ពិធីផ្តល់ជូនម៉ាស់ការពារ និងសំភារៈចាំបាច់ដល់កម្មាភិបាលនិងយុទ្ធជននៅប៉ុស្តិ៍ត្រួតពិនិត្យនៅវៀតណាម និងកងកម្លាំងការពារព្រំដែនប្រទេសឡាវ

17:38 2020/03/27

យុគសម័យ - បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានរៀបចំពិធីប្រគល់ជូនម៉ាស់ការពារនិងសម្ភារៈចាំបាច់សម្រាប់កម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត ដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែននិងកងកម្លាំងមានសមត្ថកិច្ច និងប្រជាជននៅជាប់ព្រំដែនឡាវ។

ពិធីផ្តល់ជូនម៉ាស់ការពារ និងសំភារៈចាំបាច់ដល់កម្មាភិបាលនិងយុទ្ធជននៅប៉ុស្តិ៍ត្រួតពិនិត្យនៅវៀតណាម និងកងកម្លាំងការពារព្រំដែនប្រទេសឡាវ

ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ baobienphong)

នាថ្ងៃទី ២៦ ខែមីនា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានរៀបចំពិធីប្រគល់ជូនម៉ាស់ការពារនិងសម្ភារៈចាំបាច់សម្រាប់កម្មាភិបាល យុទ្ធជនការពារព្រំដែនខេត្ត ដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែននិងកងកម្លាំងមានសមត្ថកិច្ច និងប្រជាជននៅជាប់ព្រំដែនឡាវដើម្បីបម្រើការងារបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

តំណាងកងទ័ពការពារព្រំដែនខេត្ត បានប្រគល់ម៉ាស់ការពារប្រឆាំងនឹងមេរោគចំនួន ៦០០ គ្រឿងដល់កម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ការពារព្រំដែនផងដែរ។

លោកវរសេនីយ៍ត្រី Van Le Lam Duc អនុប្រធានផ្នែកនយោបាយនៃកងទ័ពការពារព្រំដែនខេត្ត  Thua Thien Hue បានមានប្រសាសន៍ថា៖ «ក្រៅពីការចែកម៉ាស់និងសម្ភារៈចំាំបាច់ជូនកម្មាភិបាលនិងយុទ្ធជនការពារព្រំដែនដែលចំណាយទាំងយប់ទាំងថ្ងៃនៅតាមបុស្តិ៍ត្រួតពិនិត្យតាមព្រំដែននោះ យើងខ្ញុំក៏ចូលរួមចំណែកដកថវិកាមួយផ្នែកតូចៗ ដើម្បីជួយឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ច និងប្រជាជនដែលជាប់ព្រំដែនប្រទេសឡាវឱ្យរួមដៃគ្នាការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baobienphong)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll