Trending now

វៀតណាម - ឧទ្ទេសនាមសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន"

00:00 | 26/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

ទឹកដីពិសិដ្ឋ Vung Chua - កន្លែងសម្រាករបស់ឧត្តមសេនីយ៍ Vo Nguyen Giap ទឹកដីពិសិដ្ឋ Vung Chua - កន្លែងសម្រាករបស់ឧត្តមសេនីយ៍ Vo Nguyen Giap
ការតាំងពិព័រណ៌រូបថតក្រោមចំណងជើងថា «ស្នាដៃរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងជ័យជំនះ Dien Bien Phu» ការតាំងពិព័រណ៌រូបថតក្រោមចំណងជើងថា «ស្នាដៃរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងជ័យជំនះ Dien Bien Phu»
វៀតណាម - ឧទ្ទេសនាមសៀវភៅ
វៀតណាម - ឧទ្ទេសនាមសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន"

នាថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ ការពិតបានប្រារព្ធពិធីឧទ្ទេសនាមសៀវភៅ “Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន” ដែលចងក្រងដោយលោកសាស្ត្រាចារ្យរង បណ្ឌិត Vu Trong Lam - នាយក និងជាអគ្គនិពន្ធនាយក គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិត។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

សៀវភៅបានបោះពុម្ពជាភាសាវៀតណាម និងភាសាបរទេសចំនួន ៥ គឺ៖ វៀតណាម - អង់គ្លេស វៀតណាម - បារាំង វៀតណាម - អេស្ប៉ាញ វៀតណាម - ចិន វៀតណាម - អារ៉ាប់ ដើម្បីរួមចំណែកបំពេញតម្រូវការសិក្សា និងស្រាវជ្រាវរបស់មិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសអំពីជីវិត និងបុព្វហេតុរបស់

លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ ចែករំលែកក្នុងពិធីនេះ លោក Saleem Hammad អ្នកបកប្រែភាសាអារ៉ាប់នៃសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន" បានសម្តែងនូវក្តីសង្ឃឹមថា មិត្តអ្នកអានអារ៉ាប់នឹងស្វែងយល់កាន់តែច្បាស់អំពីជីវិត និងស្នាដៃដ៏អស្ចារ្យរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលបានបន្សល់ទុកសម្រាប់ប្រជាជនវៀតណាម ក៏ដូចជាមនុស្សជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន
នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី