលើកទី៣ និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចុះហត្ថលេខាផ្តល់សច្ចាប័នលើ UNCLOS 1982៕

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

នារសៀលថ្ងៃទី ២៩ មេសា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញ​ចូល​រួម​ពិធីរំលឹក​ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា