Trending now

អបអរសាទរខួបលើកទី ៧៧ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា

10:28 | 20/12/2021 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសរំលឹកខួបលើកទី៣២ នៃទិវាការពារប្រទេសនៃប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១) និងខួបលើកទី៧៧ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤- ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១) នាថ្ងៃទី ១៧ ខែធ្នូ គណៈប្រតិភូកម្មាភិបាលស្ថានទូត ទីភ្នាក់ងារអមស្ថានទូតវៀតណាម តំណាងអាណិកជនវៀតណាម និងសហគមន៍ធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា ដែលដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអញ្ជើញទៅអុជធូបនៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ។

អបអរសាទរខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អបអរសាទរខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap
អបអរសាទរខួបលើកទី ៦0 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសម៉ារ៉ុក និងវៀតណាម អបអរសាទរខួបលើកទី ៦0 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសម៉ារ៉ុក និងវៀតណាម
គណៈប្រតិភូកម្មាភិបាលស្ថានទូត ទីភ្នាក់ងារអមស្ថានទូតវៀតណាម តំណាងអាណិកជនវៀតណាម និងសហគមន៍ធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា ទៅអុជធូបនៅវិមានមិត្តភាពវៀតណាម-កម្ពុជា (រូបថត៖ vov.vn)
គណៈប្រតិភូកម្មាភិបាលស្ថានទូត ទីភ្នាក់ងារអមស្ថានទូតវៀតណាម តំណាងអាណិកជនវៀតណាម និងសហគមន៍ធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា ទៅអុជធូបនៅវិមានមិត្តភាពវៀតណាម-កម្ពុជា (រូបថត៖ vov.vn)

គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបគោរពដល់វិញ្ញាណក្ខន្ធវីរៈជន និងយុទ្ធជនពលី ដើម្បីសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារមាតុភូមិ នាំមកនូវសន្តិភាព និងឯករាជ្យភាព ដល់ប្រជាជនវៀតណាម និងកម្ពុជា។ ក្នុងឱកាសនេះ គណៈប្រតិភូកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជាផងដែរ។

មុននេះ​ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly រួមទាំងកម្មាភិបាលនៃស្ថានអគ្គកុងស៊ុលមួយចំនួនបានអញ្ជើញទៅខេត្តកែបនិងកំពតដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីវៀតណាមនៅស្តូបមិត្ដភាពវៀតណាម-កម្ពុជានៅក្នុងខេត្តទាំងពីរនេះ។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពវៀតណាម-កម្ពុជាក្នុងខេត្តកំពត
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពវៀតណាម-កម្ពុជាក្នុងខេត្តកំពត

ក្នុងឱកាសនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បាន សួរសុខទុក្ខនិងជូនអំណោយដល់អតីតយុទ្ធជនវៀតណាម ដែលចូលរួមរំដោះកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ លោកអគ្គកុងស៊ុលជូនពរអតីតយុទ្ធជននិងក្រុមគ្រួសារមានសុខភាពល្អ និង សុភមង្គល។

លោក Hoang Duc Ha ប្រធានសមាគមខ្មែរ-វៀតណាមខេត្តកំពតនិងជាអតីតយុទ្ធជនវៀតណាមម្នាក់ ដែលចូលរួមរំដោះខេត្តកំពតបានតាងនាមអតីតយុទ្ធជនវៀតណាមរស់នៅក្នុងខេត្តកែប និងកំពតថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងស្ថានអគ្គកុងស៊ុល។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពវៀតណាម-កម្ពុជាក្នុងខេត្តកែប
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពវៀតណាម-កម្ពុជាក្នុងខេត្តកែប

លោក Hoang Duc Ha បានបញ្ជាក់ថា ការយកចិត្ដទុកដាក់នេះបានផ្តល់នូវកម្លាំងចិត្តបន្ថែមទៀតដល់អតីតយុទ្ធជន​វៀតណាមក្នុងការរស់នៅនិងស្ថិរភាពជីវិត រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា និងទំនាក់ទំនងមិត្តភាព​រវាងប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន