Trending now

បញ្ជាក់និងលើកស្ទួយតម្លៃប្រពៃណីដ៏មានកិត្តិយសនៃសារព័ត៌មានបដិវត្តន៍វៀតណាម

15:27 | 23/06/2025 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម សហការជា​មួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងសមាគមអ្នកសារព័ត៌មានវៀតណាម បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ( ២១ មិថុនា ១៩២៥/ ២១ មិថុនា ២០២៥)។

ការតាំងបង្ហាញរូបភាពលោកប្រធានហូជីមិញក្នុងសារព័ត៌មានបដិវត្តន៍វៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញទស្សនាកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាមនៅខេត្តក្វាងតុង

លោក To Lam អគ្គលេខាបក្ស បានអញ្ជើញចូលរួម​និងថ្លែងសុន្ទរកថាក្នុងពិធីនេះ។ អញ្ជើញចូលរួមក៏មានវត្តមានពីលោក Nong Duc Manh អតីតអគ្គលេខាបក្ស លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ និងអ្នកសារព័ត៌មានជើងចាស់ជាច្រើនរូបទៀតនៅទូទាំងប្រទេស។

បញ្ជាក់និងលើកស្ទួយតម្លៃប្រពៃណីដ៏មានកិត្តិយសនៃសារព័ត៌មានបដិវត្តន៍វៀតណាម
លោក To Lam អគ្គលេខាបក្ស និងប្រតិភូអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍សារព័ត៌មានកងទ័ព

មុនពេលប្រារព្ធពិធីនេះ លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទស្សនាការតាំងពិព័រណ៍រូបថត ឯកសារ និងវត្ថុប្រវត្តិសាស្ត្រអំពីប្រពៃណី ១០០ ឆ្នាំនៃសារព័ត៌មានបដិវត្តន៍វៀតណាម។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបានសង្កត់ធ្ងន់ថា ពិធីអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម គឺជាឱកាសសម្រាប់យើងទាំងអស់គ្នារំលឹកឡើងវិញនូវក្ដីមោទនភាព និងសំដែងការដឹងគុណជូនចំពោះលោកប្រធានហូជីមិញ។ លោកគឺជាស្ថាបនិក អ្នកដឹកនាំ ហើយជាគ្រូបង្រៀនដ៏អស្ចារ្យនៃសារព័ត៌មានបដិវត្តន៍វៀតណាម។

លោក Nguyen Trong Nghia បានអះអាងថា ដំណាក់កាល ១០០ ឆ្នាំមិនត្រឹមតែជាប្រពៃណីដ៏ត្រចេះត្រចង់ ជាព្រឹត្ដិការណ៍បដិវត្តន៍ ជារឿងរ៉ាវដ៏មានមោទនភាពពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏វាជាកិត្យានុភាព និងមុខមាត់របស់សារព័ត៌មាន ដោយមាន​ទីភ្នាក់ងារសារព័ត៌មានជិត ៨០០ និងអ្នកសារព័ត៌មានចំនួន ៤១.០០០ នាក់ដែលមានអាជីព និងវិជ្ជាជីវៈ ភាពក្លាហាន ជាមួយទីភ្នាក់ងារសារព័ត៌មានស្នូលរបស់ប្រទេសជាតិ ទទួលបានការជឿទុកចិត្តពីសាធារណជន និងកំពុងឈានឡើងដល់កម្រិតតំបន់ និងពិភពលោក។

លោក Nguyen Trong Nghia ជឿជាក់យ៉ាងមុតមាំថា ដំណើរ ១០០ ឆ្នាំនៃសារព័ត៌មានបដិវត្តន៍វៀតណាមបានកត់សម្គាល់នូវការខិតខំប្រឹងប្រែង សមិទ្ធិផល មេរៀន បញ្ហាប្រឈម ការឡើងចុះក៏ដូចជាសេចក្តីប្រាថ្នាដើម្បីឆ្ពោះទៅមុខ។ ក្នុងពិធីដ៏ឧឡារិកនាថ្ងៃនេះ អ្នកសារព័ត៌មានបដិវត្ដន៍ទាំងអស់មានកិត្តិយស និងមោទនភាព ហើយអាចបញ្ជាក់បានថា មួយសតវត្សរ៍កន្លងមក សារព័ត៌មានបដិវត្តន៍វៀតណាមតែងតែស្មោះត្រង់ បម្រើបុព្វហេតុបដិវត្តន៍ដ៏ថ្លៃថ្លារបស់បក្ស ប្រទេសជាតិ និងប្រជាជន។ យើងនឹងឈានចូលដំណើរ ១០០ ឆ្នាំខាងមុខ ជាមួយសេចក្ដីប្រាថ្នា និងការខិតខំប្រឹងប្រែងដើម្បីអនុវត្ដល្អនូវតួនាទីនិងបេសកកម្មដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ឲ្យ រួមចំណែកនាំប្រទេសឈានចូលយុគសម័យថ្មី ដើម្បីវៀតណាមមួយប្រកប​ដោយ “សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូរធូធារ វិបុលភាព អរិយធម៌ សុភមង្គល រឹងមាំឆ្ពោះទៅសង្គមនិយម”។

បញ្ជាក់និងលើកស្ទួយតម្លៃប្រពៃណីដ៏មានកិត្តិយសនៃសារព័ត៌មានបដិវត្តន៍វៀតណាម
លោក To Lam អគ្គលេខាបក្ស ថ្លែងសុន្ទរកថាក្នុងពិធី

មានប្រសាសន៍ក្នុងពិធី លោក To Lam អគ្គលេខាបក្ស បានកោតសរសើរ និងកត់សម្គាល់នូវការរួមចំណែកយ៉ាងសំខាន់ៗរបស់សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងដំណើរ ១០០ ឆ្នាំនៃការកសាង និងរីកចម្រើន។ លោក To Lam អគ្គលេខាបក្ស បានអះអាងថា សារព័ត៌មានបដិវត្តន៍វៀតណាមបាន និងកំពុងបំពេញល្អនូវបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន គឺបង្កើតការជឿទុកចិត្ត ឯកភាពគ្នា និងផ្សព្វផ្សាយសេចក្តីប្រាថ្នានៃការអភិវឌ្ឍ រួមចំណែកសម្រេចគោលដៅកសាងប្រទេសវៀតណាមខ្លាំងមាំមួន វិបុលភាព និងសុភមង្គលក្នុងយុគសម័យថ្មី។

ក្នុងពិធីនោះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក To Lam អគ្គលេខាបក្ស បានបំពាក់គ្រឿងឥស្សារិយយសហូជីមិញជូនដល់សារព័ត៌មានបដិវត្តន៍វៀតណាម ដែលមានការរួមចំណែកជាច្រើនក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ប្រគល់និមិត្តសញ្ញានៃការដឹងគុណជូនអ្នកសារព័ត៌មានជើងចាស់ - អ្នកដែលរួមចំណែកជាច្រើនក្នុងបុព្វហេតុសារព័ត៌មានបដិវត្តន៍វៀតណាមក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម៕

ថែរក្សា និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ ថែរក្សា និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ

យុគសម័យ - កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ ស្ថិតនៅភូមិ Lao Kho ឃុំ Phieng Khoai ស្រុក Yen Chau ខេត្ត Son La គឺជាកន្លែងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ និងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-ឡាវនិយាយរួម និងបណ្តាជនជាតិក្នុងខេត្ត Son La និងខេត្តភាគខាងជើងនៃប្រទេសឡាវនិយាយដោ​យ​ឡែក។

ការតាំងពិព័រណ៌តបស្នងសងគុណនៃការរួមចំណែករបស់យុទ្ធជនបដិវត្តន៍វៀតណាម ការតាំងពិព័រណ៌តបស្នងសងគុណនៃការរួមចំណែករបស់យុទ្ធជនបដិវត្តន៍វៀតណាម

ការតាំងពិព័រណ៍ក្រោមប្រធានបទ “យុទ្ធ ជនបដិវត្តន៍ត្រូវខ្មាំងសត្រូវចាប់ដាក់គុក” នៅសារមន្ទីរប្រវត្តិសាស្រ្តវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយបានសហការជាមួយគណៈកម្មាធិការគ្រប់គ្រងបេតិ កភណ្ឌ Con Dao និងសារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវខ្មាំងសត្រូវចាប់ដាក់គុក”។ ការតាំងពិព័រណ៍នេះសំដៅលើកតំកើងនិងតបស្នងសងគុណចំពោះយុទ្ធជនបដិវត្តន៍ដែលបានប្រយុទ្ធនិងពលីកម្មដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
ពង្រឹងកិច្ចសហប្រតិបត្តិការនិងជម្រះទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា
មោទនភាពក្នុងនាមជាអ្នកសារព័ត៌មានយុទ្ធជន
ការប្រកួតបាញ់កាំជ្រួចអន្ដរជាតិបានផ្ដល់អារម្មណ៍ដ៏អស្ចារ្យ និងពិបាកពិពណ៌នាដល់ទស្សនិកជន