នាថ្ងៃទី ១៩ ខែសីហា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Thai Nguyen បានរៀបចំការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen”។
![]() |
![]() |
ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយភ្ជាប់ជាមួយស្រុក ទីក្រុង និងទីរួមខេត្តចំនួន ៩ ក្នុងខេត្ត Thai Nguyen និងសារមន្ទីរនៅតាមខេត្តមួយចំនួនដូចជា៖ ខេត្ត Yen Bai, Lang Son, Son La, Bac Giang, Dien Bien និងក្រុមគ្រួសារលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។
![]() |
ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅ ATK Thai Nguyen” តាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn) |
ដោយមានរូបថតជាង ១១០ សន្លឹក និងឯកសារ វត្ថុតាង សៀវភៅ កាសែត ទស្សនាវដ្តីចំនួនជិត ៥០០។ ពិព័រណ៍បានណែនាំជូនសាធារណជនអំពីលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងការរួមវិភាគទានដ៏ធំធេងរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាជនជារៀងរហូត និងចារឹកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិជានិច្ច។ ខ្លឹមសារនៃការតាំងពិព័រណ៍នេះត្រូវបានបែងចែកជាបីផ្នែករួមមាន៖ រូបថតមួយចំនួនអំពីសកម្មភាពរបស់គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋាភិបាល និងលោកប្រធានហូជីមិញនៅ ATK Thai Nguyen; រូបថតមួយចំនួនអំពីសកម្មភាពរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅ ATK Thai Nguyen; លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមួយជនជាតិភាគតិចនៅខេត្ត Thai Nguyen៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន