ទំនាក់ទំនង ជប៉ុន-វៀតណាម នឹងមិនផ្លាស់ប្តូរឡើយ

14:27 2020/09/16

តាមផែនការគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន ធ្វើការបោះឆ្នោតនៅថ្ងៃទី ១៤ ខែកញ្ញា ដើម្បីជ្រើសរើសប្រធានថ្មីរបស់គណបក្សនេះ ដែលនឹងជាអ្នកស្នងតំណែងរបស់លោកនាយករដ្ឋមន្ត្រី Abe Shinzo ផងដែរ។

ទំនាក់ទំនង ជប៉ុន-វៀតណាម នឹងមិនផ្លាស់ប្តូរឡើយ
លោក Masataka Fujita អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន - ជប៉ុន (រូបថត៖ vnanet.vn)

មុនការបោះឆ្នោតនេះ លោក Masataka Fujita អគ្គលេខាធិការនៃមជ្ឈមណ្ឌល អាស៊ាន-ជប៉ុន (AJC) បានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាម អំពីស្ថានភាពនយោបាយនៅជប៉ុន និងទំនាក់ទំនង ជប៉ុន-វៀតណាម នៅពេលជប៉ុនមាននាយករដ្ឋមន្ត្រីថ្មី។

លោកអគ្គលេខាធិការ AJC បានលើកឡើងថា អ្វីដែលកំពុងកើតឡើងនៅប្រទេសជប៉ុននៅពេលនេះ គឺការជ្រើសរើសប្រធានថ្មីរបស់ LDP  ដែលជាគណបក្សកាន់អំណាច។ ប្រធានថ្មីរបស់ LDP ប្រាកដជានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី។ មានបេក្ខជន ៣ នាក់បានឈរឈ្មោះបោះឆ្នោតប្រជែងតំណែងនេះ។ ក្នុងនោះ លោក Yoshihide Suga ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី  មានឧត្តមភាពក្នុងការក្លាយជាប្រធានថ្មីរបស់ LDP។ ទោះយ៉ាងណា អនាគតរបស់លោក Suga ពឹងផ្អែកលើលទ្ធផលនៃការបោះឆ្នោតនៅមុនអាណត្តិ នៅខែតុលា ឬក្រោយមក។

បើតាមលោក Masataka Fujita ទោះយ៉ាងណាក៏ដោយ មិនថាអ្នកណាដែលក្លាយជានាយករដ្ឋមន្រ្តីថ្មីនៅជប៉ុន ទំនាក់ទំនងរវាងជប៉ុនជាមួយអាស៊ាន និងវៀតណាមនឹងមិនផ្លាស់ប្តូរនោះទេ។ ដរាបណា LDP នៅតែកាន់អំណាចនៅប្រទេសជប៉ុន វានឹងមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ។ ទំនាក់ទំនងរវាងជប៉ុនជាមួយអាស៊ាន និងវៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា៕



(យោងតាម កាសែតកងទ័ពប្រជាជន)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll