Trending now

អបអរសាទរខួបលើកទី ២៦ ឆ្នាំនៃទិវាវៀតណាមក្លាយទៅជាសមាជិករបស់អាស៊ាន

09:59 | 30/07/2021 ឌីណា

យុគសម័យ - វៀតណាម​បាន​ក្លាយ​​ទៅ​ជា​សមាជិក​សកម្មនិង​មានទំនួល​ខុសត្រូវមួយ មានឥទ្ធិពលដល់​​រចនាសម្ព័ន្ធ​បង្រួបបង្រួម ក៏ដូចជា​​រក្សាសន្តិភាព វិបុលភាពរបស់អាស៊ាន…

កូរ៉េខាងត្បូងចរចាលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន កូរ៉េខាងត្បូងចរចាលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន
កិច្ចសហប្រតិបត្តិការសេដ្ឋកចិ្ច ពាណិជ្ជកម្ម​វិនិយោគជាមូលដ្ឋា​នគ្រឹះសម្រា​ប់ទំនាក់​ទំនង​អាស៊ាន-ជប៉ុន កិច្ចសហប្រតិបត្តិការសេដ្ឋកចិ្ច ពាណិជ្ជកម្ម​វិនិយោគជាមូលដ្ឋា​នគ្រឹះសម្រា​ប់ទំនាក់​ទំនង​អាស៊ាន-ជប៉ុន
អបអរសាទរខួបលើកទី ២៦ ឆ្នាំនៃទិវាវៀតណាមក្លាយទៅជាសមាជិករបស់អាស៊ាន
នារសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥ ពិធីការបង្ហូតទង់​ដែល​​​វៀតណាម​ក្លាយទៅ​ជា​​សមាជិកផ្លូវការ​ទី ៧ របស់អាស៊ាន​បានប្រារព្ធធ្វើឡើង​នៅ​រដ្ឋធានី Bandar Seri Begawan នៃប្រទេសប្រ៊ុយណេ។ (រូបថត៖ VNA)

បន្ទាប់ពីរយៈពេល២៦ឆ្នាំ​​ដែល​វៀតណាមក្លាយទៅជា​សមាជិក​​មួយរបស់​សហគមបណ្តាប្រទេស​អាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់តាំងពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៩៥ វៀតណាម​ជា​​សមាជិក​ សកម្មនិង​មានទំនួល​ខុសត្រូវ​ដែ​លមានឥទ្ធិពលដល់​រចនាសម្ព័ន្ធបង្របបង្រួម ក៏​ដូចជា​រក្សា​សន្តិភាព​ វិបុលភាព​របស់អាស៊ាន។ វៀតណាម​បាន​រួម​ជាមួយ​បណ្តា​ប្រទេសផ្សេងៗ ទៀតក្នុង​តំបន់​កសាងសហគមអាស៊ាន​ប្រកបដោយ​ល្អប្រសើរ​ដែល​​យក​ប្រជាជន​ជាមជ្ឈភាព។

​ការ​ចូល​រួម​ក្នុង​អាស៊ាន​គឺជាជំហានលោតផ្លោះ​ក្នុង​ដំណើរការ​​ធ្វើ​សមាហរណកម្ម​និង​កិច្ចសហប្រតិបត្តិការ​របស់វៀតណាម។ ​វៀតណាម​រួម​ជាមួយបណ្តាប្រទេសជាសមាជិក​​កសាង​ចក្ខវិស័យអាស៊ាន​ដ៏​ធំ​ធេងនិង​វែងឆ្ងាយដោយ​នាំអាស៊ាន​ក្លាយទៅជា​ដៃគូសំខាន់ មិនអាចខ្វះ​ខាត​លើពិភពលោក​​ ជាពិសេស​សម្រាប់បណ្តាប្រទេស​ធំៗ ដូចជា អាមេរិក រុស្ស៊ី ចិន ជប៉ុន សហភាពអឺរ៉ុប អូស្ត្រាលី…

អបអរសាទរខួបលើកទី ២៦ ឆ្នាំនៃទិវាវៀតណាមក្លាយទៅជាសមាជិករបស់អាស៊ាន
វៀតណាម​ធ្វើ​ជាម្ចាស់ផ្ទះ​​​រៀបចំកិច្ចប្រជុំ​កំពូលអាស៊ានលើកទី ១៦ និង​១៧ នៅរដ្ឋធានី Ha Noi។ នេះគឺជា​ឆ្នាំដែល​វៀតណាម​ទទួល​តួនាទី​ជា​ប្រធានអាស៊ាននិង​អបអរសាទរខួប​លើកទី ១៥ ឆ្នាំនៃការចូលរួមក្នុងអាស៊ាន។ ចាប់ពីពេល​ដែល​វៀតណាម​ក្លាយទៅ​ជា​សមាជិកផ្លូវការ​របស់អាស៊ាន វៀតណាម​បាន​មានការរួមចំណែក​សំខាន់និង​ជាក់ស្តែង​ក្នុង​វិស័យ​ចំនួន ៤ ​រួមមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គមនិង​ការទូត។ (រូបថត៖ VNA)

តួនាទី​សំខាន់របស់វៀតណាម​​ក្នុង​អាស៊ាន​​បាន​រួម​ចំណែក​ដល់ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​បណ្តាដៃគូ​​ក្រៅតំបន់ ជាពិសេស​ជាមួយបណ្តាប្រទេសធំៗ។ លោកអតីតឧបនាយករដ្ឋមន្ត្រី Vu Khoan បាន​វាយតំលៃថា “សម្លឹងមើលឡើងវិញ ក្នុង​​រយៈពេលជាង​ ២០ ឆ្នាំកន្លងមកនេះ ការដែល​វៀតណាម​ចូលរួមក្នុង​​អាស៊ាន​គឺជា​​គោលនយោបាយដ៏ត្រឹមត្រូវនិង​នាំមក​ផលប្រយោជន៍​ជាច្រើន​សម្រាប់ប្រទេសវៀតណាម។

រួម​ជាមួយ​អាស៊ាន​ យើង​មាន​ទីតាំង​អន្តរជាតិ​ដ៏ខ្ពស់​មិន​ធ្លាប់មានទេ យើង​បាន​ចូល​រួមក្នុង​យន្តការសំខាន់ៗ ដែល​មាន​ការចូលរួមពីប្រទេសធំៗ លើពិភពលោក។”

ក្នុង​ស្ថានភាព​រីករាលដាលនៃជំងឺកូវីដ ១៩ កំពុង​វិវឌ្ឍយ៉ាងស្មុគស្មាញ វៀតណាម​នៅតែ​សកម្ម​ក្នុង​ការ​លើកឡើង​គំនិតផ្តួចផ្តើម ទិសដៅ​ ដើម្បី​រួម​ជាមួយ​បណ្តា​ប្រទេស​សមាជិកផ្សេងៗ ទៀត កសាង​អាស៊ាន​ខ្លាំង​ក្លាដោយពឹងផ្អែក​លើ​កម្លាំងរបស់ខ្លួនឯង ក៏ដូចជា​ក្លាយទីបង្អែកដ៏រឹងមាំ​សម្រាប់វៀតណាម ដើម្បី​ឆ្លងកាត់​ការលំពាក​ក្នុងរយៈពេល​ខាងមុខនេះ៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤