Trending now

ប្រធានរដ្ឋ​វៀតណាម លោក​ To Lam អញ្ជើញ​ទៅទស្សនាមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh

11:07 | 24/07/2024

ក្នុងឱកាសរំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នារសៀលថ្ងៃទី ២៤ កក្កដា ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការនៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh នៅឃុំ Ninh Xa ស្រុក Thuan Thanh ខេត្ត Bac Ninh។

ប្រធានរដ្ឋវៀតណាម លោក To Lam៖ ជនមានគុណូបការៈចំពោះបដិវត្តន៍ទទួល បានការថែទាំកាន់តែប្រសើរឡើង លោក Nguyen Thanh Liem ត្រូវបានជ្រើសរើសជាប្រធានសមាគមជនជាតិវៀតណាមនៅ Chungcheongnam (កូរ៉េខាងត្បូង)
លោកប្រធានរដ្ឋ To Lam ជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺ នៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh។
លោកប្រធានរដ្ឋ To Lam ជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺ នៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh។

នៅទីនេះ លោកប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរសជំនាន់មុន យុទ្ធជន ជនរួមជាតិ គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈនៅទូទាំងប្រទេស ដែលបានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីប្រទេសជាតិ។

លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ប្រទេសមានសន្តិភាពនិងឯកភាពតាំងពីជិតកន្លះសតវត្សមកហើយ បច្ចុប្បន្ននេះ ចំនួនយុទ្ធជនពិការដែលបានចូលរួមក្នុងការតស៊ូមានមិនច្រើនទេ ភាគច្រើនសុទ្ធតែមានវ័យចំណាស់ ដូច្នេះហើយត្រូវការការយកចិត្តទុកដាក់ពិសេស និងកាន់តែលឿន ដើម្បីឲ្យយុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមានគុណូបការៈ អាចទទួលបានគោលនយោបាយសមស្របនឹងការអភិវឌ្ឍន៍របស់ប្រទេសជាំតិ និងជីវភាពរស់នៅរបស់ប្រជាជន៕

ប្រធានរដ្ឋ​វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា ប្រធានរដ្ឋ​វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា

ប្រធានរដ្ឋវៀតណាម លោក To Lam នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា

[រូបថត] ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានារដ្ឋវៀតណាម លោក To Lam ជួបជាមួយអតីតនិស្សិតវៀតណាមនៅរុស្ស៊ី [រូបថត] ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានារដ្ឋវៀតណាម លោក To Lam ជួបជាមួយអតីតនិស្សិតវៀតណាមនៅរុស្ស៊ី

យុគសម័យ - នាថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ ប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋវៀតណាម លោក To Lam បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម - រុស្ស៊ី និងជំនាន់អតីតនិស្សិតវៀតណាមដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស