Trending now

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យរុស្ស៊ីពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តន៍គម្រោងទំនើបកម្ម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅពេលឆាប់ៗខាងមុខនេះ

14:55 | 04/11/2019 (សរុបដោយវិច្ឆិកា)

ប្រទេសរុស្ស៉ី តាមរយៈលោកនាយករដ្ឋមន្ត្រី ឌីមីទ្រី មីដវីដេវ (Dmitry Medvedev) បានបង្ហាញជំហរយ៉ាងមុតមាំរបស់ខ្លួន បន្តចូលរួមអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងអប់រំ។

សម្ដេចតេជោហ៊ុន សែននិងឯកឧត្តម ឌីមីទ្រី មីដវីដេវ។ (ប្រភព៖ AKP)

ការអះអាង និងបញ្ជាក់របស់ឯកឧត្តម ឌីមីទ្រី មីដវីដេវ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសថៃ ទីដែលនាយករដ្ឋមន្ត្រីទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

យោងតាមឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីរុស្ស៉ី បានបង្ហាញនូវក្តីរី​ករាយ ដែលបានជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងក្របខណ្ឌវេទិកាអន្តរជាតិ។

ឯកឧត្តម នាយករដ្ឋមន្ត្រីរុស្ស៉ីបានថ្លែងថា កម្ពុជាជាមិត្តជិតស្និទ្ធរបស់រុស្ស៉ី។ លោកនាយករដ្ឋមន្ត្រី បង្ហាញក្តីរំពឹងថា ទំនាក់ទំនងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធ ដោយបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងក្របខណ្ឌផ្សេងៗទៀត។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណប្រទេសរុស្ស៉ី ដែលបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងវិស័យវប្បធម៌ផងដែរ។ សម្ដេចតេជោ ក៏បានអរគុណរុស្ស៉ីដែលគាំទ្រកម្ពុជា ឱ្យក្លាយជាប្រទេសសង្កេតការណ៍ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយផ្ដល់នូវវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីយោធាកម្ពុជា និងផ្ដល់ជំនួយបច្ចេកទេស ក្នុងវិស័យកម្ចាត់មីនផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរីករាយអំពីទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលមានការកើនឡើងកន្លងមកនេះ។ ក្នុងន័យនេះ ដើម្បីពង្រឹងទំហំពាណិជ្ជកម្មបន្ថែមទៀតនោះ សម្ដេចតេជោបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីរុស្ស៉ី ជួយជំរុញវិនិយោគិនរុស្ស៉ី មកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួន ដូចជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម, ឧស្សាហកម្មអេឡិចត្រូនិក, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។

សម្ដេចក៏បានស្នើភាគីរុស្ស៊ី ពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តគម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាព រយៈពេលយូរអង្វែងរវាងប្រទេសយើងទាំងពីរ ។

ដោយឡែកពាក់ព័ន្ធនឹងការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការគាំទ្រ ជាគោលការណ៍របស់រុស្ស៉ី ចំពោះកិច្ចប្រឹងប្រែងឱ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនេះ។
ដោយសារកម្ពុជានៅឆ្នាំ២០២០ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នោះ សម្ដេចតេជោ ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីរុស្ស៉ី អញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។

ទដ្ឋភាពនៃជំនួប។ (ប្រភព៖ FN)

ឯកឧត្តម ឌីមីទ្រី មីដវីដេវ នាយករដ្ឋ​មន្ត្រី​រុស្ស៊ីក៏បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ី ចង់​សហការជាមួយកម្ពុជាលើវិស័យជាច្រើន ​រួមទាំ​ងវិស័​យ​ឧស្សាហកម្ម ហើយចង់បន្តផ្ដល់​ការគាំទ្រដល់កម្ពុជា នៅក្នុងកិច្ចសហការលើវិស័យ​ថាមព​ល​ ដូចជាវិស័យប្រេង វិស័យទូរគម​នាគមន៍ ជលផល និងការបង្កើតកិច្ចសហប្រតិបត្តិការ​ផ្សេ​ង​ៗ​ទៀតនៅកម្ពុជា។​

ចំពោះ​ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ឯក​ឧត្ត​ម​​​បានគូសបញ្ជាក់ថា នេះជា​កិច្ចការមានសារៈសំខាន់ណាស់ ហើយជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដែ​ល​យើងអាចចុះកិច្ចព្រម​ព្រៀងនៅពេលខាងមុខនេះក្រោយពីការចរចារួចហើយនោះ។ ឯក​ឧត្ត​ម​បានបន្ដថា យើងអាច​មាន​កិច្ចសហការយ៉ាងល្អលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និ​ង​​វិស័​យ​ផ្សេ​ង​ៗ​ទៀត ជាពិសេស​នៅ​ក្នុងការដោះមីន និងក្នុងវិស័យការពារជាតិ​ដែល​ប្រទេ​ស​រុស្ស៊ី​​ចង់បន្តក្នុងការ​បណ្ដុះបណ្ដាលផ្នែកមន្ត្រីយោធាកម្ពុជា។

ក្រៅពីនេះទៀត ពាក់ព័ន្ធ​នឹង​មន្ទី​រ​ពេ​ទ្យមិត្ដភាពខ្មែរ-សូវៀត ឯកឧត្តមគូសបញ្ជាក់ផងដែរថា នេះជាគម្រោងដ៏សំខាន់ ហើយយើងនឹងខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​ធ្វើការងារនេះឱ្យបានឆាប់កាន់តែល្អ។ ក្នុងឱកាសនេះ ឯកឧត្តមក៏បាន​ថ្លែង​អំណរគុណ​ចំ​ពោះ​​​សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសក្នុងការជំរុញកិច្ចសហការ​លើវិស័យជាច្រើនរវាង​ប្រ​ទេសទាំងពីរ ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ានដែលកម្ពុជា​បាន​ចូលរួមយ៉ាងច្រើន​នៅ​ក្នុ​ង​ក្របខ័ណ្ឌនេះ និងរុស្ស៊ី ដើម្បីកិច្ចសហការបន្តទៀត។

ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប នៅ​ឆ្នាំ២០២០ ឯកឧត្តមបានថ្លែងអំណរគុណ​ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើ​ញ​ឯក​ឧត្តម ទៅចូលរួមកិច្ចប្រជុំនៅទីក្រុងភ្នំពេញ នៅឆ្នាំក្រោយនេះ ដោយឯកឧត្តមនឹង​អ​ញ្ជើ​ញ​ចូ​លរួម។ ពាក់ព័ន្ធនឹងវិស័យការបណ្ដុះបណ្ដាល ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ប្រ​ទេ​សរុស្ស៊ីនឹងបន្តជួយដល់វិស័យអប់រំ និង​ការបណ្ដុះបណ្ដាលដល់កម្ពុជា ហើយជា​ពិសេ​ស​ទៀ​តនៅឆ្នាំក្រោយឆ្នាំ២០២០ ប្រទេសរុស្ស៊ី​នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា​ផ​ង​ដែរ។

នៅក្នុងជំនួបនេះដែរ សម្ដេច​តេជោ​ក៏បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែ​ល កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដំណើរការទៅយ៉ាងល្អ ហើយប្រទេសទាំងពីរ​នឹង​បន្ត​ពង្រី​ក និងពង្រឹងទំនាក់ទំនង​ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ពាក់ព័ន្ធនឹង​ការ​ប​ណ្តុះ​​បណ្តាលធនធានមនុស្ស សម្ដេចតេជោបានលើកឡើងថា នេះគឺជាវិស័យអាទិភាពរបស់រាជ​រដ្ឋា​ភិ​បា​លកម្ពុជា ហើយសម្ដេចក៏បានថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានជំរុ​ញ​​ក្នុ​ង​កា​រផ្ដល់បន្ថែមអាហាររូបករណ៍ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា។

ឯកឧត្តម​នាយករដ្ឋមន្ត្រីរុស្សី បានបន្ថែមថា ការងារទាំងអស់នេះ ជាពិសេសការ​បណ្ដុះបណ្ដាល​នេះ​ជាមូលដ្ឋាននៃមិត្តភាពរវាងប្រទេសយើងទាំងពីរ ហើយយើងគោរព​គ្នាទៅ​វិញទៅមក និង​មាន​ការយោគយល់គ្នាទៅវិញទៅមកផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម