កិនថើ - សានថូ ជម្រុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើច្រើនវិស័យ

08:24 | 05/08/2026 សុវណ្ណ

យុគសម័យ - នាព្រឹកថ្ងៃទី ២ ខែសីហា អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកិនថើ លោកស្រី Nguyen Thi Ngoc Diep ព្រមទាំងថ្នាក់ដឹកនាំបណ្តាសន្ទីរ និងស្ថាប័ននានា បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូក្រុងសានថូ (Shantou - ខេត្តក្វាងដុង ប្រទេសចិន) ដឹកនាំដោយលោក ថៃ វ៉ិញម៉ិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងសានថូ ជាប្រធានគណៈប្រតិភូ។

ការបំប្លែងឌីជីថលនៅក្នុងវិស័យកសិកម្ម ត្រូវការកម្លាំងកិច្ចសហប្រតិបត្តិការច្រើនភាគី ការបរទេសវៀតណាមនៅមជ្ឈិមបូព៌ា៖ ប្រកាន់ខ្ជាប់គោលការណ៍ បត់បែនសកម្មភាព

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក ពង្រឹងទំនាក់ទំនងមិត្តភាព និងជម្រុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ ក្នុងបរិបទដែលទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន បន្តអភិវឌ្ឍយ៉ាងវិជ្ជមាន។

កិនថើ ស្នើពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

ទិដ្ឋភាពទូទៅនៃជំនួបធ្វើការ។
ទិដ្ឋភាពទូទៅនៃជំនួបធ្វើការ។

ថ្លែងមតិនៅក្នុងជំនួបធ្វើការ លោកស្រី Nguyen Thi Ngoc Diep បានសម្តែងនូវក្តីរីករាយស្វាគមន៍គណៈប្រតិភូក្រុងសានថូ ដែលបានមកបំពេញទស្សនកិច្ចនៅកិនថើ ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសានថូ ក្នុងការបន្តពូនជ្រំទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយកិនថើ បង្កើតជាគ្រឹះស្ថានដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យនាពេលខាងមុខ។

ណែនាំអំពីសក្តានុពលអភិវឌ្ឍន៍របស់មូលដ្ឋាន អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកិនថើ បានឱ្យដឹងថា បន្ទាប់ពីអនុវត្តការរៀបចំអង្គភាពរដ្ឋបាលឡើងវិញចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មក ទីក្រុងមានផ្ទៃដីជាង ៦.៣៦០ គីឡូម៉ែត្រក្រឡា ប្រជាជនជាង ៤,៣ លាននាក់ បើកចេញនូវលំហអភិវឌ្ឍន៍ថ្មី និងឱកាសជាច្រើនដើម្បីទាក់ទាញការវិនិយោគ។ ក្នុងនាមជាទីក្រុងចំណុះមជ្ឈិម កិនថើបានដើរតួនាទីជាមជ្ឈមណ្ឌលនៃតំបន់វាលរាបសទឹងមេគង្គ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងភស្តុភារកម្ម; ព្រមទាំងជាមជ្ឈមណ្ឌលផលិតកម្ម កែច្នៃ និងនាំចេញកសិ-ជលផលនៃប្រទេសទាំងមូល។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ចទីក្រុងបន្តកើនឡើងជាវិជ្ជមាន រចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរតាមទិសដៅពាណិជ្ជកម្ម - សេវាកម្ម ឧស្សាហកម្ម និងកសិកម្មទំនើប។

អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកិនថើ លោកស្រី Nguyen Thi Ngoc Diep (កណ្តាល) ផ្លាស់ប្តូរមតិជាមួយគណៈប្រតិភូក្រុងសានថូ (ខេត្តក្វាងដុង ប្រទេសចិន) ក្នុងជំនួបធ្វើការ។
អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកិនថើ លោកស្រី Nguyen Thi Ngoc Diep (កណ្តាល) ផ្លាស់ប្តូរមតិជាមួយគណៈប្រតិភូក្រុងសានថូ (ខេត្តក្វាងដុង ប្រទេសចិន) ក្នុងជំនួបធ្វើការ។

អំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បច្ចុប្បន្ន កិនថើមានគម្រោងវិនិយោគចំនួន ៣៥ របស់សហគ្រាសចិន ដោយមានទុនចុះបញ្ជីសរុបប្រមាណ ២០១ លានដុល្លារអាមេរិក។ ទំហំការនាំចេញទៅកាន់ទីផ្សារចិនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ សម្រេចបានប្រមាណ ១៥,៥ លានដុល្លារអាមេរិក ខណៈពេលដែលការនាំចូលសម្រេចបានប្រមាណ ៣៤,២ លានដុល្លារអាមេរិក ដែលបង្ហាញថាឱកាសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរនៅតែមានទំហំធំធេងណាស់។

វាយតម្លៃថាទំនាក់ទំនងរវាងកិនថើ និងសានថូមានគ្រឹះស្ថានស្រាប់តាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងការផ្លាស់ប្តូរមតិលើច្រើនវិស័យ លោកស្រី Nguyen Thi Ngoc Diep បានចាត់ទុកថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ននៅតែមិនទាន់សមស្របទៅនឹងសក្តានុពលនៅឡើយ។ ហេតុដូច្នេះ កិនថើមានបំណងចង់រួមជាមួយសានថូ ជម្រុញទំនាក់ទំនងតាមទិសដៅជាក់ស្តែង មានប្រសិទ្ធភាព និងឈានចូលស៊ីជម្រៅ។

តាមនោះ ទីក្រុងបានស្នើឱ្យបង្កើនការសម្របសម្រួលរៀបចំបណ្តាវេទិកាជម្រុញការវិនិយោគ ការភ្ជាប់ទំនាក់ទំនងសហគ្រាស; ផ្សព្វផ្សាយបណ្តាគម្រោងអំពាវនាវការវិនិយោគលើវិស័យកែច្នៃកសិ-ជលផល ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្ម សេដ្ឋកិច្ចទន្លេ អប់រំ និងសុខាភិបាលគុណភាពខ្ពស់។ កិនថើក៏មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យភោជនីយដ្ឋាន សណ្ឋាគារ ផលិតកម្ម កែច្នៃ និងនាំចេញកសិផលផងដែរ។

អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកិនថើ លោកស្រី ង្វៀន ធីង៉ុកឌៀប (ស្តាំ) ជូនកាដូអនុស្សាវរីយ៍ជូនលោក ថៃ វ៉ិញម៉ិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងសានថូ។
អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកិនថើ លោកស្រី ង្វៀន ធីង៉ុកឌៀប (ស្តាំ) ជូនកាដូអនុស្សាវរីយ៍ជូនលោក ថៃ វ៉ិញម៉ិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងសានថូ។

ចំពោះវិស័យកំពង់ផែសមុទ្រ និងភស្តុភារកម្ម ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងបានស្នើឱ្យសានថូចែករំលែកបទពិសោធន៍អំពីការរៀបចំផែនការ ការគ្រប់គ្រង និងការប្រតិបត្តិការកំពង់ផែសមុទ្រ ការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មទំនើប ដើម្បីទាញយកផលប្រយោជន៍យ៉ាងមានប្រសិទ្ធភាពនូវសក្តានុពលសេដ្ឋកិច្ចសមុទ្រ និងអត្ថប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កិនថើ។

ក្នុងវិស័យអប់រំ សុខាភិបាល វប្បធម៌ និងកីឡា កិនថើបានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាល និងមន្ទីរពេទ្យ; ជម្រុញការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ អ្នកជំនាញ; ចែករំលែកបទពិសោធន៍នៃការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជំងឺ ជាពិសេសគឺការអភិវឌ្ឍវេជ្ជសាស្ត្របុរាណរួមបញ្ចូលគ្នាជាមួយវេជ្ជសាស្ត្រទំនើប។ ភាគីទាំងពីរក៏ឆ្ពោះទៅរកការពង្រីកសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងការបរទេសប្រជាជន ដែលរួមចំណែកបង្កើនការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃមូលដ្ឋានទាំងពីរ។

ដោយអះអាងថាកិនថើបានបង្កើតលក្ខខណ្ឌងាយស្រួលជានិច្ចសម្រាប់សហគ្រាសចិនមកវិនិយោគ និងធ្វើអាជីវកម្ម លោកស្រី Nguyen Thi Ngoc Diep បានឱ្យដឹងថា ទីក្រុងនឹងបន្តអមដំណើរ គាំទ្រវិនិយោគិនក្នុងដំណើរការអនុវត្តគម្រោង ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនជាតិចិនចំពោះការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

ថ្នាក់ដឹកនាំនៃមូលដ្ឋានទាំងពីរថតរូបអនុស្សាវរីយ៍បន្ទាប់ពីជំនួបធ្វើការ។
ថ្នាក់ដឹកនាំនៃមូលដ្ឋានទាំងពីរថតរូបអនុស្សាវរីយ៍បន្ទាប់ពីជំនួបធ្វើការ។

សានថូ មានបំណងចង់បង្កើនការភ្ជាប់ទំនាក់ទំនងសហគ្រាស ធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងមិត្តភាព

ថ្លែងឆ្លើយតបវិញ លោក ថៃ វ៉ិញម៉ិញ បានឱ្យដឹងថា ដំណើរការងារនេះមានគោលបំណងបន្តអនុវត្តបណ្តាខ្លឹមសារកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានឯកភាពគ្នាបន្ទាប់ពីដំណើរទស្សនកិច្ចនៅទីក្រុងសានថូរបស់គណៈប្រតិភូទីក្រុងកិនថើកាលពីឆ្នាំ ២០២៤ ដែលរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។

តាមលោក ថៃ វ៉ិញម៉ិញ សានថូគឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេមួយរបស់ប្រទេសចិន ដោយកាន់តួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានប្រព័ន្ធកំពង់ផែសមុទ្រ និងភស្តុភារកម្មទំនើប។ ទីក្រុងកំពុងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មសម្ភារៈថ្មី បច្ចេកវិទ្យាព័ត៌មានអេឡិចត្រូនិក វាយនភណ្ឌ និងកាត់ដេរ ម៉ូដ សផលិតផលបង្កើតថ្មី និងឧស្សាហកម្មថែទាំសុខភាព ដោយមានទំហំផលិតកម្មឧស្សាហកម្មសម្រេចបានលើសពី ៣០០ ប៊ីលានយួន។ សានថូក៏ជាញឹកញាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ឯកទេសខ្នាតធំ ហើយមានបំណងចង់ឱ្យកិនថើបន្តបញ្ជូនបណ្តាគណៈប្រតិភូសហគ្រាសមកចូលរួមដើម្បីពង្រីកឱកាសកិច្ចសហប្រតិបត្តិការ។

ដោយវាយតម្លៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍របស់កិនថើ លោក ថៃ វ៉ិញម៉ិញ បានចាត់ទុកថា មូលដ្ឋានទាំងពីរមានអត្ថប្រយោជន៍បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជាច្រើន ជាពិសេសគឺក្នុងវិស័យកសិកម្ម ការកែច្នៃកសិផល ពាណិជ្ជកម្ម និងភស្តុភារកម្ម។ លោកបានសម្តែងនូវការឯកភាពជាមួយនឹងបណ្តាសំណើកិច្ចសហប្រតិបត្តិការរបស់កិនថើ ព្រមទាំងស្នើឱ្យភាគីទាំងពីរបន្តរក្សាយន្តការសម្របសម្រួល ជម្រុញការចុះហត្ថលេខាលើបណ្តាកម្មវិធីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្តាសន្ទីរ និងស្ថាប័ន បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បណ្តាអង្គការមិត្តភាពក្នុងការជម្រុញការផ្លាស់ប្តូរប្រជាជន និងសូមអញ្ជើញដោយស្មោះស្ម័គ្រដល់ថ្នាក់ដឹកនាំទីក្រុងកិនថើ ព្រមទាំងបណ្តាស្ថាប័ន និងសហគ្រាស អញ្ជើញទៅបំពេញទស្សនកិច្ច អង្កេត និងស្វែងរកឱកាសកិច្សហប្រតិបត្តិការនៅទីក្រុងសានថូនាពេលខាងមុខ។

ជំនួបធ្វើការបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព បើកចំហ បង្ហាញពីកើនតាំងចិត្តរបស់ថ្នាក់ដឹកនាំនៃមូលដ្ឋានទាំងពីរក្នុងការបន្តពង្រីកគ្រឹះស្ថាននៃទំនាក់ទំនងប្រពៃណី ជម្រុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្តាវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា តាមរយៈនោះរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន៕

សារពីជំនួបកំពូលអាមេរិក - ចិន សារពីជំនួបកំពូលអាមេរិក - ចិន
យុគសម័យ - ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងសុន្ទរកថាបើកក្នុងជំនួបពិភាក្សាទ្វេភាគី ដែលបានប្រព្រឹត្តទៅនៅមហាសាលប្រជាជន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
ទេសចរណ៍វៀតណាម - ចិន៖ ការដោះដូរវប្បធម៌ ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទេសចរណ៍វៀតណាម - ចិន៖ ការដោះដូរវប្បធម៌ ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែឧសភា ក្នុងទីក្រុង Ha Noi មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅ Ha Noi បានរៀបចំកម្មវិធីដោះដូរប្រាស្រ័យទាក់ទង និងចែករំលែក ក្នុងឱកាស «ទិវាទេសចរណ៍ចិន ថ្ងៃទី ១៩ ខែឧសភា» ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងបណ្ដាស្ថាប័ន សហគ្រាសទេសចរណ៍ អាកាសចរណ៍ ហិរញ្ញវត្ថុ និងសារព័ត៌មាននៃវៀតណាម និងចិន។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបរទេសថ្នាក់មូលដ្ឋានត្រូវបង្កើតឱ្យបាននូវផលិតផល និងលទ្ធផលជាក់ស្តែង
កិនថើ - សានថូ ជម្រុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើច្រើនវិស័យ
ភ្ជាប់ប្រភពធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍជំនាញ និងការងារចីរភាពសម្រាប់យុវជន
ការបរទេសវៀតណាមនៅមជ្ឈិមបូព៌ា៖ ប្រកាន់ខ្ជាប់គោលការណ៍ បត់បែនសកម្មភាព
និស្សិតវៀតណាមនិងកូរ៉េខាងត្បូងរួមដៃគ្នាដើម្បីកុមារ Hai Phong

អានច្រើនបំផុត

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ជំរុញកិច្ចសហប្រតិបត្តិការអប់រំ វៀតណាម - រូម៉ានី
យ៉ាឡាយ ឧបត្ថម្ភ ឡាយចូវ ២ ពាន់លានដុង ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ
ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន