Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញទស្សនាកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាមនៅខេត្តក្វាងតុង

22:19 | 18/08/2024

នាព្រឹកថ្ងៃទី១៨ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Baiyun ក្នុងទីក្រុងក្វាងចូវ (Guangzhou) ខេត្តក្វាងតុង (Guangdong) ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ​វៀតណាម លោក​ To Lam អញ្ជើញ​ទៅទស្សនាមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញទស្សនាកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាមនៅខេត្តក្វាងតុង
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam អញ្ជើញទស្សនាកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាមនៅខេត្តក្វាងតុង

ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នៅអាកាសយានដ្ឋានមានអភិបាលខេត្តក្វាងតុង លោក Wang Weizhong អភិបាលទីក្រុងក្វាងចូវ លោក Sun Zhiyang និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo។

បន្ទាប់ពីមកដល់ខេត្តក្វាងតុង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រួមជាមួយលោកជំទាវ និងគណៈប្រតិភូបានអញ្ជើញមកដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខយុទ្ធជនពលី Pham Hong Thai នៅក្នុងបរិវេណឧទ្យានឈាបនដ្ឋាន Huang Hua Gang និងទស្សនាកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាម។

នៅឧទ្យានឈាបនដ្ឋាន Huang Hua Gang ដែលជាគោលដៅទេសចរណ៍វប្បធម៌នៃទីក្រុងក្វាងចូវ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រង់ផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី Pham Hong Thai ហើយរួមគ្នារំលឹកគុណូបការៈរបស់អ្នកបដិវត្តន៍ជើងចាស់រូបនេះ។

បន្ទាប់មកលោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងគណៈប្រតិភូបានទៅទស្សនាកេរ្តិ៍ដំណែលទីស្នាក់ការនៃសមាគមយុវជនបដិវត្តន៍វៀតណាមនៅវិថី Wenming ទីក្រុងក្វាងចូវ ជាទីកន្លែងដែលផ្សាភ្ជាប់ជាមួយនឹងអាជីពបដិវត្តរបស់លោកប្រធានហូជីមិញពីឆ្នាំ ១៩២៤ ដល់ឆ្នាំ ១៩២៧។

ក្នុងសៀវភៅក្នុងក្រាំងមាសនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសរសេរថា៖ “គណៈប្រតិភូបក្ស និងរដ្ឋវៀតណាមមានការរំជួលចិត្តយ៉ាងក្រៃលែងនៅពេលមកទស្សនាកេរ្តិ៍ដំណែលទីស្នាក់ការសមាគមយុវជនបដិវត្តន៍វៀតណាម - ទីកន្លែងដែលលោកប្រធានហូជីមិញជាទីគោរពស្រលាញ់ បានស្នាក់នៅក្នុងរយៈពេលធ្វើសកម្មភាពបដិវត្តន៍ ជាកន្លែងបណ្តុះបណ្តាលជំនាន់ជនកុម្មុយនិស្តដ៏ស្មោះត្រង់ដំបូងគេរបស់វៀតណាម ជាកន្លែងដែលបានកត់សម្គាល់មនោសញ្ចេតនាកុម្មុយនិស្តអន្តរជាតិដ៏ស្មោះស្ម័គ្រ ភ្លឺថ្លា និងចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពស្អិតរមួត “ជាសមមិត្តផង ជាបងប្អូនផង” រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិនផងដែរ។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស និងរដ្ឋចិន បក្សភាគ និងរដ្ឋបាលខេត្តក្វាងតុង ដែលតែងតែយកចិត្តទុកដាក់ថែរក្សា និងអភិរក្សកេរ្តិ៍ដំណែលទីស្នាក់ការសមាគមយុវជនបដិវត្តន៍វៀតណាម។ មិត្តភាពវៀតណាម-ចិនល្អប្រសើរ ស្ថិតស្ថេរគង់វង្សជារៀងរហូត”។

នៅឆ្នាំ ១៩៧១ ផ្ទះលេខ ១៣ វិថី Wenming ត្រូវបានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនសម្រេចរក្សាទុកជាកេរ្តិ៍ដំណែលអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញ ដែលមានឈ្មោះថា “ទីស្នាក់ការសមាគមយុវជនបដិវត្តន៍វៀតណាម”។ កេរ្តិ៍ដំណែលនេះត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិរបស់ចិន៕

លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី៣ ខែសីហា កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ ត្រូវបានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។

ប្រធានរដ្ឋ​វៀតណាម លោក​ To Lam អញ្ជើញ​ទៅទស្សនាមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh ប្រធានរដ្ឋ​វៀតណាម លោក​ To Lam អញ្ជើញ​ទៅទស្សនាមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh

ក្នុងឱកាសរំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នារសៀលថ្ងៃទី ២៤ កក្កដា ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការនៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh នៅឃុំ Ninh Xa ស្រុក ...

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស