យុគសម័យ - នាព្រឹកថ្ងៃទី ២១ ខែមិថុនា នៅពហុកីឡាដ្ឋាន Quan Ngua (ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ) ពិធីអបអរសាទរខួបលើកទី ១០ នៃទិវាយូហ្គាអន្តរជាតិបានប្រព្រឹត្តទៅ។
អបអរសាទរខួបលើកទី ៧៧ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា អបអរសាទរខួបលើកទី ២៦ ឆ្នាំនៃទិវាវៀតណាមក្លាយទៅជាសមាជិករបស់អាស៊ាន |
![]() |
ប្រតិភូដែលចូលរួមពិធីហាត់យូហ្គា |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសស្រីលង្កាប្រចាំនៅវៀតណាម និងលោកជំទាវ។
ថ្លែងក្នុងពិធីនេះ លោក Sandeep Arya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃឥណ្ឌាប្រចាំនៅវៀតណាមបានចែករំលែកថា ក្នុងសារលិខិតដែលផ្ញើរជូនដល់លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានស្នើឲ្យសហការជាមួយវៀតណាមក្នុងការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃយូហ្គា។ ឆ្នាំនេះ ទិវាយូហ្គាអន្តរជាតិ កំពុងប្រព្រឹត្តទៅនៅខេត្ត ក្រុងប្រមាណ ៤០ ទូទាំងប្រទេសវៀតណាម។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ សុខសាន្តត្រាណ និងសុខដុមរមនាជាមួយយូហ្គា។
ពិធីអបអរសាទរខួបលើកទី ១០ នៃទិវាយូហ្គាអន្តរជាតិនៅទីក្រុងហាណូយ បានបញ្ជាក់លើការតភ្ជាប់រវាងសុខភាពផ្ទាល់ខ្លួន ជាមួយបរិស្ថានធម្មជាតិ និងគុណភាពជីវភាពរស់នៅរបស់សហគមន៍។ ពិធីក៏រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងឥណ្ឌា ព្រមទាំងមានបំណងចង់ផ្សព្វផ្សាយរបៀបរស់នៅល្អ ជាមួយនឹងទម្លាប់នៃការធ្វើលំហាត់ប្រាណ ដើម្បីរក្សាតុល្យភាពផ្លូវចិត្ត និងបន្ធូរបន្ថយភាពតានតឹងក្នុងជីវភាពរស់នៅ៕
![]() យុគសម័យ - នាពេលថ្មីៗនេះ វិទ្យាស្ថានវប្បធម៌អាហ្សង់ទីន-វៀតណាម (ICAV) និងស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Buenos Aires បានរួមគ្នាប្រារព្ធខួបលើកទី ២៥ នៃការបង្កើត។ |
![]() យុគសម័យ - ក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃកំណើតរបស់វិចិត្រករគំនូរដ៏ប៉ិនប្រសប់ Vladimir Gavrilovich Shevchenko (ថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩២២ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២) នៅសារមន្ទីរគំនូរទិដ្ឋភាពរួមនៃ នៃសមរភូមិ Borodino នៅទី Moskva បានរៀបចំការតាំងពិពណ៌មួយ ក្រោមប្រធានបទ ... |
មតិពីមិត្តអ្នកអាន