Trending now

ការតាំងពិព័រណ៍តាមអ៊ិនធឺរណែត “នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍នៃរឿងព្រេងនិទាន”

23:10 | 16/08/2021

ការតាំងពិព័រណ៍នេះបានណែនាំនូវឯកសារនិងរូបភាពចំនួន ២០០ ដោយប្រធានបទចំនួនបីគឺ “ពីប្រជាជនទើបមាន” “បងប្រុសច្បងរបស់កងទ័ពប្រជាជនវៀតណាម” និង“មរតករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap”។

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម Vo Van Thuong សមាជិកការិយាល័យនយោបាយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម Vo Van Thuong សមាជិកការិយាល័យនយោបាយ
នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម
បញ្ជាការយុទ្ធនាការក្រោមការដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap កំពុងពិភាក្សាអំពីផែនការប្រយុទ្ធសម្រាប់សមរភូមិនីមួយៗ (រូបថតឯកសារ៖ TTXVN)
បញ្ជាការយុទ្ធនាការក្រោមការដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap កំពុងពិភាក្សាអំពីផែនការប្រយុទ្ធសម្រាប់សមរភូមិនីមួយៗ (រូបថតឯកសារ៖ TTXVN)

ក្នុងឱកាសខួបកំណើតលើកទី ១១០ ឆ្នាំរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap (២៥ សីហា ១៩១១ - ២៥ សីហា ២០២១) ចាប់ពីថ្ងៃទី ២២ ខែសីហាមជ្ឈមណ្ឌលអភិរក្សបេតិកភ័ណ្ឌ Thang Long - ហាណូយបានរៀបចំការតាំងពិព័រណ៌តាមអ៊ិនធឺរណែត ស្តីពី “នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍នៃរឿងព្រេងនិទាន” នៅតាមរយៈគេហទំព័រ៖ trungbayonline.hoangthanhthanglong.vn។

ការតាំងពិព័រណ៍នេះបានណែនាំនូវឯកសារនិងរូបភាពចំនួន ២០០ ដោយប្រធានបទចំនួន បីគឺ “ពីប្រជាជនទើបមាន” “រៀមច្បងរបស់កងទ័ពប្រជាជនវៀតណាម” និង“មរតករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap”។ ការតាំងពិព័រណ៍នេះ បង្ហាញយ៉ាងត្រចះត្រចង់នូវរូបភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ទាំងនៅឯផ្ទះ និងនៅរណ្តៅ D67 ជាកេរដំណែលបដិវត្តន៍មួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាព របស់ការិយាល័យនយោ បាយនិងគណៈកម្មការបក្សយោធាមជ្ឈិម ក្នុងកំឡុងពេលសង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋ អាមេរិក ពីឆ្នាំ ១៩៦៨ ដល់ ១៩៧៥ នៅឯបរមរាជវាំង Thang Long។

ការតាំងពិព័រណ៍តាមអ៊ិនធឺរណែត “នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍នៃរឿងព្រេងនិទាន”
ការតាំងពិព័រណ៍តាមអ៊ិនធឺរណែត “នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍នៃរឿងព្រេងនិទាន”

ការតាំងពិព័រណ៍នេះមានគោលបំណងតបស្នងសងគុណចំពោះការរួមចំណែកដ៏ឧត្តុងឧត្តមរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ចំពោះបុព្វហេតុរំដោះជាតិ និងរួមចំណែកក្នុងការរំលឹកឡើងវិញនូវប្រពៃណីបដិវត្តន៍វីរៈភាព របស់កងទ័ពប្រជាជនវៀតណាមដែលផ្សាភ្ជាប់មួយនាយឧត្តមសេនីយ៍នៃរឿងព្រេងនិទានរូបនេះ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី