Trending now

សារព័ត៌មានកម្ពុជាវាយតម្លៃអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម

16:56 | 12/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

សារព័ត៌មានកម្ពុជាបានធ្វើអត្ថាធិប្បាយថា ខ្លឹមសារនៃកិច្ចប្រជុំជាន់ខ្ពស់ក្នុង ដំណើរបំពេញទស្សនកិច្ចលើកនេះ គ្របដណ្តប់លើសកម្មភាពសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា
កាសែតអេឡិចត្រូនិក ThmeyThmey បានចុះផ្សាយអត្ថបទអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក To Lam (រូបថតអេក្រង់)។
កាសែតអេឡិចត្រូនិក ThmeyThmey បានចុះផ្សាយអត្ថបទអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក To Lam (រូបថតអេក្រង់)។

ប៉ុន្មានថ្ងៃថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដូចជា៖ កាសែតអេឡិចត្រូនិក ថ្មីៗ ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍ជាតិកម្ពុជា (ទទក) គេហទំព័រដើមរបស់ក្រសួងព័ត៌មានកម្ពុជា... បានចុះផ្សាយព័ត៌មាន និងរូបភាព ជាច្រើន មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក To Lam ទៅ កាន់ប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១២ និងទី ១៣ ខែកក្កដា។

តាមការគ្រោងទុក ប្រធានរដ្ឋវៀតណាមលោក To Lam នឹងអញ្ជើញចូលគាល់ ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅព្រះបរមរាជវាំង។ ក្រៅពីនោះ មេដឹកនាំវៀតណាម នឹងជួបពិភាក្សាដាច់ ដោយឡែកជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា សម្ដេច ឃួន សុដារី និង សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ សារព័ត៌មានកម្ពុជាបានធ្វើអត្ថាធិប្បាយថា ខ្លឹមសារនៃកិច្ចប្រជុំជាន់ខ្ពស់ក្នុង ដំណើរបំពេញទស្សនកិច្ចលើកនេះ គ្របដណ្តប់លើសកម្មភាពសហប្រតិបត្តិការក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍

យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២១ ខែតុលា ពីរដ្ឋសភាកម្ពុជា គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ នេះជាការពិនិត្យរួមលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី។

វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល វៀតណាម ឡាវ និង កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

នាថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហូជីមិញ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) បានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ (LASES) និងរាជបណ្ឌិត្យសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di
កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
ពង្រឹងកិច្ចសហប្រតិបត្តិការនិងជម្រះទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា
មោទនភាពក្នុងនាមជាអ្នកសារព័ត៌មានយុទ្ធជន