Trending now

លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

14:10 | 03/08/2024

នាព្រឹកថ្ងៃទី៣ ខែសីហា កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ ត្រូវបានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។

ប្រធានរដ្ឋ​វៀតណាម លោក​ To Lam អញ្ជើញ​ទៅទស្សនាមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh ប្រធានរដ្ឋវៀតណាម លោក To Lam៖ ជនមានគុណូបការៈចំពោះបដិវត្តន៍ទទួល បានការថែទាំកាន់តែប្រសើរឡើង
លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ បានបើកកិច្ចប្រជុំដើម្បីឧទ្ទេសនាមបេក្ខជន និងបោះឆ្នោតជ្រើសតាំងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣។ តាងនាមការិយាល័យនយោបាយ លោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីវៀតណាម បានជាអធិបតីនៃកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំ ដោយឈរលើបទប្បញ្ញត្តិរបស់បក្ស និងការឧទ្ទេសនាមបេក្ខជនរបស់ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្ស បានលើកតម្កើងស្មារតីនៃការទទួលខុសត្រូវ ការប្រមូលផ្តុំបញ្ញា ការពិភាក្សាដោយប្រជាធិបតេយ្យ ការគោរព និងឯកភាពគ្នាដោយសំឡេងគាំទ្រដាច់ខាត ១០០% បានបោះឆ្នោតជ្រើសតាំងលោក To Lam សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

លោកអគ្គលេខាបក្ស To Lam បានថ្លែងសុន្ទរកថាបញ្ជាក់ពីការបន្តមរតក និងលើកតម្កើងសមិទ្ធិផលបដិវត្តន៍ដែលលោកអតីតអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំជំនាន់មុនបានកសាង។ លោកបានអះអាងនូវការប្តេជ្ញាចិត្តរក្សាបាននូវសាមគ្គីភាព ឯកភាព ហើយរួមជាមួយនឹងគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ប្តេជ្ញាចិត្តដឹកនាំបក្ស ប្រជាជន និងកងទ័ពទាំងមូលអនុវត្តឱ្យបានជោគជ័យនូវគោលដៅ ភារកិច្ចដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី១៣; រៀបចំមហាសន្និបាតលើកទី១៤ ប្រកបដោយជោគជ័យ នាំប្រទេសជាតិឈានទៅរកការអភិវឌ្ឍយ៉ាងរឹងមាំក្នុងសម័យកាលថ្មី៕

ប្រធានរដ្ឋ​វៀតណាម លោក​ To Lam អញ្ជើញ​ទៅទស្សនាមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh ប្រធានរដ្ឋ​វៀតណាម លោក​ To Lam អញ្ជើញ​ទៅទស្សនាមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh

ក្នុងឱកាសរំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នារសៀលថ្ងៃទី ២៤ កក្កដា ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការនៅមណ្ឌលថែទាំសុខភាពយុទ្ធជនពិការ Thuan Thanh នៅឃុំ Ninh Xa ស្រុក ...

ប្រធានរដ្ឋវៀតណាម លោក To Lam៖ ជនមានគុណូបការៈចំពោះបដិវត្តន៍ទទួល បានការថែទាំកាន់តែប្រសើរឡើង ប្រធានរដ្ឋវៀតណាម លោក To Lam៖ ជនមានគុណូបការៈចំពោះបដិវត្តន៍ទទួល បានការថែទាំកាន់តែប្រសើរឡើង

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៧ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នារសៀលថ្ងៃទី ២២ កក្កដា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានជួបសំណេះសំណាលជាមួយ គណៈប្រតិភូជនមានគុណូបការៈចំពោះបដិវត្តន៍គំរូទូទាំងប្រទេសឆ្នាំ ២០២៤។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស