រដ្ឋបាលរាជធានីភ្នំពេញ រៀបចំការប្រណាំងទូកសាកល្បង សមកម្លាំងមុននឹងឈានទៅប្រកួតថ្នាក់ជាតិ

20:26 2019/11/08

ទូកអុំ និងទូកចែវរបស់រាជធានីភ្នំពេញចំនួន ៥៥ទូក បានមកជួបជុំគ្នានៅតាមដងទន្លេសាប មុខវត្តឧណ្ណាឡោម នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីដំណើការអុំប្រណាំងសាកល្បង សមកម្លាំងកំរិតរាជធានីភ្នំពេញ មុននឹងឈានទៅប្រកួតថ្នាក់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា នៅមុខព្រះបរមរាវាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាប្រពៃណី។

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំការប្រណាំងទូកសាកល្បង សមកម្លាំងមុននឹងឈានទៅប្រកួតថ្នាក់ជាតិ

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ (រូបថត៖ Freshnews)

រដ្ឋបាលរាជធានីភ្នំពេញ តែងបានរៀបចំការប្រណាំងទូកសាកល្បងបែបនេះ ជារៀងរាល់ឆ្នាំនៅមុនពិធីបុណ្យអុំទូកមកដល់ដើម្បីដកស្រង់បទពិសោធន៍ និងស្ទាបស្ទង់កម្លាំងចំណុះទូក ក្រោយពីបានធ្វើការ ហ្វឹកហាត់ជាច្រើនថ្ងៃរួចមក។

លោក ឃួង ស្រេង បានក្រើនរំលឹកដល់ចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅវិន័យនៃការប្រកួត មានសាមគ្គីគ្នាល្អ និងត្រូវខិតខំបញ្ចេញឲ្យអស់សមត្ថភាព និងបទពិសោធន៍ ដើម្បីដណ្តើមជ័យជំនះ ជ័យលាភី និងកិត្តិយសជូនវត្តជូនសង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ។ តែទោះបីយ៉ាងណា តាំងចិត្តជាកីឡាករត្រូវហ៊ានទទួលយកការពិត ចាញ់ ឬឈ្នះជារឿង ធម្មតាសំរាប់កីឡា។ ការប្រណាំងទូកសាកល្បងពេលនេះ ក៏ដើម្បីធ្វើការជ្រើសរើសទូកលឿន ទូកមធ្យមផងដែរ។ ក្រៅពីមានទូកចូលរួមប្រណាំង រដ្ឋបាលរាជធានីភ្នំពេញ ក៏មានប្រទីបមួយគ្រឿងដើម្បីបង្ហាញទស្សនិកជនក្នុងព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ។

ទិដ្ឋភាពនៃរៀបចំការប្រណាំងទូកសាកល្បង (រូបថត៖ Freshnews)

ក្នុងពិធីអំទូកថ្នាក់រាជធានី នារសៀលនេះដែរ សង្កេតឃើញទឹកមុខញញឹមស្រស់ស្រាយរបស់ប្រជាពលរដ្ឋ ដែលមកទស្សនាចេញពីបេះដូង បានបង្ហាញយ៉ាងច្បាស់ពីភាពសុខដមរមនា ក្នុងសង្គមដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ការរីកចំរើនលើវិស័យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ទិដ្ឋភាពនៃរៀបចំការប្រណាំងទូកសាកល្បង (រូបថត៖ Freshnews)

គួបញ្ជាក់ថា ទូករាជធានីភ្នំពេញ ដែលត្រូវចូលរួមប្រណាំងឆ្នាំ២០១៩នេះមានចំនួន ៥៥ទូក មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ក្នុងនោះ ទូកអុំបុរស ៣៨ទូក, ទូកចែវ ៤ទូក, ទូកខ្នាតអន្តរជាតិ ១៣ទូក (នារី ២ទូក)៕

 

(ប្រភព៖ FreshNews - សរុបដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll