Trending now

ថ្នាក់ដឹកនាំបក្ស និងរដ្ឋអបអរសាទរពិធីរំលឹកខួបលើកទី ៦៨ ទិវាបុណ្យ​ឯករាជ្យ​ជាតិនៃព្រះរាជាណាចក្រកម្ពុជា

09:54 | 10/11/2021 យោងតាមវិឡូសំលេងវៀតណាម

ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលដ៏ធំធេងថែមជាងទៀត ហើយគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ រំលឹកគុណូបការៈរបស់វីរជន យុទ្ធជនពលី ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ រំលឹកគុណូបការៈរបស់វីរជន យុទ្ធជនពលី
ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភាវៀតណាមអបអរសាទរថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភាវៀតណាមអបអរសាទរថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ VOV)
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ VOV)

ក្នុងឱកសរំលឹកខួបលើកទី ៦៨ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ឆ្នាំ ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ ២០២១) នាថ្ងៃទី ៩ វិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា; អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើកន្ត្រកផ្កាជូនចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្រចតេជោហ៊ុនសែន។ នាថ្ងៃដដែលប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរជូនចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី; នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា; ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។

ក្នុងសារលិខិតអបអរសាទរទាំងនេះ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមានជំនឿជាក់ថា ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលដ៏ធំធេងថែមទៀត ហើយគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ គណៈកម្មាធិការមជ្ឈិម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក៏បានអះអាងដែរថា ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ មិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរនោះ វៀតណាមនឹងរួមជាមួយកម្ពុជាការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍ និងស្ថិរភាពនៃប្រទេសនីមួយៗ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ក៏បានផ្ញើលិខិតអបអរសាទរជូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស