Trending now

យុវជនវៀតណាមក្នុងយុគសម័យថ្មីត្រូវមានភាពក្លាហាន ឯករាជ្យ ជឿជាក់លើខ្លួនឯង ពឹងផ្អែកលើខ្លួនឯង ពង្រឹងខ្លួនឯង និងមានមោទនភាពជាតិ

15:18 | 27/03/2025 សីហា

ក្នុងជំនួបសំណេះសំណាលសន្ទនាជាមួយយុវជន នារសៀលថ្ងៃទី២៤ ខែមីនា ក្រោមប្រធានបទ “យុវជនវៀតណាមត្រួសត្រាយផ្លូវអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ” ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតសហភាពយុវជនកុម្មុយនិស្តហូជីមិញ (ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៣១/ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥)។

ប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើម្បីប្រទេសវៀតណាមមួយ «ឯករាជ្យ - សេរីភាព - សុភមង្គល» ថ្នាក់ដឹកនាំបក្ស និងរដ្ឋអបអរសាទរពិធីរំលឹកខួបលើកទី ៦៨ ទិវាបុណ្យ​ឯករាជ្យ​ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានរំលឹកឡើងវិញពីពាក្យផ្តាំផ្ញើរបស់លោកប្រធានហូជីមិញ៖ “យុវជននឹងក្លាយជាម្ចាស់នៃប្រទេសជាតិ។ យើងត្រូវតែសិក្សាជារៀងរហូត រីកចម្រើនជារៀងរហូត ដើម្បីក្លាយជាយុវជនពិតប្រាកដ”។ លោនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថា យុវជនវៀតណាមជាម្ចាស់ប្រទេសជាតិនាពេលអនាគត ហើយយុវជនចំនួន ២០ លាននាក់នេះនឹងកំណត់បាននូវកិត្យានុភាព និងឋានៈរបស់វៀតណាមក្នុងយុគសម័យឌីជីថលនេះជាមិនខានឡើយ។

ប្រធានបទនៃជំនួបសន្ទនាពិតជាសមស្របទៅនឹងសម័យកាលប្រវត្តិសាស្ត្រ

ចាប់តាំងពីការប្រកាសឱ្យប្រើប្រាស់ច្បាប់យុវជននៅឆ្នាំ ២០២០ មកម៉្លេះ នេះជាលើកទី ៣ ហើយដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសំណេះសំណាលសន្ទនាជាមួយយុវជនវៀតណាម។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រធានបទនៃកិច្ចសន្ទនាឆ្នាំ ២០២៥ “យុវជនវៀតណាមត្រួសត្រាយលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ" គឺជាការទទួលបន្តមរតកពីប្រធានបទនៃឆ្នាំមុនៗ តែក៏មានការកែសម្រួលឱ្យស្របតាមនិន្នាការនៃសម័យកាល និងការអភិវឌ្ឍរបស់ប្រទេស ជាពិសេសស្របពេលដែលការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។ រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តលេខ ១៩៣ ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួន រីឯរដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ ០៣ ស្តីពីកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧។

នៅក្នុងកិច្ចសន្ទនានេះដែរ ទាំងសំណួរ អនុសាសន៍ និងសំណើដែលបានផ្តើមឡើងពីដួងចិត្តនៃយុវជនក្នុងនាមជាកម្មាភិបាល អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងធុរជនក្នុងវិស័យបច្ចេកវិទ្យានោះ ពិតជាបានឆ្លុះបង្ហាញពីចំណេះដឹង និងសមត្ថភាពរបស់យុវជនវៀតណាមក្នុងសម័យកាលបច្ចុប្បន្ន។ គួរឱ្យចាប់អារម្មណ៍ថា អ្វីៗដែលគេលើកឡើងគឺសុទ្ធតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរិស័យឧស្សាហកម្មថ្មីៗ ដូចជា បញ្ញាសិប្បនិមិត្ត គ្រឿងអេឡិចត្រូនិក ទិន្នន័យឌីជីថល...។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយយុវជន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយយុវជន

ស្នើសុំវិនិយោគក្នុងសាកលវិទ្យាល័យ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ

លោកបណ្ឌិត Pham Huy Hieu សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងជានាយកមជ្ឈមណ្ឌលសហគ្រិនភាព (E-lab) នៃសាកលវិទ្យាល័យ VinUni បានធ្វើអនុសាសន៍ចំនួន៣ ជូនទៅកាន់លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា។ នោះគឺសង្ឃឹមថា រដ្ឋាភិបាលនឹងសិក្សា និងបង្កើតកម្មវិធីជាតិមួយដែលមានយន្តការហិរញ្ញវត្ថុ ដើម្បីជួយដល់សាកលវិទ្យាល័យស្រាវជ្រាវសំខាន់ៗ ទីពីរគឺពិចារណាលើការបង្កើតមូលនិធិបណ្តាក់ទុនហានិភ័យសម្រាប់ការចាប់ផ្តើមអាជីវកម្មរបស់យុវជន ហើយទីបីគឺពិចារណាបង្កើតមូលនិធិហិរញ្ញវត្ថុដាច់ដោយឡែកមួយសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងដែលមានអាយុក្រោម ៣៥ ឆ្នាំដើម្បីពួកគេមានឱកាសប្រែក្លាយគំនិតស្រាវជ្រាវរបស់ខ្លយនទៅជាដំណោះស្រាយដែលមានអាចជះឥទ្ធពលទិដ្ឋភាពជាក់ស្តែង។

ក្នុងនាមជាសាស្ត្រាចារ្យរងវ័យក្មេងបំផុតនៅវៀតណាម លោកស្រី Dao Viet Hang (កើតនៅឆ្នាំ ១៩៨៧) មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ និងធ្វើជាប្រធានបណ្តាញសកលនៃបញ្ញវន្តវៀតណាមវ័យក្មេងបានស្នើថា គំរូបណ្តាញសកលនៃបញ្ញវន្តវៀតណាម - ជាគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការមជ្ឈិមនៃសហភាពយុវជនកុម្មុយនិស្តហូជីមិញ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពិតជាបណ្តាញមួយជួយទាក់ទាញយុវជនឱ្យធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រនៅបរទេស នាំមកនូវឱកាសថ្មីៗដល់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រក្នុងស្រុក សំដៅកសាងបានគម្រោងសហប្រតិបត្តិការរួមគ្នា។

រីឯលោកបណ្ឌិត Hoang Anh Duc មកពីសាកលវិទ្យាល័យ RMIT បានស្នើថា ក្រៅពីការរៀបចំកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី គប្បីពិចារណាបង្កើតក្រុមប្រឹក្សាយុវជនទាក់ទងនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអប់រំ។

ឱ្យតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម សេចក្តីប្រាថ្នា សំណូមពរ និងអនុសាសន៍របស់យុវជន

មានមតិសំណេះសំណាលក្នុងជំនួបសន្ទនានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា លោកសប្បាយរីករាយណាស់ដែលជំនួបសន្ទនានេះប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យ គ្មានដែនកំណត់ គ្មានគម្លាត ប្រកបដោយគុណភាព មានប្រយោជន៍ ការយោគយល់គ្នា ការចែករំលែក ការតម្រង់ទិស មានលទ្ធភាពប្រែជាការពិត និងមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា “រាល់ពេលដែលយើងជួបជាមួយយុវជន យើងខ្លួនឯងហាក់ដូចជាទទួលបានការផ្តល់ថាមពល និងការបំផុសគំនិតថ្មី”។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យុវជនសព្វថ្ងៃគឺជាជំនាន់ដែលកើតមកក្នុងសម័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។ យុវជនត្រូវបានគេកំណត់ថា ជាកម្លាំងស្នូលក្នុងការត្រួសត្រាយផ្លូវ ជាកម្លាំងដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតគ្មានដែនកំណត់ មានសមត្ថភាពក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការចាប់ផ្ដើមអាជីវកម្ម និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

ទាក់ទិននឹងសំណូមពរពីសំណាក់យុវជន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេច ហើយតែងតែស្តាប់សម្លេងរបស់យុវជន ឱ្យតំលៃខ្ពស់លើគំនិត សេចក្តីប្រាថ្នា សំណូមពរ និងអនុសាសន៍ ពីយុវជន។

លោកនាយករដ្ឋមន្ត្រីបានប្រគល់ឱ្យគេហទំព័រព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាល បង្កើតបណ្តាញមួយដើម្បីស្តាប់ និងទទួលយោបល់ពីសំណាក់យុវជនអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល។ សហភាពយុវជនមជ្ឈិមក៏ត្រូវស្តាប់ និងប្រមូលមតិយោបលរបស់យុវជនផងដែរ។

ទាក់ទិននឹងសំណើបង្កើតក្រុមប្រឹក្សាយុវជនពាក់ព័ន្ធនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអប់រំសម្រាប់យុវជននោះ លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលស្រាវជ្រាវ និងអនុវត្ត។ ទន្ទឹមនឹងនេះ ប្រគល់ឱ្យក្រសួងហិរញ្ញវត្ថុ បង្កើតមូលនិធិហានិភ័យដើម្បីគាំទ្រដល់អ្នកដែលធ្វើការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ដោយផ្អែកលើផែនការ និងគម្រោងជាក់លាក់ ជាមួយនឹងនីតិវិធីបើកចំហ និងរហ័ស កាត់បន្ថយនីតិវិធី និងហ៊ានទទួលយកហានិភ័យ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថតរូបជាអនុស្សាវរីយ៍ជាមួយតំណាងយុវជន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថតរូបជាអនុស្សាវរីយ៍ជាមួយតំណាងយុវជន

យុវជនវៀតណាម បង្ហាញនូវតួនាទីត្រួសត្រាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក យុវជនវៀតណាមបានបង្ហាញឱ្យឃើញច្បាស់នូវតួនាទីត្រួសត្រាយរបស់ពួកគេក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីក៏បានសន្និដ្ឋានថា យុវជនវៀតណាមកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន៖ (១) ធនធានមនុស្សវ័យក្មេងបំពេញតម្រូវការនៃការអភិវឌ្ឍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ នៅមានកម្រិត ហើយខ្លះមានគុណភាពទាប។ (២) ការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារការងារ ខណៈដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបបានជំនួសមនុស្សបន្តិចម្តងៗនៅក្នុងវិស័យមួយចំនួន។ (៣) ការរំកិលផ្លាស់ទីនៃកម្លាំងពលកម្មសកល; (៤) ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មរបស់វៀតណាមនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនបានទទួលការវិនិយោគសមស្របទេ។ (៥) ដែនកំណត់ និងបញ្ហាមានកម្រិតក្នុងការការពារសុវត្ថិភាពបណ្តាញ សុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន និងការការពារអធិបតេយ្យភាពក្នុងលំហឌីជីថល...

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីលើកទឹកចិត្តយុវជនឱ្យចូលរួមយ៉ាងសកម្ម និងសកម្មក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការចាប់ផ្តើមអាជីវកម្ម និងការធ្វើបរិវត្តកម្មឌីជីថលជាតិ នាពេលខាងមុខ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី នឹងផ្តោតលើការដឹកនាំការងារសំខាន់ៗចំនួនបី៖ ទី១ ធ្វើឱ្យមានភាពសុក្រឹតនៃច្បាប់ យន្តការ និងគោលនយោបាយគាំទ្រយុវជនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការចាប់ផ្តើមអាជីវកម្ម និងការធ្វើបរិវត្តកម្មឌីជីថល។ ទីពីរ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល ធ្វើអោយប្រសើរឡើងនូវការវិនិយោគ និងបរិយាកាសធុរកិច្ច គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យុវជនក្នុងការចូលរួមយ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការចាប់ផ្តើមអាជីវកម្ម និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។ ទី៣ វិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេងដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ៕

សកម្មភាព​​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិវៀតណាម (ថ្ងៃទី ២ ​ខែកញ្ញា) នៅ​តាម​តំបន់​ជា​ច្រើន សកម្មភាព​​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិវៀតណាម (ថ្ងៃទី ២ ​ខែកញ្ញា) នៅ​តាម​តំបន់​ជា​ច្រើន

កាលពីយប់មិញផងដែរ ទីក្រុងហូជីមិញបានប្រារព្ធពិធីបាញ់កាំជ្រួចផ្កាភ្លើងនៅទន្លេ Saigon (ទីក្រុង Thu Duc) និងសួនវប្បធម៌ Dam Sen (ខណ្ឌទី ១១)។

ប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើម្បីប្រទេសវៀតណាមមួយ «ឯករាជ្យ - សេរីភាព - សុភមង្គល» ប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើម្បីប្រទេសវៀតណាមមួយ «ឯករាជ្យ - សេរីភាព - សុភមង្គល»

ឯករាជ្យ - សេរីភាព - សុភមង្គល គឺជាសិទ្ធិមនុស្សដ៏ខ្ពង់ខ្ពស់បំផុត យោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ប៉ុន្តែសិទ្ធិទាំងនោះអាចអនុវត្តន៍បានតែក្នុងប្រទេសឯករាជ្យប៉ុណ្ណោះ។ ដោយសារគុណតម្លៃដ៏ខ្ពង់ខ្ពស់ទាំងនោះ ប្រវត្តិសាស្ត្រ មនុស្សជាតិរីកចម្រើនជឿនលឿន ក្នុងនោះមានប្រជាជនវៀតណាម មិនខ្លាចឧបស័គ្គ លះបង់ និងតស៊ូដើម្បីដណ្តើមឲ្យបាន។ ចាប់តាំងពីថ្ងៃបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ មក បក្ស រដ្ឋ និងប្រជាជនវៀតណាម ...

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ