និស្សិតវៀតណាមនៅរដ្ឋកាលីហ្វ័រញ៉ាបានប្រគល់ម៉ាសចំនួន ៧៥០ និងស្រោមដៃការពារចំនួន ៥,០០០ គូដល់មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក

20:58 2020/05/22

យុគសម័យ - នាពេលថ្មីៗនេះ សមាគមយុវជននិស្សិតវៀតណាមនៅរដ្ឋកាលីហ្វ័រញ៉ាបានបរិច្ចាគប្រាក់ចំនួន ១.០៥០ ដុល្លារដើម្បីទិញម៉ាសវេជ្ជសាស្ត្រចំនួន ៧៥០ និងស្រោមដៃការពារចំនួន ៥,០០០ គូក្នុងគោលបំណងជួយដល់គ្រូពេទ្យមួយចំនួននៅមន្ទីរពេទ្យក្នុងមូលដ្ឋានចំនួន ៤ ដើម្បីប្រយុប្រឆាំងនឹងជំងឺរាតត្បាត។

និស្សិតវៀតណាមនៅរដ្ឋកាលីហ្វ័រញ៉ាបានប្រគល់ម៉ាសចំនួន ៧៥០ និងស្រោមដៃការពារចំនួន ៥,០០០ គូដល់មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក

សមាគមយុវជននិស្សិតវៀតណាមនៅរដ្ឋកាលីហ្វ័រញ៉ាបានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាត COVID-19 (រូប៖ VOV)

ដោយមានបំណងចង់ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅទូទាំងសហរដ្ឋអាមេរិក សមាគមយុវជននិស្សិតវៀតណាមនៅរដ្ឋកាលីហ្វ័រញ៉ាបានសម្រេចចិត្តបើកយុទ្ធនាការ “ការរៃអង្គាសប្រាក់ប្រឆាំងនឹងជំងឺរាតត្បាត COVID-19”។ បន្ទាប់ពីរកឃើញព័ត៌មានអំពីកង្វះខាតឧបករណ៍ការពារវេជ្ជសាស្រ្តនៃមន្ទីរពេទ្យមួយចំនួននៅរដ្ឋកាលីហ្វ័រញ៉ា សមាគមនេះបានទំនាក់ទំនងជាមួយមន្ទីរពេទ្យចំនួន ៤ ហើយស្វែងរកប្រភពផ្គត់ផ្គង់ឧបករណ៍ការពារវេជ្ជសាស្រ្ត ដែលអនុលោមតាមស្តង់ដារនិងការរំពឹងទុករបស់មន្ទីរពេទ្យ។

ដោយមានថវិកាសរុបចំនួន ១.០៥០ ដុល្លារពីគម្រោងនេះ សមាគមបានបរិច្ចាគម៉ាសវេជ្ជសាស្រ្តចំនួន ៧៥០ និងស្រោមដៃការពារចំនួន ៥,០០០ គូដើម្បីគាំទ្រដល់គ្រូពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ មន្ទីរពេទ្យដែលទទូលអំណោយនេះដោយសមាគមរួមមាន មន្ទីរពេទ្យ UCSF មន្ទីរពេទ្យ Kaiser Permanente (រដ្ឋសេន​ហ្វ្រេ​ន​ស៊ី​ស្កូ) មន្ទីរពេទ្យ Sharp Coronado និងមន្ទីរពេទ្យ Alvarado ។ អំណោយនេះបានមកពីសប្បុរសធម៌ដែលបានគាំទ្រនិងចូលរួមចំណែកក្នុងការបង្កើតការជោគជ័យនៃគម្រោង ក៏ដូចជាផ្សព្វផ្សាយគុណតម្លៃដ៏ល្អមកពីសហគមន៍ប្រជាវៀតនាម៕

តំណាងរបស់សមាគមយុវជននិស្សិតវៀតណាមនៅរដ្ឋកាលីហ្វ័រញ៉ាបានប្រគល់អំណោយរបស់សមាគមដល់មន្ទីរពេទ្យ (រូប៖ VOV)

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll