ឆ្នេរសមុទ្រដ៏ស្អាតចំនួន ៩ នៅអាស៊ីអាគ្នេយ៍ដែលលោកអ្នកគួរតែទៅទស្សនាម្តង

18:23 2019/08/12

យុគសម័យ - ខ្សាច់ពណ៌សរលោង ទឹកពណ៌ខៀវស្រងាត់ គឺជាអ្វីដែលយើងឃើញជាញឹកញាប់នៅពេលទៅទស្សនាឆ្នេរសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍ ហើយមានកន្លែងដ៏ស្រស់ស្អាតជាច្រើនទៀតដែលលោកអ្នកអាចរកឃើញនៅពេលទស្សនាឆ្នេរសមុទ្រដូចខាងក្រោមផងដែរ។

ឆ្នេរសមុទ្រដ៏ស្អាតចំនួន ៩ នៅអាស៊ីអាគ្នេយ៍ដែលលោកអ្នកគួរតែទៅទស្សនាម្តង

១. កោះសង្សារ (Songsar) - ប្រទេសកម្ពុជា

កោះសង្សារ (Songsar) - ប្រទេសកម្ពុជា

 

កោះសង្សារមានអំណោយផលដ៏ល្អប្រសើរដោយសារមានរមណីយដ្ឋានលំហែកាយជាន់ខ្ពស់ដំបូងបង្អស់របស់ប្រទេសកម្ពុជា។ នេះជាកន្លែងដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលមានបំណង សម្រាកលំហែកាយ ប៉ុន្តែប្រសិនបើអ្នកចង់ចូលរួមក្នុងសកម្មភាពផ្សេងៗទៀត អ្នកអាចមុជទឹកនៅសមុទ្រដ៏ថ្លាឆ្វេង ឬជំវិញថ្មផ្កាដែលត្រូវបានរមណីយដ្ឋាននៅទីនេះស្តារឡើងវិញ ក៏ដូចជាលោកអ្នកអាចទស្សនានៅតំបន់អភិរក្សបក្សីនៅកោះកោះរ៉ុងផងដែរ។

២. កោះក្របី (Krabey) - ប្រទេសកម្ពុជា

កោះក្របី (Krabey) - ប្រទេសកម្ពុជា

ភ្ញៀវទេចរត្រឹមតែចំណាយ ១៥ នាទីដោយជិះទូកគឺអាចមកដល់ឆ្នេរសមុទ្រនៃកោះក្របី (ប្រទេសកម្ពុជា)។ កោះក្របីជាកោះឯកជនមួយដែលមានផ្ទៃដីត្រឹមតែ ១០០,០០០ ម និងមានតែរមណីយដ្ឋានមួយគត់ឈ្មោះ Six Senses ដោយមានមានវីឡាចំនួន ៤០ នៅលើឆ្នេរសមុទ្រឯកជនដើម្បីទុកឲ្យភ្ញៀវទេសចរស្នាក់នៅ។

៣.កោះតាកៀវ (Koh Ta Kiev) - ប្រទេសកម្ពុជា

 

កោះតាកៀវ (Koh Ta Kiev) - ប្រទេសកម្ពុជា

កោះតាកៀវគឺជាកោះមួយដែលមានផ្ទៃដី ១៣ គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅលើបណ្តោយឧទ្យានជាតិរាម។ នៅទីនេះអ្នកទេសចរអាចជួលអង្រឹងឬខ្ទមស្បូវដើម្បីស្នាក់នៅឬសម្រាកលំហែកាយជាដើម ជាពិសេសគឺលោកអ្នកគួរតែទៅហែលទឹកនៅឆ្នេរសមុទ្រ Phankton Beach។

៤. កោះ Binh Hung - ប្រទេសវៀតណាម

កោះ Binh Hung - ប្រទេសវៀតណាម

Binh Hung គឺជាកោះមួយនៅខេត្ត Khanh Hoa ដែលមានចម្ងាយប្រមាណ ១០ នាទីដោយជិះ ទូកពីឈូងសមុទ្រ Vinh Hy។ នៅទីនេះភ្ញៀវទេសចរអាចរីករាយនឹងអាហារសមុទ្រ និងទស្សនាទូកចិញ្ចឹមអយស្ទ័រនៅក្បែឆ្នេរសមុទ្រផងដែរ។

៥.កោះ Siargao - ប្រទេសហ្វីលីពីន

.កោះ Siargao - ប្រទេសហ្វីលីពីន

នៅកោះ Siargao មានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលភ្ញៀវទេសចរអាចជួបប្រទះផងដែរ។ ជាពិសេស Cloud 9 នៅ Siargao គឺជាកន្លែងដើរលេងដ៏ល្អបំផុតមួយនៅលើពិភពលោកសម្រាប់អ្នកចូលចិត្តជិះស្គីលើរលកសមុទ្រ។

៦. Bohol  - ប្រទេសហ្វីលីពីន

Bohol  - ប្រទេសហ្វីលីពីន

កោះ  Bohol មានឆ្នេរខ្សាច់ពណ៌សគួរអោយទាក់ទាញ ហើយបើហោះពីទីក្រុងម៉ានីលយើងត្រូវចំណាយប្រមាណ ១ ម៉ោងកន្លះដើម្បីទៅកាន់ទីនេះផងដែរ។ វាក៏ជាស្រុកកំណើរនៃទួលភ្នំសូកូឡា ហើយទីនេះជាកន្លែងដែលមានដុំដីរាងកោណចម្លែកចំនួន ១.២៦៨ ផងដែរ។

៧. កោះ Lombok - ប្រទេសឥណ្ឌូនេស៊ី

កោះ Lombok - ប្រទេសឥណ្ឌូនេស៊ី

ក្រៅពីឆ្នេរពណ៌ផ្កាឈូក និងឆ្នេរខ្សាច់ខ្មៅនៅ Senggigiនោះ កោះ Lombok មានទឹកជ្រោះ ជាច្រើននៅក្នុងព្រៃត្រូពិកធម្មជាតិដ៏បៃតងនេះជាពិសេសគឺ Tiu Kelep ។ ភ្ញៀវទេសចរអាចមកទីនេះដើម្បីទស្សនាសត្វនិងងូតទឹកក្រោមទឹកធ្លាក់គួរឲ្យរ៉ូមែនទិកផងដែរ។

៨. រមណីយដ្ឋានលំហែកាយ Alila Villa Koh Russey -  ប្រទេសកម្ពុជា

រមណីយដ្ឋានលំហែកាយ Alila Villa Koh Russey -  ប្រទេសកម្ពុជា

រមណីយដ្ឋានលំហែកាយ Alila Villa Koh Russey -  ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅលើកោះរ៉ុង ដោយមានបន្ទប់ចំនួន ៥០ វីឡាចំនួន ១៣ រួមជាមួយឆ្នេរសមុទ្រឯកជនជិតមួយម៉ាយដែលជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងល្អបំផុតសម្រាប់ភ្ញៀវទេសចរផងដែរ។

៩. កោះ Perhentian - ប្រទេសម៉ាឡេស៊ី

កោះ Perhentian - ប្រទេសម៉ាឡេស៊ី

នៅ Perhentian មានកោះចំនួន ២ គួរឲ្យចាប់អារម្មណ៍គឺកោះ Kecil និង Besar។ ក្នុងចំណោមរមណីយដ្ឋាននៅទីនេះ Perhentian Island Resort គឺជារមណីយដ្ឋានគួរឲ្យទាក់ទាញបំផុតដោយមានព្រៃឈើដ៏ខៀវស្រងាត់៕

 

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll