Trending now

ថែរក្សា និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ

09:30 | 06/07/2022 ឌីណា

យុគសម័យ - កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ ស្ថិតនៅភូមិ Lao Kho ឃុំ Phieng Khoai ស្រុក Yen Chau ខេត្ត Son La គឺជាកន្លែងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ និងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-ឡាវនិយាយរួម និងបណ្តាជនជាតិក្នុងខេត្ត Son La និងខេត្តភាគខាងជើងនៃប្រទេសឡាវនិយាយដោ​យ​ឡែក។

ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ
លោក ហ៊ុន ម៉ាណែត​៖ នាយទាហាន​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ការពារជាតិ ដើម្បី​បុព្វហេតុ​ជាតិ​មក​ដល់​យើង​សព្វថ្ងៃ ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​មរត លោក ហ៊ុន ម៉ាណែត​៖ នាយទាហាន​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ការពារជាតិ ដើម្បី​បុព្វហេតុ​ជាតិ​មក​ដល់​យើង​សព្វថ្ងៃ ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​មរត
ថែរក្សា និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ
នាថ្ងៃទី ៣ មេសា ឆ្នាំ ២០១២ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ ស្ថិតនៅភូមិ Lao Kho បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមដាក់ចំណាត់ថ្នាក់ជាតំបន់ប្រវត្តិសាស្ត្រជាតិ។

ស្ថិតនៅជិតព្រំដែន ភូមិ Lao Kho ឃុំ Phieng Khoai មានទីតាំងភូមិសាស្ត្រសំខាន់ណាស់ ខាងលិច និងខាងត្បូងមានព្រំប្រទល់ជាប់ស្រុក Xiengkhor ខេត្ត Huaphanh (ឡាវ); មានភ្នំខ្ពស់ ជ្រលងជ្រៅជាច្រើន និងព្រៃក្រាស់ ដែលគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការឈរជើង និងប្រតិបត្តិការសម្ងាត់ កំឡុងសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។

កាលពី ៧៤ ឆ្នាំមុន គឺនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ១៩៤៨ គណៈកម្មាធិការអ្នកស្ម័គ្រចិត្តឡាវ-ខាងជើង ត្រូវបាន​បង្កើតឡើងដោយអគ្គបញ្ជាការដ្ឋាននៃកងទ័ពជាតិ និងកងជីវពលវៀតណាម តាម​បញ្ជាការរបស់សមមិត្ត Kaysone Phomvihan (ក្រោយមក​ក្លាយទៅ​ជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជានាយករដ្ឋមន្ត្រី ប្រធានរដ្ឋ) ជាប្រធានគណកម្មាធិការដែលមានភារកិច្ចសាងសង់មូលដ្ឋាននៅតំបន់ដែលស្ថិតនៅខាងក្រោយខ្មាំង បំផុសចលនាឆ្មក់ ដើម្បីបង្កើតមូលដ្ឋានតស៊ូប្រឆាំងអាណានិគមនិយមបារាំង បណ្តុះបណ្តាលកម្មាភិបាលមូលដ្ឋាន។

ពីឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៥១ គណៈកម្មាធិការអ្នកស្ម័គ្រចិត្តឡាវ-ខាងជើងបានជ្រើសរើសភូមិ Phieng Sa ឃុំ Chieng On ស្រុក Yen Chau ខេត្ត Son La ជាកន្លែងរៀបចំការហ្វឹកហ្វឺនយោធា និងចាប់យកស្ថានភាព មុនពេលត្រឡប់មកសាងសង់មូលដ្ឋានបដិវត្តនៅស្រុក Xiengkhor, ខេត្ត Huaphanh និងបណ្តាខេត្តនៃភាគខាងជើងនៃប្រទេសឡាវ។

នៅទីនេះ ប្រជាជននៃភូមិ Phieng Sa និងគ្រួសារលោក Trang Lao Kho បានជួយឧបត្ថម្ភ និងចែករំលែកស្បៀង អាហារ ដើម្បីចិញ្ចឹមកម្មាភិបាលបដិវត្តន៍ ជួយសមមិត្ត Kayson Phomvihan និងគណៈកម្មាធិការអ្នកស្ម័គ្រចិត្តឡាវ - ខាង​ជើង ឆ្ពោះទៅកាន់​​ប្រទេស​ឡាវ​ជាបណ្តើរៗ កសាងមូលដ្ឋាន និងកម្លាំងអភិវឌ្ឍន៍ ដែលរួមចំណែកដល់ការអភិវឌ្ឍនៃសង្គ្រាមតស៊ូរបស់ប្រជាជនឡាវ។

នៅឆ្នាំ ១៩៦២ ភូមិ Phieng Sa បានប្តូរឈ្មោះទៅជាភូមិ Lao Kho (ឥឡូវនៅឃុំ Phieng Khoai ស្រុក Yen Chau) ក្លាយជាទីកន្លែងដែលបន្សល់ទុកនូវស្លាកស្នាមជាច្រើននៃសម្ព័ន្ធភាពនៃសាមគ្គីភាព និងរួមគ្នាប្រយុទ្ធ ដែលជានិមិត្តរូបនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរនិងជនជាតិវៀតណាម-ឡាវ។

នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១២ រដ្ឋសភានៃប្រទេសទាំងពីរបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ឡើងវិញ និងជួសជុល​កេរ្តិ៍ដំណែលនិង​សម្ពោធ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៧ ដោយមានទំហំជិត ៥០ ហិកតា ក្នុងនោះ ជាគំរូគឺស្តុបមិត្តភាពវៀតណាម-ឡាវ បានសាងសង់ឡើងដោយគំនិតនៃផ្កាមិត្តភាពដែលដុះនៅកណ្តាលភ្នំ និងព្រៃឈើនៃភាគពាយ័ព្យ។

ថែរក្សា និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ
ពីឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៥១ គណៈកម្មាធិការអ្នកស្ម័គ្រចិត្តឡាវ-ខាងជើងបានជ្រើសរើសភូមិ Phieng Sa ឃុំ Chieng On (បច្ចុប្បន្នភូមិ Lao Kho ឃុំ Phieng Khoai) ស្រុក Yen Chau ខេត្ត Son La ជាកន្លែងឈប់សម្រាក។

ចាប់តាំងពីពេលនោះមក កេរ្តិ៍ដំណែល​នេះ​បានក្លាយជាកន្លែងឧទ្ទេសនាម និង​លើក​តំកើងតម្លៃប្រវត្តិសាស្ត្រ ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រជាជនទាំងពីរ បញ្ជាក់ពីស្មារតីអន្តរជាតិដ៏ខ្ពង់​ខ្ពស់ និងការលះបង់ដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាមសម្រាប់ប្រជាជនឡាវ។ ជារៀងរាល់ឆ្នាំ កេរ្តិ៍៍ដំណែលប្រវត្តិសាស្ត្រនេះ ទាក់ទាញភ្ញៀវរាប់ពាន់នាក់មក​ទស្សនា។

លោក Trang Lao Lu (កូនប្រុសរបស់លោក Trang Lao Kho) ភូមិ Lao Kho ឃុំ Phieng Khoai បានចែករំលែកថា៖ ពីមុនភូមិនេះត្រូវបានគេហៅថា ភូមិ Phieng Sa ដែលជាតំបន់ដ៏ធំមួយដែលមានជនជាតិឡាវរស់នៅ។ នៅឆ្នាំ ១៩៤៨ នៅពេលដែលលោកប្រធាន Kaysone Phomvihan និងគណៈកម្មាធិការអ្នកស្ម័គ្រចិត្តឡាវ-ខាងជើងមកទីនេះ និង​ធ្វើសកម្មភាពបដិវត្តន៍ដែលបានរៀបចំឱ្យស្នាក់នៅគ្រួសារ Trang Lao Kho ហើយបានគ្រួសារ និងប្រជាជនភូមិ Phieng Sa ជួយចិញ្ចឹមនិងថែទាំ។

អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phieng Khoai លោក Vi Van Khoa បានឲ្យដឹងថា៖ លើកកំពស់តម្លៃវប្បធម៌ជាប្រពៃណីរបស់កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម - ឡាវ គណៈកម្មាធិការប្រជាជនឃុំបានផ្សព្វផ្សាយយ៉ាងសកម្មដល់ប្រជាជន និងយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំ ទំនាក់ទំនងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ; ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ អភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌។

ថែរក្សា និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម-ឡាវ
រូបសំណាកលោកប្រធាន Ho Chi Minh និងប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Kaysone Phomvihan បង្ហាញថាទំនាក់ទំនងវៀតណាម-ឡាវស្ថិតស្ថេរជារៀងរហូត។

អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Chau លោក Vi Van Ngoc បានជូនដំណឹងថា៖ នៅឆ្នាំ ២០២២ កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម - ឡាវ មានកិត្តិយសដែលត្រូវបាននាយករដ្ឋមន្ត្រីទទួលស្គាល់ថាជាកេរ្តិ័ដំណែល​ប្រវត្តិសាស្ត្រថ្នាក់ជាតិពិសេស ។ ស្រុកពង្រឹងការសម្របសម្រួលជាមួយភ្នាក់ងារសារព័ត៌មាន និងកាសែតនានានិងក្នុងស្រុក ដើម្បីផ្សព្វផ្សាយ ណែនាំ អំពី​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រនេះ... ដើម្បីទាក់ទាញភ្ញៀវទេសចរ ថែមទាំងសម្របសម្រួលជាមួយស្រុក Xiengkhor ខេត្ត Huaphanh ដើម្បីរៀបចំដំណើរទេសចរណ៍ ដើម្បីទស្សនាកេរ្តិ៍ដំណែល​នេះ។ អាស្រ័យហេតុនេះ ពង្រឹងចំណងសាមគ្គីភាពរបស់ប្រជាជននៃប្រទេសទាំងពីរ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋរស់នៅក្បែរវិមាន។

ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀតណាម និងឡាវ បានកសាងដោយលោកប្រធាន Ho Chi Minh និងលោកប្រធាន Kaysone Phomvihan ហើយបានជំនាន់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជនបានយកចិត្តទុក​ដាក់​និងពូន​ជ្រំដែល​ក្លាយទៅជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានទេរបស់ប្រជាជនទាំងពីរ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី