ទេសចរណ៍វាលសណ្តរទន្លេ Cuu Long ៖ «ការច្នៃប្រឌិតផ្លាស់ប្តូរផលិតផលទេសចរណ៍ថ្មី - កសាងគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព»

16:02 2020/07/09

យុគសម័យ - ដោយសារការលំបាក និងផលប៉ះពាល់នៃការរាតត្បាតជម្ងឺកូវីដ១៩ ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២០តំបន់នានានៅតាមតំបន់វាកសណ្តរនៃទន្លេ Cuu Long ត្រូវតែអនុវត្តន៍ គោលដៅពីរទន្ទឹមនឹងគ្នារួមមានការការពារនិងស្តារទីផ្សារទេសចរណ៍ឡើងវិញផងដែរ។ យោងតាម ទីភ្នាក់ងារទេសចរណ៍បានឲ្យដឹងថាកត្តាជាចម្បងនាពេលបច្ចុប្បន្ននេះគឺមិនត្រឹមតែបង្កើតផលិតផលនិងសេវាកម្មល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងជា“តម្រូវឲ្យមានគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្លាស់ប្តូរថ្មីនូវផលិតផលទេសចរណ៍” ទៀតផង។ ហេតុដូច្នេះតើតំបន់នានាត្រូវធ្វើអ្វីខ្លះដើម្បីធ្វើឱ្យ វិស័យទេសចរណ៍មានភាពរស់រវើកឡើងវិញនៅចុងឆ្នាំនេះ?

ទេសចរណ៍វាលសណ្តរទន្លេ Cuu Long ៖ «ការច្នៃប្រឌិតផ្លាស់ប្តូរផលិតផលទេសចរណ៍ថ្មី - កសាងគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព»
ផ្ទះពណ៌ស្វាយនៅស្រុក Cai Rang ខេត្ត Can Tho គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ (រូបថត៖ truyenhinhdulich.vn)

ក្រោយពីមួយរយៈពេលនៃការផ្អាកទទួលភ្ញៀវទេសចរដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ពោលគឺចាប់ពីថ្ងៃទី ២៨ ខែមេសា មានតំបន់កេរិ៍្ត ដំណែល និងគោលដៅទេសចរណ៍ជាច្រើននៅខេត្ត An Giang បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឡើងវិញជាលំដាប់លំដោយ។ ក្នុងប៉ុន្មានថ្ងៃដំបូង ចំនួនភ្ញៀវទេសចរ អញ្ជើញទៅទស្សនានៅតំបន់ Bay Nui គឺមានចំនួនតិចតូចណាស់ ប៉ុន្តែដោយមានការគាំទ្រពីមន្ទីរ អង្គភាពនានាក្នុងតំបន់ ក៏ដូចជាអង្គភាពអាជីវកម្មទេសចរណ៍ នោះភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត An Giang បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ 

រហូតមកទល់ពេលនេះ តំបន់ទេសចរណ៍មួយចំនួនដែលមានភ្ញៀវទេសចេកើតឡើងដល់ ៦០-៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរួមមាន៖ តំបន់អេកូទេសចរណ៍ព្រៃកោងកាង Tra Su ស្រុក Tinh Bien; តំបន់ទេសចរណ៍ជាតិភ្នំ Sam ទីក្រុង Chau Doc ជាដើម។ លោក Ly Thanh Sang  នាយករមណីយដ្ឋានខ្សែកាបកន្ត្រកយោង Nui Cam ខេត្ត An Giang បានចែករំលែក៖« នៅពេលបើកដំណើរកំសាន្តទេសចរណ៍ឡើងវិញ អតិថិជនសម្រេចបានត្រឹមតែ ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ ក្រុមហ៊ុនបានដាក់ចេញកញ្ចប់ជម្រុញតម្រូវការទេសចរណ៍នានារួចមកហើយ។ ទីមួយគឺជាការលើកលែងចំណាយសម្រាប់ ក្រុមភ្ញៀវទេសចរចំនួន ១០ នាក់ ឬច្រើនជាងនេះ; ទីពីរគឺមានកញ្ចប់ Combo ដើម្បីកាត់បន្ថយសេវាកម្មមួយចំនួននៅក្នុងរមណីយដ្ឋាន; ទីបី គឺបញ្ចុះតម្លៃលើសំបុត្រ និងមានកម្មវិធីប្រូម៉ូសិនសម្រាប់សិស្សានុសិស្សជាដើម។ ជាបណ្តារៗ បន្ទាប់ពីដំណើរការបានរយៈពេលមួយខែកន្លះ ចំនួនភ្ញៀវទេសចរបានកើនឡើងជាលំដាប់ ៗរហូតមកដល់ពេលនេះ សម្រេចបាន ៧០% បើធៀបនឹងរយៈពេលដូចគ្នាផងដែរ»។

 

 វត្តព្រះនាងភ្នំ Sam ខេត្ត An Giang ទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះកុរ។ (រូបថត៖ truyenhinhdulich.vn)

លោកស្រី Vo Xuan Thu នាយិកាសណ្ឋាគារ Victoria Can Tho បានឱ្យដឹង ថាក្រៅពីទួរទេសចរណ៍សម្រាកលំហែកាយជាធម្មតា អង្គភាពអាជីវកម្មក៏បានដាក់ឱ្យដំណើរការនូវគំរូដំណើរកំសាន្តតាមនាវាទេសចរណ៍ Can Tho - Chau Doc (ខេត្ត An Giang) ក្នុងរយៈពេល ៤ ថ្ងៃ ៣ យប់ផងដែរ។ រីឯសហគ្រាស Mai Linh Tay Do វិញ ក្រៅពីសេវាកម្មដឹកជញ្ជូនតាមផ្លូវគោកជាប្រពៃណី នោះអង្គភាពអាជីវកម្មនេះបានដាក់ចេញនូវគំរូទេសចរណ៍ដោយធ្វើដំណើរតាមកប៉ាល់ល្បឿនលឿន Can Tho – Con Dao ផងដែរ។ ជាពិសេស នៅតំបន់អេកូទេសចរណ៍នានា ឧទាហរណ៍គឺតំបន់ទេសចរណ៍សហគមន៍ Con Son គេក៏បានអនុវត្តគំរូ ទេសចរណ៍ប្លែកៗជាច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។ លោកស្រី  Le Thi Be Bay តំណាងទេសចរណ៍សហគមន៍ Con Son បានចែករំលែកថា៖ «នៅពេលដែលទទួលបានអារម្មណ៍នៃវប្បធម៌ក្នុងស្រុកយ៉ាងត្រឹមត្រូវនិងគ្រប់គ្រាន់យើងនឹងមានកម្មវិធីល្អ និងបង្កើតផលិតផលទេសចរណ៍ថ្មីទៀតផង ហើយនេះគឺជាឱកាសសម្រាប់យើងដើម្បីប្រែថ្មីស្រឡាងតែម្តង។ យើងខ្ញុំមានវិធី ជំរុញវិស័យទេសចរណ៍ដោយឡែករបស់ខ្លួន ហើយត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរដែលវិលត្រឡប់មក Con Son វិញផងដែរ។»

នៅខេត្ត Dong Thap ក្នុងរយៈពេលបិទតំបន់ទេសចរណ៍ អង្គភាពអាជីវកម្មទេចរណ៍ បានដំឡើងនិងបង្កើតតំបន់គួរឲ្យទាក់ទាញច្រើនថែមទៀត សម្រាប់ភ្ញៀវទេសចរ។ លោក Tran Thanh Dien សមាគមអាជីវកម្មទេសចរណ៍រួមគ្នា នៅភូមិផ្កា Sa Dec បានឲ្យដឹងថា៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ សួនច្បារដែលជា តំបន់ទស្សនាទេសចរណ៍នៅទីនេះសុទ្ធសឹងតែបញ្ចុះតម្លៃ ៥០% នៃសំបុត្រចូលចំការទស្សនា រួមទាំងបង្កើនគុណភាពសេវាកម្មទៀតផង។ លោក Tran Thanh Dien បានចែករំលែកថា៖ «ក្រោយពីជំងឺរាតត្បាត Covid-19 ភូមិផ្កា Sadec បានស្តារឡើងវិញយ៉ាង ឆាប់រហ័សបំផុត។ នាពេល ថ្មីៗនេះ ដោយសារឥទ្ធិពលនៃចំការដើមល្មើ ទើបតែ មានភ្ញៀវទេសចមកលេងកំសាន្តរជាច្រើន។ អង្គភាពនីមួយៗមានគំនិតដោយឡែកពីគ្នា ហេតុដូច្នេះគេត្រូវបង្កើតលក្ខណៈពិសេសផ្ទាល់ខ្លួន ដើម្បីទាក់ទាញអតិថិជនឱ្យបានយូរអង្វែង ពីព្រោះថាភាពសាមញ្ញនៃទេសភាពទេសចរណ៍ បើគេបានធ្លាប់បានមើលឃើញរួចមកហើយ នៅពេលក្រោយគេនឹងមិនចង់ឃើញវាថែមម្តងទៀតឡើយ ហេតុដូច្នេះ យើងនឹងត្រូវតែជ្រើសរើសអ្វីដែលថ្មីថ្មោងផ្សេងទៀត   សូម្បីតែស្វែងរកនូវភាពប្លែកៗមានតែមួយគ្មានពីរ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរឲ្យមានកម្លាំងចលករច្រើនថែមទៀតមកទស្សនាបន្តទៀតផងដែរ»។

 

ភ្ញៀវទេសចរសប្បាយរីករាយនៅតំបន់ទេសចរណ៍ My Khanh តំបន់ Can Tho បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩

រីឯខ្លួនវិញ លោក Nguyen Thien Thanh អគ្គលេខាធិការរងនៃសមាគម ទេសចរណ៍វាលសណ្តទន្លេ Cuu Long បានសង្កត់ធ្ងន់ថា៖  «សមាគមទេសចរណ៍ទីក្រុងហូជីមិញក្រោមការប្រគល់សិទ្ធពីសមាគមទេសចរ ណ៍វៀតណាមបានទទួលសិទ្ធិផ្តាច់មុខក្នុងការជំរុញតម្រូវការទេសចរណ៍នៅវាលសណ្តរទន្លេ Cuu Long។ ទីក្រុងហូជីមិញនឹងធ្វើការសិក្សាស្រាវជ្រាវនិងទិញផលិតផលទេសចរណ៍នៅតំបន់វាលសណ្តរទន្លេ Cuu Long តាមរបៀបផ្តាច់មុខ ដើម្បីជួយឲ្យតំបន់ទេសចរណ៍នេះងើបឡើងវិញយ៉ាងឆាប់រហ័ស ព្រមទាំងឆ្ពោះទៅស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញផងដែរ។ ខ្ញុំគិតថា នាបច្ចុប្បន្នតំបន់វាលសណ្ដទន្លេ  Cuu Long គឺជាគោលដៅទេសចរណ៍មួយ ប្រកបដោយសុវត្ថិភាពនិងគួរឱ្យទុកចិត្ត។ ម្យ៉ាងវិញទៀត ខ្ញុំប្រាកដថា នោះក៏គឺជាលក្ខខណ្ឌដំបូងនៅពេលដែលភ្ញៀវទេសចរសំរេចចិត្តធ្វើដំណើរកំសាន្ត ហើយនឹងជ្រើសរើសតំបន់វាលសណ្ដទន្លេ Cuu Long ជាជម្រើសចម្បងផងដែរ។»

នៅពេលដែលជំងឺរាតត្បាតត្រូវបានទប់ស្កាត់និងគ្រប់គ្រងបានយ៉ាងល្អ     វិស័យទេសចរណ៍នៅតាមតំបន់វាលសណ្ត ទន្លេ Cuu Long បានសហការជាមួយគ្នាដើម្បីតភ្ជាប់ផលិតផលថ្មីថ្មោង កសាងគោលដៅទេចរណ៍សុវត្ថិភាព និងលើកកម្ពស់គុណភាពផលិតផលទេសចរណ៍។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ ក៏បានផ្តល់កញ្ចប់ទួរទេសចរណ៍ក្នុងតម្លៃសមរម្យ និងមានជើងហោះហើរក្នុងស្រុកជាច្រើនបានប្រតិបត្តិការឡើងវិញផងដែរ។ ទាំងនេះគឺជាសញ្ញាវិជ្ជមានដែលសន្យាថាវិស័យ ទេសចរណ៍នឹងងើបឡើងវិញយ៉ាងឆាប់ៗនាពេលខាងមុខ ដើម្បីរួមចំណែកដល់ការស្តារសេដ្ឋកិច្ច ឡើងវិញក្នុងតំបន់វាលសណ្ដទន្លេ Cuu Long និងទូទាំងប្រទេសផងដែរ៕

បកប្រែដោយ ហេង វុធ្ធី
(来源: truyenhinhdulich.vn)
;

同类别新闻