Trending now

វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព

00:00 | 04/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

ប្រទេសវៀតណាមមានព្រំប្រទល់ដីគោកជាប់ជាមួយប្រទេសចំនួនបីគឺ ចិន ឡាវ និងកម្ពុជា។ នៅខ្សែព្រំដែនទាំងបី ប៉ុស្តិ៍ការពារព្រំដែន មូលដ្ឋាន និងប្រជាជននៅសងខាងព្រំដែន សុទ្ធតែមានទំនាក់ទំនងស្និទ្ធស្នាលជិតស្និទ្ធ។ ទំនាក់ទំនងល្អនោះបាន និងកំពុងត្រូវបានពូនជ្រំដើម្បីឱ្យភាគីទាំងពីររួមគ្នារក្សា លើកស្ទួយ និងកសាងជីវភាពរស់នៅដ៏ល្អប្រសើរ។

កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា
គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍
វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព
វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព

ដោយឡែកខេត្ត An Giang ដែលជាប់ព្រំដែនកម្ពុជា ក្នុងប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋនៅតាមព្រំដែន រួមជាមួយនឹងនាយទាហាន នាយទាហានរង ពលទាហាន នៃប៉ុស្តិ៍ព្រំដែន និងកងកម្លាំងគ្រប់គ្រងការពារព្រំដែនកម្ពុជា បានចូលរួមសកម្មភាពវប្បធម៌ និងសិល្បៈ និងកីឡាជាច្រើនក្នុងឱកាសខួបលើកទី៦៥ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែនវៀតណាម(៣ មីនា ១៩៥៩ / ៣ មីនា ២០២៤) ខួបលើកទី ៣៥ នៃទិវាការពារព្រំដែនដោយប្រជាជនទាំងមូល (៣ មីនា ១៩៨៩ / ៣ មីនា ២០២៤)។ ទន្ទឹមនឹងសកម្មភាពទាំងនោះក៏មានការចុះសួរសុខទុក្ខ លើកទឹកចិត្ត ផ្តល់អំណោយ និងអបអរសាទរពីប្រជាជនភូមិ កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជាមិត្ត ជូនចំពោះនាយទាហាន ពលទាហាន នៃកងការពារព្រំដែនវៀតណាមផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការងារចលនាមហាជន កងកម្លាំងការពារព្រំដែនខេត្ត An Giang និងកម្លាំងគ្រប់គ្រងការពារព្រំដែនកម្ពុជា បានចលនា ភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋដែលរស់នៅតាមសងខាងព្រំដែនចងសម្ព័ន្ធមេត្រីភាព រួមដៃគ្នាការពារព្រំដែន ផ្លាស់ប្តូរព័ត៌មាន សួរសុខទុក្ខ និងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យសំខាន់ៗនៃប្រទេសទាំងពីរ។ មកទល់នឹងពេលនេះ មានភូមិវៀតណាមចំនួន ៥ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយភូមិនៃភាគីកម្ពុជា។ ជាងនេះទៅទៀត ប៉ុស្តិ៍ការពារព្រំដែនភាគច្រើននៅតាមព្រំដែនបានចងសម្ព័ន្ធមេត្រីភាព និងមានសកម្មភាពសម្របសម្រួលជាមួយកម្លាំងការពារព្រំដែនកម្ពុជា។

ដោយសាររក្សាទំនាក់ទំនងល្អ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកជាប្រចាំ បានជាការគ្រប់គ្រងការពារព្រំដែន ច្រកទ្វារព្រំដែន ការបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ការឆ្លងកាត់ព្រំដែនខុសច្បាប់ និងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ត្រូវបានអនុវត្តយ៉ាងល្អ ស្ថានការណ៍នយោបាយនៅព្រំដែនត្រូវបានធានា។ ប៉ុន្មានឆ្នាំមកនេះ កិច្ចការបរទេសរបស់រដ្ឋវៀតណាមជាមួយរាជរដ្ឋាភិបាលកម្ពុជា តែងតែត្រូវបានលើកកម្ពស់ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមពាក្យស្លោកថា “ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” សកម្មភាពសម្របសម្រួលបានរួមចំណែកធ្វើឱ្យស្ថានការណ៍នយោបាយនៃប្រទេសនីមួយៗមានស្ថិរភាព ដែលជួយប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធនឹង​គ្នា។ ការដែលប្រជាពលរដ្ឋនៅតាមព្រំដែនទាំងសងខាងចងសម្ព័នមេត្រីភាព ជួយគ្នាទៅវិញទៅមក បានបង្ហាញយ៉ាងច្បាស់ថា ការទូតប្រជាជនកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ កម្លាំងមានសមត្ថកិច្ចតែងតែផ្លាស់ប្តូរព័ត៌មាន រួមគ្នាសហប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារព្រំដែន រួមចំណែកក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរបស់ស្ថាប័ននានានៅសងខាងព្រំដែន។

គំរូចងសម្ព័ន្ធមេត្រីភាពរវាងទីប្រជុំជននៅសងខាងព្រំដែន ការចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែនវៀតណាមជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសមិត្ត បាននាំមកនូវលទ្ធផលជាក់ស្តែង រួមចំណែករក្សាស្ថិរភាពស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ រួមចំណែកដល់ទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំរវាងវៀតណាម និងកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ