Trending now
អបអរសាទរខួបលើកទី ១១០ របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap

បើកការតាំងពិព័រណ៍ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន”

11:18 | 22/08/2021 យោងតាមវិឡុសំលេងវៀតណាម

តាមផែនការ ពិធីអបអរសាទរខួបលើកទី ១១០ របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងត្រូវប្រារព្ធឡើងតាមទម្រង់ថ្នាក់ជាតិ នៅខេត្ត Quang Binh នាថ្ងៃទី ២៥ ខែសីហា។

ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen” ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen”
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap តាមរយៈទស្សនៈរបស់ជនជាតិអូទ្រីសម្នាក់ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap តាមរយៈទស្សនៈរបស់ជនជាតិអូទ្រីសម្នាក់
វរសេនីយ៍ឯកបំរុង Le Vu Huy លេខាគណៈកម្មាធិការបក្ស នាយកសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ (រូបថត៖ VOV)
វរសេនីយ៍ឯកបំរុង Le Vu Huy លេខាគណៈកម្មាធិការបក្ស នាយកសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២០ ខែសីហា នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន” ក្នុងឱកាសខួបកំណើតគម្រប់ ១១០ ឆ្នាំរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap (២៥ សីហា ១៩១១-២៥ សីហា ២០២១)។ ពិព័រណ៍នេះត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័រសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម (http://baotanglichsuquansu.vn)។ ការតាំងពិព័រណ៌ណែនាំអំពីរូបភាពឯកសារនិងវត្ថុតាងជាង ២០០ ប្រភេទ រួមទាំងខ្លឹមសារសំខាន់ៗចំនួន ៤៖ នៅតាមដងទន្លេ Kien Giang, មាគ៌ាទៅកាន់បដិវត្តន៍; នាយឧត្តមសេនីយ៍រឿងព្រេងនិទាន; នាយឧត្តមសេនីយ៍របស់ប្រជាជន។ ការតាំងពិព័រណ៍នេះក៏បង្ហាញអំពីវត្ថុតាងគំរូជាច្រើនដែលផ្សាភ្ជាប់ជាមួយជីវិតនិងអាជីពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។

តាមផែនការ ពិធីអបអរសាទរខួបលើកទី ១១០ របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងត្រូវប្រារព្ធឡើងតាមទម្រង់ថ្នាក់ជាតិ នៅខេត្ត Quang Binh នាថ្ងៃទី ២៥ ខែសីហា។ ប៉ុន្តែ ដោយសារស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ ១៩ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈឹមបក្សបានសម្រេចចិត្តពន្យាពេលការប្រារព្ធពិធីនេះនៅពេលវេលាសមស្របណាមួយ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា