Trending now
វៀតណាម-ហ្វីលីពីន៖ ពីក្របខ័ណ្ឌនៃទំនាក់ទំនងថ្មីឆ្ពោះទៅកាន់កម្លាំងរុញច្រានសហប្រតិបត្តិការសេដ្ឋកិច្ចមានសារធាតុ
យុគសម័យ - នៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហ្វីលីពីនបានលេចធ្លោឡើងដូចជាទីផ្សារមួយដែលមានកម្លាំងស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់។
៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
យុគសម័យ - ក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពង្រឹងថ្មីត្រូវបានបង្កើតឡើង បណ្តាលិខិតូបករណ៍និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សម្បូរបែបនិងមានគុណភាពខ្ពស់គឺកំពុងតែក្លាយជាខឿនគ្រឹះដ៏រឹងមាំព្រមទាំងជាមូលដ្ឋានជាក់ស្តែងដ៏ងាយស្រួល ជួយឱ្យទំនាក់ទំនងវៀតណាម-ហ្វីលីពីនបោះជំហានទៅមុខយ៉ាងរឹងមាំចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានសារធាតុជាងមុននាពេលខាងមុខ។
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
យុគសម័យ - ប៊ូតាននិងវៀតណាមនៅលើរាល់ដំណើររឹករកគឺសុទ្ធសឹងតែមានភាពស៊ីសង្វាក់គ្នានៅក្នុងទស្សនវិជ្ជាអភិវឌ្ឍន៍ នោះគឺការចាត់ទុកសុភមង្គលរបស់ប្រជាជនជាគោលដៅចុងក្រោយបង្អស់និងជាគោលដៅដ៏ឧត្តុង្គឧត្តមបំផុត។ ទស្សនវិជ្ជាអំពីសុភមង្គលក៏បានបំភ្លឺចរន្តផ្លូវនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន
យុគសម័យ - ឆ្លើយតបការសម្ភាសន៍របស់កាសែតពិភពលោកនិងវៀតណាមស្តីពីការដែលវៀតណាមជាលើកដំបូងបង្អស់មានចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម Gillian Bird បានអះអាងថា នេះគឺមិនត្រឹមតែជាចំណុចរបត់ប្រវត្តិសាស្ត្រមួយចំពោះវៀតណាមនោះទេ គឺថែមទាំងជាការទទួលស្គាល់ចំពោះសមត្ថភាពជំនាញឯកទេសដ៏ឆ្នើមរបស់លោកស្រី ក៏ដូចជាឋានៈអន្តរជាតិកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់របស់វៀតណាមទៀតផង។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុគសម័យ - ការផ្លាស់ប្តូរយោបល់ជាមួយទស្សនាវដ្តីយុគសម័យ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីនលោក Lai Thai Binh យល់ឃើញថាកិច្ចការបរទេសប្រជាជនចាំបាច់ត្រូវតែពង្រីកតាមទិសដៅជាក់ស្តែង ច្រើនជាន់ថ្នាក់ ច្រើនម្ចាស់កាយវិការ និងឆ្ពោះទៅរកផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន តាមរយៈនោះបន្តពង្រឹងគ្រឹះស្ថានសង្គមសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុង Yekaterinburg (សហព័ន្ធរុស្ស៊ី) ខេត្ត Quang Ninh បានចាត់តាំងសន្និសីទជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយទាក់ទាញសហគ្រាស សមាគម និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករនៃតំបន់ Ural ចូលរួម ព្រឹត្តិការណ៍នេះបានបើកឡើងនូវឱកាសសហប្រតិបត្តិការជាក់ស្តែងជាច្រើន ជាពិសេសគឺនៅក្នុងបណ្តាវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងមូលដ្ឋានទាំងពីរ។
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
យុគសម័យ - នាថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Hanoi សហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមបានប្រគល់ជូនគ្រឿងឥស្សរិយយសអនុស្សាវរីយ៍ "ដើម្បីសន្តិភាពនិងមិត្តភាពរវាងបណ្តាប្រជាជាតិ" ជូនឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេស ម៉ាឡេស៊ីប្រចាំនៅវៀតណាមលោក Dato' Tan Yang Thai រង្វាន់នេះគឺដើម្បីកត់សម្គាល់នូវរាល់ការរួមចំណែករបស់លោកឯកអគ្គរាជទូតនៅក្នុងការជម្រុញទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមនិង ម៉ាឡេស៊ីក្នុងអាណត្តិការងាររបស់ខ្លួន។
សមាគមវៀតណាម - អាមេរិក ពង្រីកបណ្តាញដៃគូ ជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ
យុគសម័យ -
នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងហាណូយ សមាគមវៀតណាម - អាមេរិក បានចាត់តាំងសន្និសីទបូកសរុបការងាររយៈពេល ៦ ខែដើមឆ្នាំ ២០២៦ និងដាក់ចេញទិសដៅការងាររយៈពេល ៦ ខែចុងឆ្នាំ ២០២៦ សមាគមបានកំណត់ថានឹងបន្តពង្រីកបណ្តាញដៃគូនៅសហរដ្ឋអាមេរិក ជម្រុញខ្លាំងកិច្ចការបរទេសប្រជាជននិងជំរុញបណ្តាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមលោក Dong Huy Cuong បានអញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំសន្និសីទ។