ជនជាតិឆែកដំបូងគេដែលមានដើមកំណើតវៀតណាម ទទួលបានកិត្តនាមដ៏ខ្ពង់ខ្ពស់របស់សាធារណរដ្ឋឆែក

10:00 | 11/03/2022 ឌីណា

យុគសម័យ៖ វិស្វករ លោក Trinh Tan ទើបបានទទួលស្គាល់ចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់គាត់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឆែក-វៀតណាម។

សាធារណរដ្ឋឆេកចង់លើកកម្ពស់សហប្រតិបត្តិការពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយជាមួយវៀតណាម សាធារណរដ្ឋឆេកចង់លើកកម្ពស់សហប្រតិបត្តិការពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយជាមួយវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc សាទរសាធារណរដ្ឋឆេកដែលបានផ្តល់ទិដ្ឋាការពលករឡើងវិញសម្រាប់ប្រជាពលរដ្ឋវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc សាទរសាធារណរដ្ឋឆេកដែលបានផ្តល់ទិដ្ឋាការពលករឡើងវិញសម្រាប់ប្រជាពលរដ្ឋវៀតណាម
ជនជាតិឆែកដំបូងគេដែលមានដើមកំណើតវៀតណាម ទទួលបានកិត្តនាមដ៏ខ្ពង់ខ្ពស់របស់សាធារណរដ្ឋឆែក
លោក Trinh Tan (ឆ្វេង) ប្រគល់ម៉ាស់ ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទីក្រុង Ostrava។ (រូបថត៖ VNA)

ថ្ងៃទី ៧ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានប្រធានាធិបតីនៃសាធារណរដ្ឋឆែកនៅទីក្រុង Praha ក្នុងឱកាសអបអរសាទរខួបកំណើតគម្រប់ ១៧២ ឆ្នាំរបស់លោកប្រធានាធិបតី​ដំបូងរបស់ប្រទេសឆេកូស្លូវ៉ាគី (បច្ចុប្បន្នជាសាធារណៈរដ្ឋឆេក) Tomáš Garrigue Masaryk រដ្ឋឆេកបានរៀបចំពិធីលើកតំកើងថ្នាក់រដ្ឋសម្រាប់ពលរដ្ឋឆេកជាង ៦០ នាក់ ដែលបានចូលរួមចំណែកដ៏សំខាន់សម្រាប់ប្រទេសឆែក ក្នុងដំណាក់កាល ២០២០ -២០២១។

នេះជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់ពិសេស ដែលបង្ហាញពីការទទួលស្គាល់របស់រដ្ឋចំពោះប្រជាពលរដ្ឋដែលបានរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសក្នុងវិស័យផ្សេងៗ។ ក្នុង​នោះ​មាន​ជនជាតិ​ឆែកដែលមាន​ដើម​កំណើត​វៀតណាម ក្នុង​នោះវិស្វករ Trinh Tan ដែល​ទទួល​គ្រឿង​ឥស្សរិយយសម្រាប់​បុព្វហេតុ​​បម្រើ​ប្រទេស។

លោក Trinh Tan មានស្រុកកំណើតនៅស្រុក Quynh Phu ខេត្ត Thai Binh បានបញ្ចប់ការសិក្សាជាវិស្វករនៅសាកលវិទ្យាល័យរ៉ែនិងបច្ចេកវិទ្យា Ostrava ហើយបច្ចុប្បន្នលោកជាប្រធានសមាគមវៀតណាមខាងជើង Morava និង Ostrava ហើយក៏ជាសមាជិកនៃក្រុមប្រឹក្សាជនជាតិភាគតិចនៃតំបន់ Morava ខាងជើង និងទីក្រុង Ostrava ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋឆែក វិស្វករ Trinh Tan បានគេទទួលស្គាល់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់គាត់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ឆែក-វៀតណាម នៅខេត្ត Morava ខាងជើង ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ សាធារណរដ្ឋឆែកនិងវៀតណាម៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិស្វករស្រុកកំណើត Quang Nam ឈ្នះរង្វាន់ ១០០ លានដុងដោយចៃដន្យពីដប Number 1
ការទូតអមដំណើរជាមួយសហគ្រាសពង្រីកទីផ្សារអន្តរជាតិ
ជំរុញការផ្សព្វផ្សាយកសិផល និងចំណីអាហារប៉ូឡូញនៅទីផ្សារវៀតណាម
វៀតណាមកំណត់កាន់ទុក្ខថ្នាក់ជាតិជូនសមមិត្តប្រធានរដ្ឋសភាឡាវ Xaysomphone Phomvihane
វៀតណាម - ម៉ាឡេស៊ី៖ កិច្ចសហប្រតិបត្តិការសារគមនាគមន៍ជលសារជាអាទិភាពយុទ្ធសាស្ត្រមួយ

អានច្រើនបំផុត

អាណិកជនវៀតណាមនៅ កម្ពុជា និង អាល្លឺម៉ង់ ដឹងគុណបណ្តាយុទ្ធជនពលី
អាណិកជនវៀតណាម ជួយឧបត្ថម្ភប្រជាជនមានកាលៈទេសៈលំបាក នៅឯសាធារណរដ្ឋឆែក
ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តអំពីកិច្ចការជនជាតិវៀតណាមនៅបរទេស
ការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ "យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង"
ពង្រីកប្រភពធនធានប្រជាជនវៀតណាមនៅបរទេស៖ ចាប់ពីតួនាទីត្រលាតផ្លូវនៃកិច្ចការបរទេស រហូតដល់កម្លាំងរុញច្រានអភិវឌ្ឍន៍ជាតិ និងមូលដ្ឋាននីមួយៗ