Trending now
រំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap៖

លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap តាមរយៈទស្សនៈរបស់ជនជាតិអូទ្រីសម្នាក់

16:32 | 19/08/2021 យោងតាមវិឡុសំលេងវៀតណាម

ទាំងវៀតណាម និងអូទ្រីសសុទ្ធតែបានឆ្លងកាត់ប្រវត្តិសាស្ត្ររួម ហើយនាបច្ចុប្បន្ននេះ នៅតែជះឥទ្ធិពលដល់អត្តសញ្ញាណរបស់ប្រទេសទាំងពីរ។

កសាងរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិត ធ្វើសកម្មភាព ដើម្បីប្រជាជន បម្រើប្រជាជន កសាងរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិត ធ្វើសកម្មភាព ដើម្បីប្រជាជន បម្រើប្រជាជន
ការតាំងពិព័រណ៍តាមអ៊ិនធឺរណែត “នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍នៃរឿងព្រេងនិទាន” ការតាំងពិព័រណ៍តាមអ៊ិនធឺរណែត “នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍នៃរឿងព្រេងនិទាន”
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។

ក្នុងឱកាសរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (២៥ សីហា ឆ្នាំ ២៩១១-២៥ សីហា ២០២១) លោកអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ Patrick Horvath មកពីសម្ព័ន្ធសមាគមសិក្សាស្រាវជ្រាវអំពីគោលនយោបាយសេដ្ឋកិច្ចវិទ្យាសាស្ត្រ (WIWIPOL) នៃសាធារណរដ្ឋអូទ្រីសមានអត្ថបទសរសេរដោយបង្ហាញពីភាពអង់អាចក្លាហាន និងគំនិតយុទ្ធសាស្ត្រឆ្នើមរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងការតស៊ូប្រឆាំងពួកអាណានិគមបារាំងនិងចក្រពត្តិអាមេរិករបស់ប្រជាជនវៀតណាម។

ក្នុងអត្ថបទសរសេរនេះ លោក Patrick Horvath បានជាត់ទុកថា ទាំងវៀតណាម និងអូទ្រីសសុទ្ធតែបានឆ្លងកាត់ប្រវត្តិសាស្ត្ររួម ហើយនាបច្ចុប្បន្ននេះ នៅតែជះឥទ្ធិពលដល់អត្តសញ្ញាណរបស់ប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា នៅសតវត្សរ៍ទី ១៩ អូទ្រីសបានឆ្លងកាត់សង្គ្រាមតស៊ូដ៏លំបាកប្រឆាំងនឹងការវាទទួលីរបស់បារាំងនៅទូទាំងទ្វីបអឺរ៉ុប។ សង្គ្រាមតស៊ូប្រឆាំងលទ្ធិអាណានិគមនិយមបារាំងរបស់វៀតណាមក៏ស្រដៀងគ្នានេះដែរ។ ដូច្នេះហើយ ទាំងអូទ្រីសនិងវៀតណាមសុទ្ធតែបានយល់ពីតម្លៃនៃសេរីភាព និងការប្រយុទ្ធប្រឆាំងការឈ្លានពានពីបរទេស។

លោកអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ  Patrick Horvath
លោកអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ Patrick Horvath

នាបច្ចុប្បន្ននេះអូទ្រីស និងវៀតណាមគឺជាដៃគូអន្តរជាតិ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង ក្នុងនោះតម្លៃប្រាក់នាំចូល របស់អូទ្រីសចំពោះផលិតផលរបស់វៀតណាមសម្រេចបាន ១ ពាន់លានអឺរ៉ូ/ឆ្នាំ។ ដោយមានផ្នែកឧស្សាហកម្មអភិវឌ្ឍន៍ខ្ពស់នោះ អូទ្រីសមានសក្តានុពលក្លាយទៅជាវិនិយោគិនសំខាន់នៅវៀតណាមនាពេលអនាគត។

ក្នុងឱកាស រំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នោះ លោក Patrick Horvath មានគោលបំណងថាអូទ្រីសនិងវៀតណាមនឹងរួមគ្នាចែករំលែកអំពីអនាគតប្រកបដោយសេរីភាព សន្តិភាព និងមិត្តភាពផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម