Trending now

បក្ស រដ្ឋតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាពរស់នៅរបស់ជនជាតិ Ro Mam

09:17 | 06/01/2023 ឌីណា

ជនជាតិ Rom គឺជាក្រុមជនជាតិមួយក្នុងចំណោមក្រុមជនជាតិ​មាន​ចំនួនប្រជាជនតិច ក្នុងប្រទេសវៀតណាម (ក្រោម ១០០០ នាក់តែខ្ពស់ជាងជនជាតិ Brau និង Odu)។ ​​ ជនជាតិ​នេះ​ដែល​មាន​ច្រើន​ជំនាន់​រស់ភូមិ Le (ឃុំ Mo Rai ស្រុក Sa Thay ខេត្ត Kon Tum) ជាប់នឹងប្រទេសកម្ពុជា ។

បក្ស រដ្ឋ វៀតណាមតែងតែធានាផលប្រយោជន៍ដ៏ល្អប្រសើរបំផុតជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin បក្ស រដ្ឋ វៀតណាមតែងតែធានាផលប្រយោជន៍ដ៏ល្អប្រសើរបំផុតជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin
បក្ស​ និងរដ្ឋជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់​សកម្មភាព​និពន្ធអក្សសាស្ត្រ និងសិល្បៈ បក្ស​ និងរដ្ឋជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់​សកម្មភាព​និពន្ធអក្សសាស្ត្រ និងសិល្បៈ

ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅនៅតែជួបការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែក្នុងគ្រួសារនីមួយៗនៃជនជាតិ Ro Mam សុទ្ធតែមានកន្លែងមួយត្រូវបានទុកសម្រាប់ព្យួររូបភាពលោកអ៊ំហូ។ បើតាមព្រឹទ្ធាចារ្យភូមិ A Blong នោះហើយជាការដែលជនជាតិ Ro Mam ថ្លែងអំណរគុណចំពោះបក្ស និងលោកអ៊ំហូ ដែលបានបំភ្លឺផ្លូវ បង្ហាញផ្លូវដល់ពួកគេក្នុងការតាំងទីលំនៅ អភិវឌ្ឍន៍ផលិតកម្ម ចិញ្ចឹមសត្វ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

បក្ស រដ្ឋតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាពរស់នៅរបស់ជនជាតិ Ro Mam
សិប្បករជនជាតិ Ro Mam បង្រៀនត្បាញសំពត់សង្គឹមដល់ស្ត្រីនៅក្នុងភូមិ

ក្រោមពន្លឺព្រះអាទិត្យនៅពេលព្រឹក នៅផ្ទះ Rong - ផ្ទះសង់ខ្ពស់ផុតពីដី សាខាបក្សភូមិ Le រៀបចំកិច្ចប្រជុំចុងឆ្នាំ។ លោក A Thai លេខាបក្ស និងជាមេភូមិ និងលោក A Blong បក្ខជន និងជាព្រឹទ្ធាចារ្យភូមិ បានមកមុនៗ វាយគងដ៏សន្ធោសន្ធៅ ដើម្បីជូនដំណឹងដល់ភូមិទាំងមូល។

លោក A Thai បាននិយាយថា គ្មានកន្លែងណាដែលកិច្ចប្រជុំរបស់សាខាបក្សមានការទន្ទឹមរង់ចាំរបស់ប្រជាជនដូចនៅទីនេះទេ។ លោក A Thai ឲ្យដឹងថា ជនរួមជាតិ Ro Mam តែងតែយកសេចក្តីសម្រេចចិត្តរបស់សាខាបក្សជាគោលការណ៍ណែនាំ ហើយនិងបំណង និងការខិតខំបានចូលបក្សគឺជាការងារសំខាន់ក្នុងជីវិតមនុស្ស។ នៅក្នុងកិច្ចប្រជុំនេះ ប្រជាជនបានសម្តែងការរំពឹងទុកថាសាខាបក្សនឹងមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុង “ការផ្លាស់ប្តូរផ្នត់គិត និងរបៀបធ្វើ” ដើម្បីអភិវឌ្ឍន៍ផលិតកម្ម ការចិញ្ចឹមសត្វ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ និង​ចលនាកុមារចំនួន​ ១០០% ឱ្យទៅសាលារៀន ជំរុញការអភិវឌ្ឍបក្ខជន ថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌របស់ជនជាតិ Ro Mam...

ដោយមានការចាប់អារម្មណ៍ជាមួយនឹងកិច្ចប្រជុំចុងឆ្នាំរបស់​សាខា​បក្ស​ និងក្តី​ស្រលាញ់ និងជំនឿរបស់ជនរួមជាតិ Ro Mam ទៅលើបក្ស និងលោកអ៊ំហូ យើងបានបន្តទៅដល់ភូមិ Le ក្នុងដំណើរបំពេញការងារនាពេលថ្មីៗនេះ។ បន្ទាប់ពីចាប់ដៃគ្នាយ៉ាងកក់ក្តៅ លោក A Thai បាននិយាយយ៉ាងសប្បាយចិត្តថា៖ "ភូមិ Le របស់យើង និងជនជាតិ Ro Mam មានសក្ដានុពលក្នុងការឈានទៅមុខហើយ។ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum ទើបតែបានចេញសេចក្តីសម្រេចលេខ ៧៤៤/QD-UBND ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយប្រកាសគម្រោងវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជនជាតិដែលមានការលំបាក (ជនជាតិ Ro Ma) ក្នុងខេត្ត ដល់ឆ្នាំ២០២៥ ដោយ​មានគោលនយោបាយអាទិភាព ដំណោះស្រាយ និងធនធានជាច្រើនសម្រាប់ភូមិ Le។ ដូច្នេះហើយនៅឆ្នាំ ២០២៥ កម្រិតជីវភាពជាមធ្យមរបស់ជនជាតិ Ro Mam គឺស្មើនឹងក្រុមជនជាតិផ្សេៗងទៀតក្នុងតំបន់ ដោយប្រាក់ចំណូលក្នុងមនុស្សម្នាក់សម្រេច​បាន​ ៣០ លានដុង/ម្នាក់/ឆ្នាំ…"។

លោក A Thai និងជនជាតិ Ro Mam សប្បាយចិត្ត យើងក៏សប្បាយចិត្តដែរ។ ភាពសប្បាយរីករាយហាក់ដូចជាត្រូវបានកើនឡើងនៅពេលដែលជនរួមជាតិ Ro Mam រួមជាមួយនឹងក្រុមជនជាតិភាគតិចផ្សេងៗ និងប៉ុស្តិ៍ការពារព្រំដែន Mo Rai (កងទ័ពការពារព្រំដែនខេត្ត Kon Tum) អង្គភាពសេដ្ឋកិច្ចលេខ ៧៨ (កងពលតូចលេខ ១៥) បានត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម និងឱកាសថ្មី៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ