Trending now

កិច្ចសហប្រតិបត្តិការសេដ្ឋកចិ្ច ពាណិជ្ជកម្ម​វិនិយោគជាមូលដ្ឋា​នគ្រឹះសម្រា​ប់ទំនាក់​ទំនង​អាស៊ាន-ជប៉ុន

09:34 | 22/07/2021 យោងតាមវិឡុសំលេងវៀតណាម

នាថ្ងៃទី២១ ខែកក្កដា ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន ក្រសួងការបរទេសវៀតណាមបានរៀបចំកិច្ចសន្ទនាតុមូលជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ“ក្រឡេកមើលឡើងវិញកំណាត់ផ្លូវកន្លងផុតទៅនិងឆ្ពោះទៅរយៈ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន”។

កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន
អាស៊ាន - ជប៉ុន៖ ធ្វើឲ្យជាក់ស្តែងនូវគោលដៅ ៣ ក្នុងកិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ អាស៊ាន - ជប៉ុន៖ ធ្វើឲ្យជាក់ស្តែងនូវគោលដៅ ៣ ក្នុងកិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩
កិច្ចសន្ទនាតុមូលជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ“ក្រឡេកមើលឡើងវិញកំណាត់ផ្លូវកន្លងផុតទៅនិងឆ្ពោះទៅរយៈ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន” (រូបថត៖ baoquocte.vn)
កិច្ចសន្ទនាតុមូលជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ“ក្រឡេកមើលឡើងវិញកំណាត់ផ្លូវកន្លងផុតទៅនិងឆ្ពោះទៅរយៈ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន” (រូបថត៖ baoquocte.vn)

កិច្ចសន្ទនាជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមសំដៅបង្កើតឱកាសដើម្បីប្រទេសអាស៊ាននានានិងជប៉ុនរួមគ្នាក្រឡេកមើលឡើងវិញលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងអំឡុងពេល៥ទសវត្សរិ៍កន្លងមកក៏ដូចជាកំណត់ទិសដៅសម្រាប់ដំណាក់កាលជាបន្តផងដែរ។

អញ្ជើញថ្លែងបើកកិច្ចសន្ទនា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងអាស៊ាន-ជប៉ុន។ លោករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងការជួយឧបត្ថម្ភដោយទាន់ពេលវេលារបស់ជប៉ុនសម្រាប់ប្រទេសអាស៊ាននានានិងវៀតណាម ជាពិសេសក្នុងការបង្រួញគម្លាតអភិវឌ្ឍ ការអភិវឌ្ឍអនុតំបន់ ក្នុងនោះមានអនុតំបន់មេគង្គ ព្រមទាំងក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្នទៀតផង។ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុនដំណាក់កាល២០១៨-២០២១ និងដំណាក់កាលខាងមុខ វៀតណាមតែងតែខិតខំប្រឹងប្រែងរួមវិភាគទានទៅក្នុងការកសាងទំនាក់ទំនង “ពីបេះដូងដល់បេះដូង” ដោយឈរលើការជឿទុកចិត្តគ្នាទៅវិញទៅមកនិងទំនាក់ទំនងភាពជាដៃគូដោយសមភាពរវាងអាស៊ាននិងជប៉ុន៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦