Trending now

អបអរសាទរខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

11:00 | 18/12/2021 ឌីណា

យុគសម័យ - ពិធីអបអរសាទរខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងបានធ្វើ​ឡើង​ តាមថ្នាក់ជាតិ និងផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៧៧ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១) និង ៣២ ឆ្នាំនៃទិវាការពារជាតិដោយប្រជាជន​ទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២៩៨៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១)។

ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen” ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen”
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap តាមរយៈទស្សនៈរបស់ជនជាតិអូទ្រីសម្នាក់ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap តាមរយៈទស្សនៈរបស់ជនជាតិអូទ្រីសម្នាក់

ពិធីអបអរសាទរ​ខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap មានគោលបំណងលលើកតំកើង គោរព និងដឹងគុណចំពោះគុណូបការៈ និងការរួមចំណែកដ៏ធំធេងរបស់លោកនាយឧត្តមសេនីយ៍ក្នុងបុព្វហេតុរំដោះជាតិ ការបង្រួបបង្រួមជាតិ កសាង និងការពារមាតុភូមិប្រទេស។

នេះជាព្រឹត្តិការណ៍រំលឹកនូវមនោសញ្ចេតនាដ៏ពិសិដ្ឋរបស់លោកនាយឧត្តមសេនីយ៍ចំពោះប្រជាជនទូទាំងប្រទេស​និយាយរួម និងប្រជាជនខេត្ត Quang Binh និយាយដោយឡែក សម្តែងនូវការដឹងគុណដ៏អនេករបស់គណៈកម្មាធិការបក្ស កងទ័ព និងប្រជាជនខេត្ត Quang Binh ចំពោះលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។

អបអរសាទរខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap
ការបោះពុម្ភ សៀវភៅ និងអត្ថបទដែលសរសេរអំពីឧត្តមសេនីយ៍ Vo Nguyen Giap។ (រូបភាព៖ Trong Duc/VNA)

ពិធីអបអរសាទរនេះរួមមានសកម្មភាពដ៏មានអត្ថន័យ៖ ពិធីអុជធូប ដាក់​កម្រងផ្កានៅមណ្ឌល​រំលឹកវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (ឃុំ Loc Thuy ស្រុក Le Thuy) តំបន់ផ្នូរលោកឧត្តមសេនីយ៍ (ឃុំ Quang Dong ស្រុក Quang Trach) ទីបញ្ចុះសពយុទ្ធជនពលី Ba Doc (ស្រុកBo Trach)។ វិមានរំលឹក​ដល់​លោកប្រធានហូជីមិញ និងវីរជន និងយុទ្ធជនដែល​បាន​ពលីនៃខេត្ត (ទីក្រុង Dong Hoi) និងពិធីអបអរសាទរនឹង​ធ្វើឡើង នៅមជ្ឈមណ្ឌលវប្បធម៌ និងរោងកុនខេត្ត Quang Binh។ ពិធីទាំងនេះនឹងចាក់​ផ្សាយ​ដោយ​ផ្ទាល់លើវិទ្យសម្លេង​និងទូរទស្សន៍ VTV1, VOV, ទូរទស្សន៍ការពារជាតិ, ទូរទស្សន៍ប្រជាជន, ទូរទស្សន៍នគរបាល​ប្រជាជន និងទូរទស្សន៍នៃខេត្ត-ក្រុងទូទាំងប្រទេស។

សកម្មភាពស្វាគមន៍ឆ្នាំថ្មី បម្រើភ្ញៀវទេសចរណ៍នៅមជ្ឈមណ្ឌលទេសចរណ៍ Phong Nha-Ke Bang ... និងសកម្មភាពជាច្រើន ដើម្បីផ្សព្វផ្សាយតម្លៃនិងផលិតផលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រខេត្ត Quang Binh។

ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបង្ការ និងប្រឆាំង​នឹង​ជំងឺរាតត្បាត កម្មវិធីត្រូវបានថត និងផ្សាយផ្ទាល់លើវេទិកាឌីជីថលនៃទេសចរណ៍ Quang Binh (Fanpage Facebook: Quang Binh Tourism)៕

ឌីណា

Dang Cong san

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR