Trending now

សារព័ត៌មានការបរទេសផ្សព្វផ្សាយវៀតណាមកំពុងផ្លាស់ប្តូរ

15:33 | 23/06/2025 ហេង វុធ្ធី

យុគសម័យ - ការផ្សាយព័ត៌មានទៅបរទេសដើរតួនាទីត្រួសត្រាយក្នុងការផ្សព្វផ្សាយសម្លេងយុត្តិធម៌របស់វៀតណាម និងបញ្ជាក់ពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី គោលនយោបាយឥតងាករេ។

បញ្ជាក់និងលើកស្ទួយតម្លៃប្រពៃណីដ៏មានកិត្តិយសនៃសារព័ត៌មានបដិវត្តន៍វៀតណាម សម្ពោធសៀវភៅរូបថតពីរភាសាដំបូងអំពី ១០០ ឆ្នាំនៃបដិវត្តន៍សារព័ត៌មានវៀតណាម
សារព័ត៌មានការបរទេសផ្សព្វផ្សាយវៀតណាមកំពុងផ្លាស់ប្តូរ
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេស អះអាងថា អ្នកសារព័ត៌មានបរទេស សព្វថ្ងៃត្រូវតែជា “យុទ្ធជន” លើគ្រប់វិស័យ

ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥) ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក សារព័ត៌មានបដិវត្តន៍បានក្លាយជាកម្លាំងសំខាន់លើវិស័យសតិអារម្មណ៍ - វប្បធម៌ រួមដំណើរជាមួយបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិ។ នៅក្នុងបុព្វហេតុនោះ ការផ្សាយព័ត៌មានទៅបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃកិច្ចការបរទេស ផ្សព្វផ្សាយរូបភាពវៀតណាមដល់ពិភពលោក និងនាំពិភពលោកឱ្យខិតទៅជិតវៀតណាម។

ការផ្សាយព័ត៌មានទៅបរទេសតែងតែដើរតួនាទីត្រួសត្រាយក្នុងការផ្សព្វផ្សាយសម្លេងយុត្តិធម៌របស់វៀតណាម និងបញ្ជាក់ពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី គោលនយោបាយឥតងាករេ និងមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ សមិទ្ធផលនាពេលថ្មីៗនេះ ដូចជាការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពអំពីសកម្មភាពទាំងឡាយក្នុងអំឡុងពេលវៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅទីក្រុងហាណូយ កិច្ចប្រជុំ COP26 ឬអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់ពីភាពក្លាហាន និងបញ្ញារបស់អ្នកកាសែតដែលផ្សាយព័ត៌មានទៅបរទេសរបស់វៀតណាម។ ទាំងនេះគឺជាភស្ដុតាងដ៏រស់រវើកនៃសមត្ថភាពរបស់ការផ្សាយព័ត៌មានទៅបរទេសក្នុងការបង្កើតបរិយាកាសមតិសាធារណៈអំណោយផល រួមចំណែកក្នុងការលើកកំពស់តួនាទី និងកិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិ។

មិនមែនគ្រាន់តែជាការផ្សព្វផ្សាយឃោសនានោះទេ សព្វថ្ងៃនេះ ការផ្សាយព័ត៌មានទៅបរទេសក៏បានចូលរួមយ៉ាងសកម្មក្នុងការបញ្ជាក់ថា ប្រទេសវៀតណាមជាប្រទេសសន្តិភាព ស្ថិរភាព កំពុងផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មលើគ្រប់វិស័យនៅលើផែនទីពិភពលោក។ ក្នុងបរិបទថ្មី ការផ្សាយព័ត៌មានទៅបរទេសនៅតែបន្តជាកម្លាំងត្រួសត្រាយក្នុងការផ្ដល់ព័ត៌មាន។ អ្នកសារព័ត៌មានដែលផ្សាយព័ត៌មានទៅបរទេសគប្បីផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើសកម្មភាពដោយឥតឈប់ឈរ ដោយប្រើប្រាស់ឲ្យបានល្អនូវបច្ចេកវិទ្យាទំនើប ដើម្បីមិនត្រឹមតែផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិទានរឿងអំពីប្រទេសមួយដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ទៅដល់ពិភពលោកផងដែរ៕

មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc

យុគសម័យ - គណៈប្រតិភូអ្នកការទូតបរទេស និងសារព័ត៌មានដែលស្នាក់នៅប្រទេសវៀតណាមបានចំណាយពេលពេញមួយថ្ងៃដើម្បីទទួលយកបទពិសោធន៍ទាក់ទាញពិសេសរបស់ Phu Quoc។

សារព័ត៌មានកម្ពុជាវាយតម្លៃអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម សារព័ត៌មានកម្ពុជាវាយតម្លៃអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម

សារព័ត៌មានកម្ពុជាបានធ្វើអត្ថាធិប្បាយថា ខ្លឹមសារនៃកិច្ចប្រជុំជាន់ខ្ពស់ក្នុង ដំណើរបំពេញទស្សនកិច្ចលើកនេះ គ្របដណ្តប់លើសកម្មភាពសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ
ភាសាវៀតណាម "រីកដុះដាល" នៅក្នុងទឹកដីនៃផ្កា Tulip