ទំនាក់ទំនងកម្ពុជា - វៀតណាមកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ

09:56 2020/11/21

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថាវៀតណាមយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងកម្ពុជា - វៀតណាមដើម្បីបន្តអភិវឌ្ឍចំណងមិត្តភាពនេះឲ្យកាន់តែល្អប្រពៃផងដែរ។

ទំនាក់ទំនងកម្ពុជា - វៀតណាមកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែកុម្ភៈឆ្នាំ ២០១៩ ។ (ប្រភព៖ VOV)

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានវិសាមញ្ញរបស់ក្រសួងការបរទេសកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ថាប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ចំពោះទំនាក់ទំនងអ្នកជិតខាងល្អមិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែងជាមួយកម្ពុជាហើយមានបំណងនាំទំនាក់ទំនងទ្វេភាគីទៅរកការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២១ ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ ១៩៨៥ ស្តីពីផែនការព្រំដែនជាតិ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ;   ក្រិត្យស្តីពីការបោះបង្គោលព្រំដែនគោកបានកត់សម្កាល់សមិទ្ធិផល ៨៤% នៃការងារខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែនជព្រមទាំងការប្រគល់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជាក្នុងខែសីហា ឆ្នាំ ២០២០ កន្លងមក»។

គួរបញ្ជាក់ថាប្រឈមមុខនឹងការអភិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 រដ្ឋាភិបាលនិងក្រសួងនៃប្រទេសវៀតណាមបានផ្តល់សម្ភារៈបរិក្ខាពេទ្យ ដើម្បីចែករំលែកការលំបាករបស់កម្ពុជាខណៈពេលដែលបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ព្រមទាំងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការពហុភាគីស្តីពីវេទិកាតំបន់និងអន្តរជាតិក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll