យុគសម័យ - ក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃកំណើតរបស់វិចិត្រករគំនូរដ៏ប៉ិនប្រសប់ Vladimir Gavrilovich Shevchenko (ថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩២២ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២) នៅសារមន្ទីរគំនូរទិដ្ឋភាពរួមនៃ នៃសមរភូមិ Borodino នៅទី Moskva បានរៀបចំការតាំងពិពណ៌មួយ ក្រោមប្រធានបទ "ប្រជាជនកិត្តិយស" បង្ហាញវត្ថុប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាគំនូរបានគូរដោយ វិចិត្រករ Shevchenko ដែលបង្ហាញពីកំណាព្យដ៏ល្បីល្បាញ "Borodino" របស់កវីជនជាតិរុស្ស៊ីដ៏ល្បីឈ្មោះ Mikhail Y. Lermontov ក្នុងប៉ុន្មានឆ្នាំនៃទសវត្សរ៍ ១៩៧០ ។
![]() |
រឿងគំនូរ ងអំពីដំរីវៀតណាមពីរក្បាល "Xung និង Cung" |
ក្នុងអំឡុងពេល ៦០ ឆ្នាំដែលការព្យាយាមធ្វើការងារ លោក Shevchenko បានគូររូបភាពសម្រាប់សៀវភៅប្រហែល ១០០ ក្បាលដែលបានចុះផ្សាយរាប់លានច្បាប់ ព្រមទាំងហ្វិមវិជ្ជមានចំនួន ៥០ ផងដែរ។
ស្នាដៃដែលគួរឱ្យចងចាំបំផុតចំនួនពីររបស់វិចិត្រករ Shevchenko គឺគំនូរនៅក្នុងសៀវភៅរឿងអំពីដំរីវៀតណាមពីរក្បាល "Xung និង Cung" ក៏ដូចជាសៀវភៅគំនូរ"Borodino" ដែលបង្ហាញពីកំណាព្យអមតៈរបស់ អ្នកនិពន្ធ Lermontov ។
រឿងគំនូរ "Xung and Cung" ដែលបានបោះពុម្ភនិងចេញផ្សាយរហូតដល់ ១ លានច្បាប់នៅក្នុងសហភាពសូវៀត ដែលនិយាយអំពីដំរីពីរក្បាលដែលលោកប្រធាន Ho និងរដ្ឋាភិបាលវៀតណាមបានប្រគល់ជូនឱ្យកុមារ និងប្រជាជននៃទីក្រុង Leningrad (ឥឡូវ St. Petersburg) ក្នុងឆ្នាំ ១៩៥៤ ក្នុងឱកាសខួបលើកទី ១០ នៃទិវាទីក្រុងបំបែកការឡោមព័ទ្ធរបស់ណាស៊ីអាល្លឺម៉ង់។ ដំរីមួយគូនេះបានបង្ហាញភាពក្លាហានក្នុងអំឡុងពេលធ្វើដំណើរ ជិតមួយឆ្នាំកន្លះ ដោយឆ្លងកាត់ព្រៃភ្នំ ដើរតាមដងអូរ ឡើងភ្នំ ហើយបន្ទាប់មកជិះរថភ្លើងពីប្រទេសចិនឆ្លងកាត់ស៊ីបេរីដ៏ធំល្វឹងល្វើយ ទៅកាន់សួនសត្វ Leningrad ។
រឿងរ៉ាវនេះជាពិតប្រាកដបានធ្វើឱ្យវិចិត្រករ Shevchenko ចាប់អារម្មណ៍យ៉ាងខ្លាំងលើ ហើយគាត់បានគូររូបភាពអំពីសត្វទាំងពិរនេះនៅក្នុងនិក្ខេបបទបញ្ចប់ការសិក្សារបស់គាត់។ បន្ទាប់ពីនោះ គំនូររបស់វិចិត្រករ Shevchenko ជាថ្មីម្តងទៀតបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកនិពន្ធសម្រាប់កុមារដ៏ល្បីល្បាញរបស់សូវៀតនិងរុស្ស៊ី Vitaly Bianchi ហើយ Bianchi បានយល់ព្រមសរសេររឿងរ៉ាវសម្រាប់គំនូររប់សគាត់ ដើម្បីឱ្យបង្កើតរឿងគំនូរ " Xung និង Cung" នៅក្នុងសហភាពសូវៀត ក្នុងឆ្នាំ ១៩៥៨ ។ .
លោកស្រី Galina Nikolskaya កូនស្រីរបស់វិចិត្រករ Vladimir Shevchenko បាននិយាយថា “នៅពេលដែលសៀវភៅនេះបានបោះពុម្ព ចំនួន ១០០ ក្បាល ហ្វិមវិជ្ជមានចំនួន ៥០ ឪពុករបស់ខ្ញុំបានក្លាយជាវិចិត្រករជើងចាស់ វិចិត្រករដ៏ល្បីម្នាក់ ហើយទទួលបានការបញ្ជាទិញជាច្រើន ប៉ុន្តែពេលនោះឪពុករបស់ខ្ញុំបានទៅគ្រឹះស្ថានបោះពុម្ព គាត់នៅតែលើកឡើងអំពីបោះពុម្ពឡើងវិញនូវសៀវភៅអំពីដំរី។ ទោះបីវាទទួលបានការបដិសេដ្ឋ ដោយហេតុផលជាច្រើន ប៉ុន្តែឪពុករបស់ខ្ញុំតែងតែប្រាថ្នាចង់បោះពុម្ពឡើងវិញនូវសៀវភៅនេះ ព្រោះវាជាសៀវភៅដែលគាត់ស្រឡាញ់ ... ដំរីទាំងនេះបានក្លាយជានិមិត្តសញ្ញានៃសុភមង្គលរបស់គាត់ ដោយសារសៀវភៅនេះគាត់បានស្គាល់អ្នកនិពន្ធដ៏ល្បីឈ្មោះ Vitaly Bianchi ហើយវាក៏ជាសៀវភៅដែលជួយឱ្យអាជីពរបស់ឪពកខ្ញុំកាន់តែរីកចម្រើនផងដែរ»។
ចំពោះសៀវភៅគំនូរ "Borodino" Shevchenko ត្រូវបានគេចាត់ទុកថាជាវិចិត្រករដ៏ឆ្នើមបំផុតសម្រាប់ "កាលប្បវត្តិកំណាព្យនៃការប្រយុទ្ធរបស់ Borodino" របស់អ្នកនិពន្ធLermontov ។
នាយករងនៃសារមន្ទីរគំនូរនៃទិដ្ឋភាពរួមនៃសមរភូមិ Borodino លោកស្រី Viktoria Pavlenko បាននិយាយថា "នៅពេលដែល វិចិត្រករ Vladimir Shevchenko គូរអំពីសមរភូមិ Borodino គាត់បានសិក្សាវាយ៉ាងហ្មត់ចត់។ គាត់បានទៅសារមន្ទីររបស់យើងសិក្សាឯកសារ ដោយប្រុងប្រយ័ត្ន។ គាត់មកទស្សនាវាលស្រែង Borodino ដើម្បីឱ្យអ្នកអាចស្រមៃនូវអ្វីដែលបានកើតឡើង។ ដូច្នេះនៅតែរក្សាទុកហ្វិមដែលគាត់បានថតពីវាលស្រែ Borodino និងគំនូររបស់គាត់។ វាពិតជាការងារល្អិតល្អន់ និងចាប់ចិត្តណាស់។ ហើយមិនត្រឹមតែរឿងគំនូរ Borodino ត្រូវបានកែសម្រួលប៉ុណ្ណោះទេពីកំណាព្យរបស់អ្នកនិពន្ធ Lermontov ហើយក្នុងពេលតែមួយខ្សែហ្វិមវិជ្ជមានអំពីសមរភូមិនេះបានផលិតដែលកុមារក៏ចូលចិត្តផងដែរ។
អ្នកបកប្រែ លោក Nguyen Quoc Hung ដែលបានចូលរួមក្នុងការបកប្រែភាសាវៀតណាមនៃរឿងគំនូរ "Xung និង Cung" បានសម្តែងថា៖ "រឿងនេះមានការរំភើបចិត្តខ្លាំងណាស់ ហើយខ្ញុំគិតថា វាត្រូវតែបញ្ជូនទៅកាន់អ្នកអានឱ្យកាន់តែច្រើនដែលកាន់តែល្អណាស់ ជាពិសេសគឺជនជាតិវៀតណាម ព្រោះមនុស្សជាច្រើន នៅតែមិនដឹងរឿងនេះ។ ត្រូវតែនិយាយថា វាជាទំព័រនៃកិច្ចសហប្រតិបត្តិការខាងវប្បធម៌ដ៏ត្រចះត្រចង់រវាងប្រទេសយើងទាំងពីរ ប្រជាជនយើងទាំងពីរ។ ហើយយុវជនត្រូវដឹងបន្ថែមទៀតអំពីរឿងនេះ។ ហេតុដូច្នេះ ខ្ញុំនិងសហការីរបស់ខ្ញុំ ជាពិសេស គ្រឹះស្ថានបោះពុម្ភនិងផ្សាយ Kim Dong បានបកប្រែសៀវភៅនេះជាភាសាវៀតណាម ហើយបោះពុម្ពជាភាសាវៀតណាម»/.

tin tuc
មតិពីមិត្តអ្នកអាន