Trending now

ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro

15:35 | 24/06/2025 ឌឹកអាញ់

យុគសម័យ - ជនជាតិ Cho Ro (ហៅម្យ៉ាងទៀតថា Chau Ro, Gio Ro) បច្ចុប្បន្នមានប្រជាជនប្រហែល ៣ម៉ឺននាក់ ដែលភាគច្រើនរស់នៅខេត្ត Dong Nai, Binh Duong, Binh Phuoc និង Ba Ria - Vung Tau។ បងប្អូនជនរួមជាតិនៅទីនេះនៅតែរក្សាបាននូវវប្បធម៌ប្រពៃណីដ៏សម្បូរបែប ដែលក្នុងនោះមានឧបករណ៍តន្ត្រីឬស្សី Goong Cla គឺជាឧបករណ៍ភ្លេងដ៏ពិសេសបង្កប់ដោយការច្នៃប្រឌិតរបស់ជនជាតិ Cho Ro។

បក្ស រដ្ឋតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាពរស់នៅរបស់ជនជាតិ Ro Mam នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាមន្ទីរពេទ្យ Cho Ray ភ្នំពេញ

ឧបករណ៍តន្ត្រី Goong Cla ធ្វើពីបំពង់ឬស្សីដែលមានប្រវែងពី ៤០ ទៅ ៦០ សង់ទីម៉ែត្រ ចែកចេញជា ២ ផ្នែក គឺដងខ្លួននិង ៦ ខ្សែនៅលើបំពង់។ សម្ភារៈដែលល្អបំផុតសម្រាប់ធ្វើឧបករណ៍គឺ ឫស្សីដែលដាំដុះបាន ៥ ឆ្នាំ (ឬស្សីចាស់) ព្រោះឫស្សីដែលចាស់ពេកមិនសូវល្អ ប៉ុន្តែឫស្សីដែលនៅខ្ចីពេកក៏មិនបានដែរ។ ឫស្សីដែលប្រើសម្រាប់ធ្វើឧបករណ៍ភ្លេងត្រូវមានរាងមូល មានសំបកស្តើង និងដុះលើភ្នំខ្ពស់។ ព្រោះបើរើសឬស្សីដែលដុះទាប ដើមនោះនឹងមានទឹកច្រើន បង្កើតចេញសំឡេងមិនច្បាស់ ។

រូបរាងតន្ត្រីឬស្សី Goong Cla គឺសាមញ្ញ ប៉ុន្តែដើម្បីបង្ហើយឧបករណ៍មួយ ត្រូវតែឆ្លងកាត់ដំណាក់កាលជាច្រើន។ សិប្បករ Dieu Liet នៅឃុំ Tuc Trung ស្រុក Dinh Quan ខេត្ត Dong Nai បានឲ្យដឹងថា៖ “ធ្វើឧបករណ៍នេះ គឺត្រូវរកឬស្សីដែលសមស្រប។ យកឬស្សីហាលឲ្យស្ងួត រួចធ្វើខ្សែ ប្រសិន បើវាស្ងួតពេក ខ្សែនឹងដាច់យ៉ាងងាយ បើហាលមិនគ្រប់ទឹក ឫស្សីងាយនឹងសត្វល្អិតស៊ី”។

ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
សិប្បករ Dieu Liet ជាអ្នកធ្វើឧបករណ៍តន្ត្រី Goong Cla និងចេះចច្រៀងចម្រៀងច្រើនបំផុតនៅ Dong Nai សព្វថ្ងៃ

ទោះបីជារចនាសម្ព័នមានលក្ខណៈសាមញ្ញ ហើយបច្ចេកទេសនៃការលេងឧបករណ៍នេះមិនស្មុគស្មាញពេកក៏ដោយ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ឬស្សីយ៉ាងប៉ិនប្រសប់ និងផលិតសំឡេងដែលតន្ត្រីករចង់បានគឺជាដំណើរការសិក្សាដ៏វែងឆ្ងាយ និងត្រូវតស៊ូដែរ។

សំឡេងដើមឫស្សីនាំមកនូវអារម្មណ៍ពិសេសដល់អ្នកលេងផងក៏ដូចជាអ្នកចូលចិត្តសំឡេង។ អ្នកស្រី Thi Loan ជាជនជាតិ Cho Ro នៅស្រុក Dinh Quan ខេត្ត Dong Nai បានសម្តែងអារម្មណ៍ថា៖ “សំឡេងឧបករណ៍តន្ត្រីឬស្សីមានលក្ខណៈពិសេសណាស់។ ស្តាប់សំឡេងតន្ត្រីឬស្សីគឺរំជួលចិត្តណាស់ ដូចជាសំឡេងខ្លុយគួរឱ្យចាប់អារម្មណ៍។ អារម្មណ៍ខ្ញុំរីករាយណាស់ តែងរំភើបចិត្តផង”។

ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
សិប្បករ Dieu Liet ក្នុងការសម្តែងនៅពិធីបុណ្យ Sayangva របស់ប្រជាជន Cho Ro ។

ជនជាតិ Cho Ro មានការយកចិត្តទុកដាក់ខ្លាំង ចំពោះឧបករណ៍ឬស្សី Goong Cla ព្រោះតន្ត្រីប្រភេទនេះបានផលិតចេញពីដើមឬស្សី ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជាជន។ ឧបករណ៍ភ្លេងនេះ តែងតែលេចឡើងនៅក្នុងព្រឹត្តិការណ៍ទាំងធំទាំងតូចរបស់សហគមន៍ ភាគច្រើន។ ជាពិសេស បទចម្រៀងដែលអមដោយឧស្សាហ៍ភ្លេងនេះ គឺបទចម្រៀងបំពេកូន។ លោកស្រី Thi Thanh នៅឃុំ Xuan Tho ស្រុក Xuan Loc ខេត្ត Dong Nai បានឲ្យដឹងថា៖ “ពេលម្ដាយទៅធ្វើការនៅស្រែចម្ការ តែងតែទុកកូននៅផ្ទះ។ បទចម្រៀងបំពេកូនមានន័យថា ពេលកូនយំគឺយើងច្រៀងឱ្យកូនដេក។ មានចង្វាក់បំពេកូនច្រើន និងមានចម្រៀងច្រើនទៀត ហើយអ្នកអាចច្រៀងមួយណាដែលអ្នកចូលចិត្ត អាស្រ័យលើស្ថានភាពពេលនោះ”។

ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
សិប្បករ Dieu Liet ចែករំលែកអំពីឧបករណ៍តន្ត្រី Goong Cla របស់ជនជាតិ Cho Ro

បច្ចុប្បន្ននេះ ការវិវឌ្ឍន៍នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងក្រុមជនជាតិភាគតិចកំពុងប្រព្រឹត្តទៅកាន់តែខ្លាំង ហើយទម្រង់កម្សាន្តថ្មីៗ បានលេចចេញជារូបរាង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សិល្បៈសម្តែងតន្ត្រីឬស្សី។ លោក Dang Thanh Hieu ប្រធានការិយាល័យជនជាតិនៃទីក្រុង Long Khanh ខេត្ត Dong Nai បានឲ្យដឹងថា៖ “សព្វថ្ងៃនេះ សម្រាប់ប្រជាជន Cho Ro ឧបករណ៍តន្ត្រី Goong Cla ស្ទើរតែបាត់ខ្លួនទៅហើយ។ នៅទីក្រុង Long Khanh មានអ្នកចេះធ្វើនិងលេងប្រភេទឧបករណ៍តន្ត្រីនេះតែ ២ នាក់ប៉ុណ្ណោះ ប៉ុន្តែពួកគេអាចលេងបានតែ ១ បទប៉ុណ្ណោះ។ មានតែសិប្បករ Dieu Liet ម្នាក់គត់ ដែលអាចលេងបាន ៩ បទ”។

ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
សិល្បករ Dieu Liet សម្តែងទោលជាមួយឧបករណ៍តន្ត្រី Goong Cla

នៅចំពោះមុខនឹងការបាត់បង់ឧបករណ៍ភ្លេងឬស្សីក្នុងជីវភាពរស់នៅ ប្រ ចាំថ្ងៃ ខេត្ត Dong Nai បាននិងកំពុងរៀបចំការកម្មវិធីសម្តែងជាច្រើន ដោយប្រើឧបករណ៍ឬស្សីដើម្បីធ្វើឱ្យឧបករណ៍ភ្លេងប្រពៃណីនេះ កាន់តែបានគេស្គាល់ដល់យ៉ាងទូលំទូលាយ។ ទីក្រុង Long Khanh (ខេត្ត Dong Nai) ក៏កំពុងជួយដល់ការបើកថ្នាក់រៀនសម្រាប់សិប្បករ Dieu Liet បង្រៀនសិប្បកម្ម និងការលេងឧបករណ៍ឬស្សីដល់យុវជននៅ Cho Ro។ ប្រហែលជានៅពេលអនាគត សំឡេងឧបករណ៍ឬស្សី Goong Cla នឹងបន្លឺឡើងពេញភូមិរបស់ប្រជាជន Cho Ro ជាពុំខាន៕

ទីភ្នាក់ងារ JICA ផ្តល់ឧបករណ៍ជំនួយការព្យាបាល COVID-19 សម្រាប់មន្ទីរពេទ្យ Cho Ray ទីភ្នាក់ងារ JICA ផ្តល់ឧបករណ៍ជំនួយការព្យាបាល COVID-19 សម្រាប់មន្ទីរពេទ្យ Cho Ray

យុគសម័យ - នាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅវៀតណាមបានមានប្រសាសន៍ថា ទីភ្នាក់ងារនេះទើបតែប្រគល់ឧបករណ៍វេជ្ជសាស្ត្រជាលើកទី ១ រួមមានម៉ាស៊ីន ECMO និងឧបករណ៍ធ្វើតេស្រោគវិនិច្ឆ័យ PCR សម្រាប់មន្ទីរពេទ្យ Cho Ray (ទីក្រុងហូជីមិញ)។

មន្ទីរពេទ្យ Cho Ray ភ្នំពេញ - ស្ពានតភ្ជាប់សកម្មភាព​សុខាភិបាល​រវាង វៀ​តណាម និងកម្ពុជា មន្ទីរពេទ្យ Cho Ray ភ្នំពេញ - ស្ពានតភ្ជាប់សកម្មភាព​សុខាភិបាល​រវាង វៀ​តណាម និងកម្ពុជា

ការវៈកាត់ចំនួន ៥០០ លើកត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យ ហើយមានអ្នកជំងឺប្រមាណ ២ ម៉ឺននាក់ត្រូវបានសម្រាកព្យាបាលគឺជាតួរលេខដ៏គួរឲ្យកត់សម្គាល់ ដែល មន្ទីរពេទ្យជោរៃ (Cho Ray) ភ្នំពេញទទួលបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh
ការណែនាំអំពីទីផ្សារកម្ពុជា