បន្តរឹតចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា

23:42 2019/09/10

នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឯកឧត្តម កែវ បាភ្នំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុងដុងណៃ (វៀតណាម)។

បន្តរឹតចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា
ឯកឧត្តម កែវ បាភ្នំ នៅកេរិ៍្តដំណែកប្រវត្តិសាស្ត្រក្រុម ១២៥ ឃុំ Long Giao  ស្រុក Cam My (រូបថត៖ baodongnai.com.vn)

គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានៅវៀតណាមលើកនេះគឺដើម្បីប្រមូលឯកសារបន្ថែមទៀតដើម្បីបញ្ចប់សៀវភៅប្រវត្តិសាស្ត្របដិវត្តកម្ពុជា - វៀតណាមឱ្យបានឆាប់។ អញ្ជើញមកទស្សនាកេរិ៍្តដំណែកប្រវត្តិសាស្ត្រក្រុម ១២៥ ដែលបានធ្លាប់ជាកងកម្លាំងប្រដាប់អាវុធបដិវត្តកម្ពុជាកាលពីមុន ដែលបានបង្កើតឡើងនៅឃុំ Long Giao (ស្រុក Cam My) ឯកឧត្តម កែវ បាភ្នំ បានផ្តែផ្តាំពាក្យសួរសុខទុក្ខរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោ ហ៊ុនសែន ជូនទៅ      បក្ខភាគ អាជ្ញាធរនិងប្រជាជនខេត្ត Dong Nai ផងដែរ។ 

 

គណប្រតិភូកម្ពុជា អញ្ជើញមកទស្សនានិងស្វែងយល់អំពីប្រពៃណីរបស់កម្មករកៅស៊ូ Dong Nai (រូបថត៖ baodongnai.com.vn)

ឯកឧត្តម កែវ បាភ្នំ បានបញ្ជាក់ថាប្រជាជនកម្ពុជាបានថ្លែងអំណរគុណជារៀងរហូតចំពោះការជួយឧបត្ថម្ភដ៏ត្រឹមត្រូវរបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូប្រយុទ្ធនិងការពារប្រទេសជាតិ ក៏ដូចជាកសាងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ចំណងសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងកម្ពុជា នឹងមិនអាចបំបែកបាន     ឡើយ។ ឯកឧត្តម កែវ បាភ្នំ និងរំលឹកដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឱ្យបន្តធ្វើជាស្ពានតភ្ជាប់និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃនេះផងដែរ៕

(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baodongnai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll